ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​២​ថ្ងៃ​បន្តបន្ទាប់​គ្នា​ស្លា.ប់​ច្រើន​នាក់

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា​កើតឡើង​២​ថ្ងៃ​បន្តបន្ទាប់ ដោយ​មួយ​ករណី​កើតឡើ​ង​នៅ​ស្រុក​ថ្មពួក បណ្តាល​ឱ្យ​ស្លាប់​២​នាក់ និង​មួយ​ករណី​ទៀត​កើតឡើង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​។ ករណី​ទី​១-​លោក​វរសេនីយ៍ត្រី អ៊ុយ ផ​ល្លី…

​ខេត្តបន្ទាយមានជ័យ ៖ មនុស្ស​៣​នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​២​ករណី​ផ្សេង​គ្នា​កើតឡើង​២​ថ្ងៃ​បន្តបន្ទាប់ ដោយ​មួយ​ករណី​កើតឡើ​ង​នៅ​ស្រុក​ថ្មពួក បណ្តាល​ឱ្យ​ស្លាប់​២​នាក់ និង​មួយ​ករណី​ទៀត​កើតឡើង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​។

ករណី​ទី​១-​លោក​វរសេនីយ៍ត្រី អ៊ុយ ផ​ល្លី អធិការរង​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​អោយ​អ្នកបើកបរ​ម៉ូតូ​ម្នាក់​និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ស្លាប់​នៅ​នឹង​កន្លែង កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ​២៥៦២ ភូមិ​តា​យឹ​ង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ទាំង​២​នាក់ ក្នុង​នោះ​ម្នាក់​ឈ្មោះ លាវ ពិសិដ្ឋ ហៅ​សុទ្ធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជា​មុខរបរ​កសិករ នៅ​ភូមិ​កណ្តោល​ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ និង​ម្នាក់​ទៀត​ឈ្មោះ ឈួ​ន ឈិ​ន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជា​កសិករ រសនៅ​ភូមិ​ជាមួយ​គ្នា ។ ជន​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក ហុងដា​ឌ្រី​ម ធុន​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ ១Q-២៨៣៦​។ ចំណែក​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស RX300 ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២M-៨៩០១ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។

លោក​អធិការរង​បាន​ឲ្យ​ដឹង​ទៀត​ថា តាម​ការ​ឲ្យ​ដឹង​ពី​កន្លែង​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម សង្ស័យ​ស្រវឹង ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត លុះដល់​ចំណុច​កើតហេតុ​បាន​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ឡិច​ស៊ី​ស​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។ ចំណែក​អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពី​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្តិ៍​និង​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍ បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​​វាស់វែង កន្លែង​កើតហេតុ ព្រមទាំង​យក​រថយន្ត​និង​ម៉ូតូ​ទៅ​រក្សា​ទុក​ដើម្បី​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។

ករណី​ទី​២-​លោក​វរសេនីយ៍ទោ សួន នី​ប៉ូ នាយ​រង​ការិយាល័យ នគរបាល​ចរាចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា មាន​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​បុក​ជាមួយ​ម៉ូតូ​បណ្តាល​ឱ្យ​ស្លាប់​ម្នាក់​កាលពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​២ ខែកក្កដា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ខាងលិច វត្ត​អណ្ដូង​ថ្ម​មាស​ប្រហែល​៨០០​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អណ្ដូង​ថ្ម​មាស សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ហិន វិត ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ក្នុងភូមិ​ស្ទឹង​បត់ សង្កាត់​ផ្សារ​កណ្ដាល ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ធុន​សេ​១០០ ព​ណ៏​ព្រីង​ទុំ គ្មាន​ស្លាក​លេខ ។ ចំណែក​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំង​យ៉ុ​ង ប្រភេទ​១៥​កៅអី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ២AP-៧០១៤ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ ។

លោកនាយ​រង​ការិយាល័យ បាន​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ជន​រង​គ្រោះ​បើកបរ​ម៉ូតូ​ពុំ​មាន​ភ្លើង​បំភ្លឺ​ផ្លូវ​បាន​ឆ្លងផ្លូវ​ពី​ទិស​ខាងត្បូង​ទៅ​ទិស​ខាងជើង លុះ​ពេល​ឆ្លងផ្លូវ​ត្រង់​ចំណុច​កើតហេតុ​ខាងលើ​បាន​បន្តិច ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំង​យ៉ុ​ង បើកបរ​មក​ពី​ទិស​ដៅ​ពី​ខាង​លិចទៅ​ទិស​ខាងកើត​ក្នុង​ល្បឿន​លឿន​បាន​បុក​ម៉ូតូ​យ៉ាង​ពេញទំហឹង​កំពុង​ឆ្លងផ្លូវ បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​តែ​ម្ដង​។

ក្រោយ​ពេល​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ចែង​ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ម៉ូតូ​និង​រថយន្ត​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ​បាល​ក្រុង​ប៉ោយ​ពែ់​ត រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ