ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម​ក្នុង​ផ្សារ​ទំនើប មនុស្ស​២០​នាក់​​ត្រូវ​ស្លា.ប់​ មុន​ចាប់ខ្លួន​បាន (មាន​វីដេអូ)

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ខ្មាន់កាំភ្លើង​ម្នាក់​កាលពី​ថ្ងៃ​ទី​៣ ខែ​សីហា បាន​បាញ់ប្រហារ​ក្នុង​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង ​EL PASO​ រដ្ឋ​តិច​សាស់​ភាគ​ខាងត្បូង​អា​មេ​រិ​ក ដោយ​សម្លាប់​មនុស្ស​២០​នាក់​មុន​ពេល​ត្រូវ​ចាប់ខ្លួន​។ យោង​តាម​ប៉ូលិស​ថា​ការ​បាញ់ប្រហារ​ដែល​កើត​មាន​នា​ពេល​ព្រឹក…

សហរដ្ឋអាមេរិក ៖ ខ្មាន់កាំភ្លើង​ម្នាក់​កាលពី​ថ្ងៃ​ទី​៣ ខែ​សីហា បាន​បាញ់ប្រហារ​ក្នុង​ផ្សារ​ទំនើប​មួយ​ក្នុង​ទីក្រុង ​EL PASO​ រដ្ឋ​តិច​សាស់​ភាគ​ខាងត្បូង​អា​មេ​រិ​ក ដោយ​សម្លាប់​មនុស្ស​២០​នាក់​មុន​ពេល​ត្រូវ​ចាប់ខ្លួន​។

យោង​តាម​ប៉ូលិស​ថា​ការ​បាញ់ប្រហារ​ដែល​កើត​មាន​នា​ពេល​ព្រឹក នៅ​ច្រកចូល​នៃ​ផ្សារ​ទំនើប​WALMART ក្រៅពី​អ្នក​ស្លាប់​មនុស្ស​២៦​នាក់​ទៀត​ក៏​រង​របួស​ដែរ ក្នុង​នោះ​មួយ​ចំនួន​នា​យប់​ថ្ងៃ​ទី​៣​សីហា​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប​។

ប៉ូលិស​និយាយ​ថា​ខ្មាន់កាំភ្លើង​ជា​យុវជន​ស្បែក​សម្នាក់​អាយុ​២១​ឆ្នាំ ដែល​អាច​មាន​ទំនាក់ទំនង​ជាមួយ​បទឧក្រិដ្ឋ​ដោយសារ​អំពើ​ចងកំហឹង​ឬ​ចងអាឃាត​។ នៅ​សហរដ្ឋអាមេរិក​ការ​វាយប្រហារ​បែប​នោះ ចាត់​ទុកជា​ការ​វាយប្រហារ​ដែល​សំដៅ​ប្រឆាំង​មនុស្ស ជា​គោលដៅ​នៃ​ការ​ស្អប់​ប្រកាន់​ពណ៌​សម្បុរ ប្រភព​ដើម​របស់​មនុស្ស​ឬ​សាសនា​ដែល​គេ​មិន​ចូល​ចិត្ត​។

អភិបាល​រដ្ឋ​តិច​សាស់​លោក​GREG ABBOTT ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថ្លែង​ថា នេះ​ជា​ទិវា​ដ៏​សោកសៅ​មួយ​សម្រាប់​បណ្ដា​អ្នក​ដែល​ដើរ​ផ្សារ ហើយ​ជួប​ប្រទះ​នឹង​ការ​បាញ់ប្រហារ​យ៉ាង​បង្ហូរឈាម​បំផុត​មួយ​នៃ​ប្រវត្តិសាស្ត្រ​រដ្ឋ​តិច​សាស់​។ ជន​ស្លូតត្រង់​២០​នាក់​នៅ​EL PASO​បាន​បាត់បង់​ជីវិត​។ លោក​អំពាវនាវ​ដល់​ប្រជាជន​ឲ្យ​រួបរួម​គ្នា​ទោះជា​អ្នកមាន​ប្រភព​មក​ពី​ទីណា​ក្ដី ដើម្បី​ជម្នះ​គ្រោះ​មហន្តរាយ​បែប​នោះ​។

ប្រជាជន​នៃ​ទីក្រុង​នេះ​ដែល​ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយ​ម៉ិ​ក​ស៊ិ​ក បាន​ឆ្លើយ​តប​ចំពោះ​ការ​អំពាវនាវ ឲ្យ​មានការ​ផ្ដល់​ឈាម​សម្រាប់​ជួយ​សង្គ្រោះ​បណ្ដា​អ្នក​របួស ដែល​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​ជា​ច្រើន​នៃ​ទីក្រុង។

យោង​តាម​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ថា ខ្មាន់កាំភ្លើង​មានឈ្មោះ​PATRICK CRUSIUS មាន​ដើម​កំណើត​មក​ពី​ជាយក្រុង​ដា​ឡាស់​។ តាម​អេ​ក្រង់​កា​ម៉ា​រ៉ា​ត្រួតពិនិត្យ​សន្តិសុខ ដែល​ចាក់​ផ្សាយ​តាម​ទូរទស្សន៍ ​KTSM គេ​ឃើញ​ជន​នោះ​ដើរ​ចូល​ក្នុង​ផ្សារ​ទំនើប ដោយ​កាន់​កាំភ្លើង​មួយ​ដើម​ហើយ​ត្រចៀក​របស់​គេ​ពាក់​កាស់​ទប់​សំឡេង​។ យោង​តាម​ប៉ូលិស​ថា​មាន​ភ្ញៀវ​រវាង​ពី​១០០០​ទៅ​៣០០០​នាក់​បាន​លើក​គ្នា​មក​កាន់​ផ្សារ​ទំនើប​នេះ ពេល​កើត​មាន​សោកនាដកម្ម​។ សាក្សី​ម្នាក់​និយាយ​ថា ខ្ញុំ​បានឃើញ​បុរស​ម្នាក់​ពាក់​អាវយឺត​ពណ៌​ខ្មៅ​កាន់​កាំភ្លើង​មួយ​ដើម​។ គេ​បាន​បាញ់​សំដៅលើ​មនុស្ស​ម្នា​ដោយ​ផ្ទាល់​តែ​ម្ដង ហើយ​ឃើញ​មនុស្ស​ច្រើន​នាក់​ដួល​ដេក​លើ​ដី​។

បណ្ដា​វី​ដេ​អូ​បង្ហាញ​មនុស្ស​ម្នា​ភ័យ​ផ្អើល​ជ្រួយ​ច្របល់​ហើយរ​ត់រក​ជម្រក ព្រមទាំង​បណ្ដា​សាកសព​រាយ​ប៉ាយ​​លើ​ដី​។ នៅ​សហរដ្ឋអាមេរិក​ដែល​ការ​ប្រើ​កាំភ្លើង​មាន​ភាព​ស្របច្បាប់ តែង​កើត​មានការ​បាញ់ប្រហារ ទាំង​នៅ​តាម​សាលារៀន​ក៏​ដូច​តាម​ទីតាំង​សាសនា កន្លែងធ្វើការ​ឬ​ទីតាំង​ពាណិជ្ជកម្ម​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​) (ប្រ​ភព​វីដេអូ ៖ CGTN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ