ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប Brighton ទិញ Adam Webster បាន​ដោយ​ជោគជ័យ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Brighton បាន​បញ្ជាក់​ជា​ផ្លូវការ​ថា Adam Webster នឹង​ក្លាយទៅជា​កីឡាករ​របស់​ខ្លួន​ជាមួយនឹង​កុងត្រា​រយៈពេល​៤​ឆ្នាំ…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Brighton បាន​បញ្ជាក់​ជា​ផ្លូវការ​ថា Adam Webster នឹង​ក្លាយទៅជា​កីឡាករ​របស់​ខ្លួន​ជាមួយនឹង​កុងត្រា​រយៈពេល​៤​ឆ្នាំ ក្រោយ​ចាក​ចេញពី Bristol City ក្នុង​តម្លៃ​២២​លាន​ផោន ។

គ្រូបង្វឹក​ក្លិប​សត្វ​រំពេ Brighton លោក Grahm Potter បាន​ជះ​លុយ​ទៅ​លើ​កីឡាករ​អាយុ​២៤​ឆ្នាំ ដោយសារ​តែ Manchester United ទិញ​យក​កីឡាករ Maguire ពី Leicester ក្នុង​តម្លៃ​៨៥​លាន​ផោន ។ មូលហេតុ​អ្វី​បានជា​មាន​ទំនាក់ទំនង​គ្នា​បែប​នេះ​ទៅ​វិញ ? នោះ គឺ​មក​ពី Leicester ក្រោយ​ពីរ​បូត Maguire ទៅ​បាត់ បាន​មក​ទិញ Lewis Dunk ពី​ក្លិប Brighton ដែល​តម្រូវ​ឱ្យ Brighton ខំ​រក​កីឡាករ​ផ្សេង​ទៀត​មក​ជំនួស ។ កីឡាករ​ម្នាក់​នោះ គឺជា Webster ដែល​ទើបតែ​ទិញ​បាន​នេះ​ហើយ ។

គ្រូបង្វឹក Brighton លោក Potter បាន​ប្រាប់​ថា​៖ «Adam គឺជា​កីឡាករ​ដែល​ក្លិប​បាន​ស្គាល់​ពី​មុន​មក​ហើយ ។ គេ គឺជា​ខ្សែការពារ​ដែល​មានគុណ​ភាព គ្រប់គ្រង​បាល់​បាន​ល្អ និង​មាន​លក្ខណៈ​គ្រប់គ្រាន់​សម្រាប់​អ្វី​ដែល​យើង​កំពុង​ចង់បាន​។​» លោក​បាន​បន្ត​ថា​៖ «​ទោះបីជា​គេ​មាន​អាយុ​តិច​ក៏​ដោយ គេ​មានបទពិសោធន៍​ល្អ​ៗ​ជា​ច្រើន​ពី​ការ​ប្រកួត​កន្លង​មក​ដែល​គេ​ធ្លាប់​លេង​។​»

គួរ​បញ្ជាក់​ផង​ដែរ​ថា Webster ចាប់ផ្តើម​អាជីព​ជា​កីឡាករ​បាល់ទាត់​នៅ​ក្លិប Portsmouth កាលពី​ឆ្នាំ​២០១២ មុន​ពេល​ចាកចេញ​ទៅ​លេង​នៅ​ក្លិប Ipswich ៤​ឆ្នាំ​ក្រោយ ។ ក្នុង​រយៈពេល​កន្លង​មកនេះ គេ​បាន​ធ្វើ​ឱ្យ​ក្លិប​ផ្សេង​ៗ​ទៀត​ចាប់អារម្មណ៍​គួរសម​ទៅ​លើ​ការ​លេង​របស់​គេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ