ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាននរណាយោងនរណា បុកខ្ទេចទាំងឡាន ទាំង​បង្គោលស្លាកសញ្ញា​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​ជិះ​ដោយ​បុរស​ជា​ជនជាតិ​ចិន​ចំនួន​៣​នាក់ សង្ស័យ​សុទ្ធតែ​ស្រវឹងទាំងអស់គ្នា​ បាន​បើករថយន្ត​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ដែល​ដាក់​នៅ​តាម​ផ្លូវដែក​របស់​ក្រុមហ៊ុន​អយស្ម័យ​យាន បណ្តាល​ឲ្យ​បាក់ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​មុខ​មួយ​ចំហៀង ។ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣ ខែសីហា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ឡិច​ស៊ី​ស​មួយ​គ្រឿង​ជិះ​ដោយ​បុរស​ជា​ជនជាតិ​ចិន​ចំនួន​៣​នាក់ សង្ស័យ​សុទ្ធតែ​ស្រវឹងទាំងអស់គ្នា​ បាន​បើករថយន្ត​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ដែល​ដាក់​នៅ​តាម​ផ្លូវដែក​របស់​ក្រុមហ៊ុន​អយស្ម័យ​យាន បណ្តាល​ឲ្យ​បាក់ ចំណែក​រថយន្ត​រង​ការ​ខូចខាត​ខ្ទេច​មុខ​មួយ​ចំហៀង ។

ហេតុការណ៍​ខាងលើ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​នៅ​តាម​ផ្លូវ​បេតុង ភូមិ​ព្រៃ​សាលា សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។

រថយន្ត​មួយ​គ្រឿង​ខាងលើ​ម៉ាក​ឡិច​ស៊ី​ស RX330 ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២BB-៨៥៩០ បើកបរ​ដោយ​បុរស​ជា​ជនជាតិ​ចិន​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​ជា​ជនជាតិ​ចិន មិន​ស្គាល់​អត្តសញ្ញាណ​។

តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ី​ស RX330 មាន​ដឹក​រួម​ដំណើរ​ជា​ជនជាតិ​ចិន​ចំនួន​២​នាក់ សុទ្ធតែ​ស្រវឹង​ជោក ហើយ​អ្នកបើកបរ​ជា​ជន​ជាតិចិន​ក៏​ស្រវឹង​ដូច​គ្នា បាន​បើកបរ​រថយន្ត​ធ្វើ​ដំណើរ​ពី​កើត​ទៅ​លិច តាម​ផ្លូវ​ផ្លូវ​បេតុង ស្រប​ផ្លូវដែក លុះដល់​ចំណុច​ខាងលើ សង្ស័យ​អ្នកបើកបរ​ព្រិល​ភ្នែក បើក​លែង​ត្រង់​ផ្លូវ ក៏​ជ្រុល​ទៅ​បុក​បង្គោល​ស្លាក​សញ្ញា​ដែល​ដាក់​នៅ​តាម​ផ្លូវដែក​ជា​របស់​ក្រុមហ៊ុន​អយស្ម័យយាន បណ្តាល​ឲ្យ​បាក់ រីឯ​រថយន្ត​ខ្ទេច​មុខ​អស់​មួយ​ចំហៀង ទៅ​មុខ​លែង​រួច ។

ក្រោយ​កើតហេតុ​ភ្លាម​ៗ បុគ្គលិក​យាមផ្លូវ​ដែក រួម​ទាំង​សមត្ថកិច្ច ក៏​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​សម្របសម្រួល​នូវ​សំណង​រាល់​ការ​ខូចខាត​បង្គោល​ស្លាក​សញ្ញា​របស់​ក្រុមហ៊ុន​អយស្ម័យយាន​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ