ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ទេ​ដែល​លោក​ម្ចាស់​តាក់ស៊ី​សឹក​នៅ​ក្នុង​រដូវ​ចាំ​វស្សា?

4 ឆ្នាំ មុន

បន្ទាប់​ពី​លេច​ធ្លាយ​វី​ដេ​អូ​ដែល​ទាក់ទង​ទៅ​នឹង​លោក​ម្ចាស់​តាក់ស៊ី​សុំ​លាចាក​សិក្ខាបទ​(​សឹក​)​នៅ​ថ្ងៃ​ចន្ទ​នេះ​ព្រោះតែ​បញ្ហា​សុខភាព​ភ្លាម បណ្តា​មហាជន​នៅ​ក្នុង​បណ្តាញ​សង្គម​បាន​បញ្ចេញមតិ​គួរ​ខ្លះ​មិន​គួរ​ខ្លះ ដែល​មតិ​ភាគច្រើន​បាន​វាយប្រហារ​ដោយ​ប្រើ​ពាក្យ​សម្តី​បែប​មិន​គប្បី​ទៅ​លើ​លោក​ម្ចាស់​ដោយ​មិន​សំចៃមាត់​ថា បួស​បែប​យក​ព្រះពុទ្ធ​សាសនា​ទៅ​លេងសើច ។ ចំពោះ​មតិ​ខាងលើ​ហាក់ដូចជា​រសើប​ដែរ ព្រោះ​បើ​យោង​ទៅ​លើ​ជីវិត​អ្នកបួស​ស្ទើរតែ​គ្រប់​ជំនាន់ កម្រ​នឹង​លាចាក​សិក្ខាបទ​នៅ​ក្នុង​រដូវ​ចាំ​វស្សា​ណាស់ បើ​ទោះជា​មានទុក្ខ​ធំ​យ៉ាង​ក៏​ដោយ វៀរលែងតែ​ព្រះសង្ឃ​អង្គ​នោះ​ត្រូវ​អាបត្តិ​បារាជិក…

បន្ទាប់​ពី​លេច​ធ្លាយ​វី​ដេ​អូ​ដែល​ទាក់ទង​ទៅ​នឹង​លោក​ម្ចាស់​តាក់ស៊ី​សុំ​លាចាក​សិក្ខាបទ​(​សឹក​)​នៅ​ថ្ងៃ​ចន្ទ​នេះ​ព្រោះតែ​បញ្ហា​សុខភាព​ភ្លាម បណ្តា​មហាជន​នៅ​ក្នុង​បណ្តាញ​សង្គម​បាន​បញ្ចេញមតិ​គួរ​ខ្លះ​មិន​គួរ​ខ្លះ ដែល​មតិ​ភាគច្រើន​បាន​វាយប្រហារ​ដោយ​ប្រើ​ពាក្យ​សម្តី​បែប​មិន​គប្បី​ទៅ​លើ​លោក​ម្ចាស់​ដោយ​មិន​សំចៃមាត់​ថា បួស​បែប​យក​ព្រះពុទ្ធ​សាសនា​ទៅ​លេងសើច ។

ចំពោះ​មតិ​ខាងលើ​ហាក់ដូចជា​រសើប​ដែរ ព្រោះ​បើ​យោង​ទៅ​លើ​ជីវិត​អ្នកបួស​ស្ទើរតែ​គ្រប់​ជំនាន់ កម្រ​នឹង​លាចាក​សិក្ខាបទ​នៅ​ក្នុង​រដូវ​ចាំ​វស្សា​ណាស់ បើ​ទោះជា​មានទុក្ខ​ធំ​យ៉ាង​ក៏​ដោយ វៀរលែងតែ​ព្រះសង្ឃ​អង្គ​នោះ​ត្រូវ​អាបត្តិ​បារាជិក ឬ​ត្រូវ​ទោស​នាសន​ង្គៈ ដែល​ជា​ទោស​ធំ​បំផុត​តាម​ផ្លូវ​វិន័យ នោះ​នឹង​មិន​អាច​ទុក​អ្នកបួស​រូប​នោះ​ឱ្យ​នៅ​គ្រងចីវរ​បន្ត​ទៀត​បាន​ឡើយ ត្រូវ​តែ​ផ្សឹក​ចេញ​ជា​បន្ទាន់ ។

ប៉ុន្តែ​បើ​សឹក​ព្រោះ​រោគាពាធ​(​ជំងឺ​)​គឺ​កម្រ​នឹង​កើត​មាន​ណាស់ ព្រោះ​ចាស់​បុរាណ​លោក​ប្រកាន់​ខ្លាំង​នៅ​ក្នុង​រដូវ​កាន់​វស្សា តែបើ​តាម​ទ្រឹស្តី​ព្រះពុទ្ធ​សាសនា​មិន​មាន​ខុសឆ្គង​អ្វី​ទេ ។ នេះ​មាន​ន័យ​ថា មិនមែន​លោក​ម្ចាស់​តាក់ស៊ី​ប្រព្រឹត្ត​ខុស​ទៅ​នឹង​ធម៌​វិន័យ​អ្វី​ទេ តែ​ដោយសារ​មិន​អាច​ទ្រាំទ្រ​នឹង​ជំងឺ​ដ៏​ធ្ងន់ធ្ងរ​បាន​ទើប​ព្រះ​គុណ​ម្ចាស់​សុំ​សឹក​ទាំង​ក្នុង​វស្សា​បែប​នេះ ។

គេ​នៅ​ចាំ​បាន​ថា លោក​ម្ចាស់​តាក់ស៊ី​ដែល​មុន​នឹង​បួស​បាន​ពោល​ប្តេជ្ញា​ថា​នឹង​បូជាជីវិត​ក្នុង​ភេទ​ជា​បព្វជិត​អស់​មួយ​ជីវិត​គឺ​លែង​វិល​ត្រឡប់​មក​ជា​គ្រហស្ថ​វិញ​ឡើយ ។ ប៉ុន្តែ​បន្ទាប់​ពី​បួស​បាន​ត្រឹមតែ​មួយ​រយៈពេល​ខ្លី​ប៉ុណ្ណោះ អ្វី​ៗ​ត្រូវ​ប្តូរផ្លាស់ ផ្លាស់​ប្តូរ​ទាំងស្រុង​ដោយ​លោក​ម្ចាស់​បាន​ចេញ​មក​ចម្រើនពរ ប្រកាស​តាម​រយៈ​វី​ដេ​អូ​ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ថា នឹង​លាចាក​សិក្ខាបទ​នៅ​ថ្ងៃ​ចន្ទ​នេះ​ហើយ ព្រោះ​មិន​អាច​ទ្រាំទ្រ​នឹង​ជំងឺ​រួមរឹត​រាង​កាយ​បាន គឺ​សឹក​ត្រឹមត្រូវ​តាម​ធម៌​វិន័យ ។

ទោះជា​យ៉ាងណា​ង នេះ​ជា​ដំណឹង​អកុសល​មួយ​ដែល​ធ្វើ​ឱ្យ​មហាជន​អ្នក​គោរព​រាប់អាន​ព្រះពុទ្ធ​សាសនា​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង តែ​ជា​ដំណឹង​យ៉ាង​រសើប​សម្រាប់​អ្នក​ដែល​តែងតែ​មើល​ស្រាល​ដល់​សង្គម​សង្ឃ​ដោយ​ប្រើ​ពាក្យ​សម្តី​បែប​គួរ​ខ្លះ​មិន​គួរ​ទៅ​លើ​វិស័យ​ព្រះពុទ្ធ​សាសនា​មួយ​នេះ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ