ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​នេះ​មិនធម្មតា​ទេ​! ប្រើ​ល្បិច​បន្ត​បន្ទាប់​​ជា​ថ្នូរ​ដឹក​ខ្សាច់​ទៅ​ព្រះ​សីហ​នុ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​ជន​រង​គ្រោះ​ប្រទះ​ឃើញ​រួច​ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​២ ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ឆបោក​ប្រាក់​៥​ម៉ឺន​ដុល្លារ ដោយ​សន្យា​ដឹក​ខ្សាច់​ទៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​មិន​ដឹក​ឱ្យ​នោះ​ទេ ថែម​ទាំង​គេចខ្លួន តែ​គេច​មិន​ផុត​។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ម្នាក់​ត្រូវ​ជន​រង​គ្រោះ​ប្រទះ​ឃើញ​រួច​ឃាត់ខ្លួន​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ច្រាំង​ចំរេះ​ទី​២ ចាត់ការ​តាម​ច្បាប់ បន្ទាប់​ពី​ឆបោក​ប្រាក់​៥​ម៉ឺន​ដុល្លារ ដោយ​សន្យា​ដឹក​ខ្សាច់​ទៅ​ខេត្ត​ព្រះ​សីហ​នុ ហើយ​មិន​ដឹក​ឱ្យ​នោះ​ទេ ថែម​ទាំង​គេចខ្លួន តែ​គេច​មិន​ផុត​។ ការ​ចាប់ខ្លួន​ស្ត្រី​ឆបោក​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​ភូមិ​ខ​.១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ​។

ជនសង្ស័យ​ឆក​បោក​ខាងលើ​ឈ្មោះ ហង់ វ​ណ្ណី ភេទ​ស្រី អាយុ​៥៣​ឆ្នាំ មុខរបរ​លក់ដូរ និង​ជា​អ្នក​គប់​ជេរ​ខ្សាច់ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​ជួល ក្រុម​៧ ភូមិ​ខ​.១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌឫស្សីកែវ ។ ចំណែក​ជន​រង​គ្រោះជា​ដើមបណ្តឹង​ឈ្មោះ ស៊ូ ធី​វុ​ត្ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៥ ផ្លូវ​លេខ​១២ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល មុខរបរ​លក់ដូរ​។

តាម​នគរបាល​ខណ្ឌ​ឬ​ស្សី​កែវ បានឱ្យ​ដឹង​ថា ជនសង្ស័យ​ត្រូវ​បាន​ជន​រង​គ្រោះ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថ​កិច្ច បន្ទាប់​ពី​ប្រើ​ល្បិច​ឆបោក​យក​ប្រាក់​អស់​ចំនួន​៥​ម៉ឺន​ដុល្លារ រួច​គេចខ្លួន​បាត់ ។ ជនសង្ស័យ​នេះ ជា​អ្នក​រកស៊ី​គុប​ជេរ​ខ្សាច់ ហើយ​ត្រូវ​ជន​រង​គ្រោះ​ទាក់ទង​ឱ្យ​ដឹក​ខ្សាច់​ទៅ​ខេត្ត​ព្រះ​សីហ​នុ​។ ខណៈនោះ​អ្នក​ទាំង​២​ក៏​បាន​ឯកភាព​គ្នា នៅ​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០១៩ ជនសង្ស័យ​ក៏​បាន​ទទួល​ប្រាក់​កក់​ចំនួន​១​ម៉ឺន ដោយ​សន្យា​ដឹក​ខ្សាច់​ឱ្យ​ជន​រង​គ្រោះ​។

តាម​នគរបាល​បានឱ្យ​ដឹង​ទៀត​ថា លុះ​នៅ​ថ្ងៃ​ទី​១៩ មិថុនា ជនសង្ស័យ​បាន​ទទួល​ប្រាក់​កក់​ចំនួន​៤​ម៉ឺន​ដុល្លារ​បន្ថែម​ទៀត ដោយ​សន្យា​ដឹក​ខ្សាច់​ឱ្យ​ជន​រង​គ្រោះ​។ បន្ទាប់​ពី​ទទួល​ប្រាក់​២​លើក សរុប​ចំនួន​៥​ម៉ឺន​ដុល្លារ​រួច តែ​ជនសង្ស័យ​ពុំ​បាន​ដឹក​ខ្សាច់​ឱ្យ​នោះ​ទេ បែរជា​ព្យាយាម​គេចខ្លួន​បាត់​រហូត តែ​នៅ​រសៀល​ថ្ងៃ​ទី​០៣ ខែសីហា ម្ចាស់​ប្រាក់​ក៏​បាន​ប្រទះ​ឃើញ ហើយ​ឃាត់ខ្លួន​ប្រគល់​ឱ្យ​សមត្ថកិច្ច ដើម្បី​ចាត់ការ​តាម​ច្បាប់​តែ​ម្តង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ