ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បាតុកម្ម​ថ្មី​របស់​ពួក​ប្រឆាំង ចាប់​ខ្លួន​ជាង​៨០០​នាក់

4 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ មនុស្ស​យ៉ាងតិច​ជាង​៨០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣​សីហា ក្នុង​ឱកាស​នៃ​បាតុ​កម្ម​ថ្មី​មួយ​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​ក្រុង​មូ​ស្គូ ខណៈ​អាជ្ញាធរ​បាន​បង្កើន​ការ​គាប​សង្កត់​លើ​ពួក​ប្រឆាំង ដោយ​ធ្វើការ​ស៊ើប​អង្កេត​លើ​ការ​លាងលុយកខ្វក់​ប្រឆាំង​ចលនា​របស់​មេដឹកនាំ​ប្រឆាំង​សំខាន់​លោក​អា​ឡិច​សី​ណា​វ៉ាល់​នី​។ យោង​តាម​អង្គការក្រៅរដ្ឋាភិបាល​OVD-INFO មាន​ឯកទេស​ក្នុង​ការ​តាមដាន​ការ​ចាប់ខ្លួន​និង​សកម្ម​ភាព​របស់​ប៉ូលិស​ថា មនុស្ស​៨២៨​នាក់​បាន​ត្រូវ​ចាប់​ខួ​ន ក្នុង​ឱកាស​នៃ​បាតុកម្ម​គ្មាន​ការ​អនុញ្ញាត​នោះ…

ប្រទេស​រុ​ស្ស៊ី ៖ មនុស្ស​យ៉ាងតិច​ជាង​៨០០​នាក់​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៣​សីហា ក្នុង​ឱកាស​នៃ​បាតុ​កម្ម​ថ្មី​មួយ​ទាមទារ​ឲ្យ​មានការ​បោះ​ឆ្នោត​ដោយ​សេរី​នៅ​ក្រុង​មូ​ស្គូ ខណៈ​អាជ្ញាធរ​បាន​បង្កើន​ការ​គាប​សង្កត់​លើ​ពួក​ប្រឆាំង ដោយ​ធ្វើការ​ស៊ើប​អង្កេត​លើ​ការ​លាងលុយកខ្វក់​ប្រឆាំង​ចលនា​របស់​មេដឹកនាំ​ប្រឆាំង​សំខាន់​លោក​អា​ឡិច​សី​ណា​វ៉ាល់​នី​។

យោង​តាម​អង្គការក្រៅរដ្ឋាភិបាល​OVD-INFO មាន​ឯកទេស​ក្នុង​ការ​តាមដាន​ការ​ចាប់ខ្លួន​និង​សកម្ម​ភាព​របស់​ប៉ូលិស​ថា មនុស្ស​៨២៨​នាក់​បាន​ត្រូវ​ចាប់​ខួ​ន ក្នុង​ឱកាស​នៃ​បាតុកម្ម​គ្មាន​ការ​អនុញ្ញាត​នោះ ទាមទារ​ឲ្យ​ការ​បោះ​ឆ្នោត​មូលដ្ឋាន​នា​ថ្ងៃ​ទី​៨​កញ្ញា​នៅ​ក្រុង​មូ​ស្គូ មាន​បេក្ខជន​របស់​ពួក​ប្រឆាំង​ចូលរួម​។ ការ​ចាប់ខ្លួន​នោះ​កើត​មាន បន្ទាប់​ពី​សកម្មភាព​តវ៉ា​មួយទៀត​ដែល​ត្រូវ​ប​ង្រា្ក​ប​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ដោយ​មានការ​ចាប់ខ្លួន​មនុស្ស​ជិត​១.៤០០​នាក់​។ នេះ​ជា​ការ​បង្ក្រាប​ពុំ​ធ្លាប់​ដែល​ឃើញ ចាប់តាំងពី​ការ​វិល​ត្រឡប់​កាលពី​ឆ្នាំ​២០១២​របស់​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន មក​កាន់​វិមាន​ក្រឹម​ឡាំង​វិញ​។ អាជ្ញាធរ​លើក​នេះ​ហាក់ដូចជា​ប្ដេជ្ញា​ចិត្ត​កម្ទេច​ចលនា​តវ៉ា​។

យោង​តាម​ប៉ូលិស​ថា មនុស្ស​ប្រមាណ​ជា​១.៥០០​នាក់​បាន​ចូលរួម ក្នុង​ការ​ប្រមូលផ្ដុំ​គ្នា​មួ​ួ​យ ហើយ​ប៉ូលិស​បាន​បង្ក្រាប​ជាមួយ​ការ​ចាប់ខ្លួន​មនុស្ស​ច្រើន​រយ​នាក់​។ បាតុកម្ម​នោះ​ធ្វើ​ដោយ​គ្មាន​អ្នកដឹកនាំ ព្រោះ​បណ្ដា​មេខ្លោង​ស្ទើរ​ទាំំ​ង​អស់​ត្រូវ​បាន​ចាប់​ឃុំឃាំង ចាប់តាំងពី​ការ​តវ៉ា​ពី​ចុង​ស​ប្ដា​ហ៍​មុន​មក​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ