ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក Bill Gatesៈ មនុស្ស​ដែល​មាន​ជំនាញ​ទាំង​៣​នេះ​មិន​ខ្វះ​ការងារ​ធ្វើ​ទេ

4 ឆ្នាំ មុន

លោក Bill Gates ដែល​ជា​សហគ្រិន​ដ៏​ល្បីល្បាញ និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ជា​មនុស្ស​ដែល​ចូល​ចិត្ត​គិតគូ​ពី​អនាគត ។ លោក​តែងតែ​ធ្វើការ​ជាមួយនឹង​អ្នក​បង្កើត​បច្ចេកវិទ្យា ថ្មី​ៗ…

លោក Bill Gates ដែល​ជា​សហគ្រិន​ដ៏​ល្បីល្បាញ និង​ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Microsoft ជា​មនុស្ស​ដែល​ចូល​ចិត្ត​គិតគូ​ពី​អនាគត ។ លោក​តែងតែ​ធ្វើការ​ជាមួយនឹង​អ្នក​បង្កើត​បច្ចេកវិទ្យា ថ្មី​ៗ អ្នក​ដែល​ផ្លាស់​ប្តូរ​វិស័យ ។ លើស​ពី​នេះ​ទៅ​ទៀត​លោក​ចូល​ចិត្ត​អាន​សៀវភៅ​ទាក់ទិន​នឹង​អនាគត​របស់​មនុស្ស និង​ផ្តល់​ថវិកា​ដល់​គម្រោង​ដែល​ធ្វើ​ឲ្យ​សហគមន៍​ឈាន​ទៅ​រក​ទំនើប​កម្ម​ផង​ដែរ ។

យោង​ទៅ​តាម​ទិន្នន័យ​ដែល​លោក​បាន​ប្រមូល​ពី​បទ​ពិសោធន៍​ខាងលើ​មកនេះ លោក​បាន​សរុបសេចក្តី​ថា ទីផ្សារ​កំពុង​តែ​ត្រូវការ​មនុស្ស​ដែល​មាន​ជំនាញ​៣​ធំ​ៗ គឺ​ផ្នែក​វិទ្យាសាស្ត្រ វិស្វកម្ម និង​សេដ្ឋកិច្ច ។

លោក Gates បាន​និយាយ​ថា «​ខ្ញុំ​គិត​ថា ចំណេះដឹង​មូលដ្ឋាន​ផ្នែក​វិទ្យាសាស្ត្រ គណិត​វិទ្យា និង​សេដ្ឋកិច្ច​នឹង​មាន​តម្រូវការ​ខ្ពស់​ក្នុង​ទីផ្សារ​ការងារ​នា​ពេល​អនាគត​។​» ប្រាកដ​ណាស់ អ្នក​មិន​ចាំបាច់​ត្រូវ​ក្លាយជា​អ្នកជំនាញ​ផ្នែក​គណិត​វិទ្យា ឬ​ចេះ​សរសេរ​កូដ​ទេ ប៉ុន្តែ​ការ​មាន​សមត្ថភាព​ក្នុង​ការ​គិត​ដូច​អ្នកមាន​ជំនាញ​ខាងលើ នឹង​ជួយ​អ្នក​យ៉ាង​ខ្លាំង ។ លោក​បាន​បន្ត​ថា «​វា​មិន​ចាំបាច់​ថា អ្នក​ត្រូវ​តែ​សរសេរ​កូដ​ដោយ​ខ្លួនឯង​ទេ ប៉ុន្តែ​អ្នក​ត្រូវ​តែ​យល់​ដឹង​ពី​អ្វី​ដែល​វិស្វកម្ម​អាច​ធ្វើ​បាន និង​អ្វី​ដែល​ពួក​គេ​មិន​អាច​ធ្វើ​បាន​។​» លោក​បាន​បន្ថែម​ថា មនុស្ស​ដែល​មាន​ជំនាញ​ទាំង​បី​ខាងលើ​នេះ​អាច​ផ្លាស់​ប្តូរ​វិស័យ​របស់​អ្នក​យ៉ាង​ខ្លាំង ។

ជាមួយ​គ្នា​នេះ​ផង​ដែរ​លោក​គិត​ថា អ្នក​ដែល​មាន​ជំនាញ​ទាំង​៣​ខាងលើ​អាច​ផ្លាស់​ប្តូរ​ពិភពលោក​យ៉ាង​ខ្លាំង​ផង​ដែរ ក្នុង​ផ្នែក​សុខភាព​ពិភពលោក និង​ការ​អភិវឌ្ឍន៍​លោក​បាន​និយាយ​ថា «​ខ្ញុំ​ចង់​ជំរុញ​ដល់​អ្នក​បង្កើត​កម្មវិធី Software អ្នក​បង្កើត​បច្ចេកវិទ្យា​ថ្មី​ៗ និង​អ្នក​វិទ្យាសាស្ត្រ​ឲ្យ​ពិចារណា​ពី​ការ​ដែល​ពួក​គេ​អាច​ប្រើ​ជំនាញ ដើម្បី​ប្រឆាំង​នឹង​វិសមភាព ។ វា​ពិតជា ផ្តល់​អត្ថប្រយោជន៍​ច្រើន ។

អ្នកមាន​ឱកាស​ក្នុង​ការ​រៀនសូត្រ​ពី​មនុស្ស​ដែល​មាន​សមត្ថភាព​ដូច​ជា អ្នកធ្វើការ​ក្នុង​ផ្នែក​សុខាភិបាល កសិករ អ្នកនយោបាយ​ធំ​ៗ និង​សហការ​ជាមួយ​ពួក​គេ ដើម្បី​បង្កើត​ឧបករណ៍​មួយ​ដែល​ផ្តល់​ថាមពល​ដល់​ពួក​គេ​» ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ