ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេជ្ជបណ្ឌិត​កម្ពុជា​-​ថៃ បង្ហាញ​រោគ​សញ្ញា​ដែល​​បណ្ដាល​ឲ្យ​កើត​ជំងឺ​៣​ប្រភេទ​ទៅ​លើ​ពលរដ្ឋ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វេជ្ជបណ្ឌិត​មួយ​ក្រុម មក​ពី​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ និង​មន្ទីរពេទ្យ​បាងកក ប្រទេស​ថៃ បាន​បង្ហាញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន ដែល​ប្រជាពលរដ្ឋ​កម្ពុជា​គួរ​យល់​ដឹង និង​ការពារ​ជា​បន្ទាន់ ដើម្បី​កុំឱ្យ​មាន​បញ្ហា​កាន់តែ​ធ្ងន់…

រាជធានី​ភ្នំពេញ ៖ វេជ្ជបណ្ឌិត​មួយ​ក្រុម មក​ពី​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ និង​មន្ទីរពេទ្យ​បាងកក ប្រទេស​ថៃ បាន​បង្ហាញ​នូវ​រោគ​សញ្ញា​មួយ​ចំនួន ដែល​ប្រជាពលរដ្ឋ​កម្ពុជា​គួរ​យល់​ដឹង និង​ការពារ​ជា​បន្ទាន់ ដើម្បី​កុំឱ្យ​មាន​បញ្ហា​កាន់តែ​ធ្ងន់ ។ បទ​បង្ហាញ​នេះ រៀបចំ​ឡើង​ដោយ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៧ កក្កដា ២០១៩ ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ផង​ដែរ ។

តាម​បទ​បង្ហាញ​របស់​ក្រុម​គ្រូពេទ្យ​ទាំងនេះ រោគ​សញ្ញា ៣ ប្រភេទ​ដែល​គួរ​ប្រុង​ប្រយ័ត្ន​ខ្ពស់​នោះ រួម​មាន ទី​១-​ជំងឺ​ស្ទះ​ប្រព័ន្ធ​បង្ហូរទឹក​ប្រ​ម៉ាត់​,​ទី​២-​ជំងឺ​លំពែង និង​ទី​៣ -​ជំងឺមហារីក​ថ្លើម ខណៈ រោគ​សញ្ញា​ទាំង​៣​ប្រភេទ​នេះ កំពុង​កើតឡើង​ចំពោះ​ពលរដ្ឋ​ខ្មែរ​យ៉ាងច្រើន ដោយសារ​តែ​ពួក​គាត់​កង្វះ ការ​ប្រុង​ប្រយ័ត្ន ។

លោក​វេជ្ជបណ្ឌិត ជា ចាន់​ឌី អ្នកឯកទេស​ខាង​ជំងឺថ្លើម​ប្រចាំ​មន្ទីរពេទ្យ​រ៉ូ​យ៉ា​ល់​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ជំងឺ​មហារីក​ថ្លើម​កើត​មាន​ច្រើន​ក្នុង​ប្រទេស​ខ្មែរ ហើយ​រហូត​មក​ដល់​ពេល​នេះ យើង​មិន​មានការ​ព្យាបាល​ដ៏​ត្រឹមត្រូវ​នៅឡើយ​ទេ ។ ជំងឺមហារីក​ថ្លើម​នេះ មិន​អាច​ព្យាបាល​ដោយ​បាញ់​កាំរស្មី​ដូច​ជំងឺមហារីក​ផ្សេង​ៗ​ទៀត​ឡើយ ។

លោក​បន្ដ​ថា ចំពោះ​ការ​ព្យាបាល​ជំងឺមហារីក​ថ្លើម​នេះ ដោយ​វះកាត់ និង​ការ​ព្យាបាល​ដោយ​អន្ដរាគមន៍​វិទ្យុ​សាស្ដ្រ ជា​ការ​ព្យាបាល​ដោយ​ដុត​ដោយ​ម្ជុល មានកំ​ដៅ​ដែល​ធ្វើ​ឲ្យ​ឆេះដុំ​មហា​រី និង​ធ្វើ​ឲ្យ​ដុំ​លួ​យ និង​ជា​សះស្បើយ ។ ដោយឡែក​ការ​ព្យាបាល​មួយ​ប្រភេទ​ទៀត គឺ​ការ​ព្យាបាល​ដោយ​ញុ​ក​សរសៃឈាម ។

លោក​ថា​៖ « ជំងឺ​មហា​រី​ថ្លើម​ភាគច្រើន​កើត​នៅ​ថ្លើម ដែល​រលាក​រាំ​រៃ ឬ​ថ្លើម​រលាក​ដោយ​មេរោគ និង​រលាក​ដោយ​មិន​មាន​មេរោគ ហើយ​ថ្លើម​ដែល​រលាក​ដោយ​មេរោគ គឺ​ថ្លើម​ប្រភេទ B និង C ។ ដោយឡែក​សម្រាប់​​ការ​រលាក​ថ្លើម ដោយ​មិន​មាន​មេរោគ គឺ​បណ្ដាល​មក​ពី​ការ​ទទួលទាន​សុរា ដែល​ធ្វើ​ឲ្យ​រលាក​ថ្លើម​រ៉ាំ​រៃ ការ​រលាក​រ៉ាំរ៉ៃ​នេះ​ដែល​បង្ក ឲ្យ​កើត​ជំងឺមហារីក ហើយ​ការ​ការពារ គឺ​កុំ​ឲ្យ​កើត​មាន​ជំងឺ​រលាក​រ៉ាំ​រៃ​នេះ»។

ចំណែក ជំនាញ​ផ្នែក​ប្រ​ម៉ាត់​មក​ពី មន្ទីរពេទ្យ​ប្រទេស​ថៃ លោក​វេជ្ជបណ្ឌិត Thun Ingkakul​ថ្លែង​ថា «​ជំងឺ​ក្នុង​ថង់​ប្រ​ម៉ាត់​នេះ​កើត​ច្រើន មិន​ថា​ក្នុង​ប្រទេស​កម្ពុជា ឬ​ប្រទេស​ថៃ​ឡើយ ទាំងនេះ​ដោយសារ​ការ​មិន​ទទួល​បាន ការ​យល់​ដឹង​គ្រប់គ្រាន់​ពី ការពារ​អំពី​ជំងឺ​នេះ​»​។

លោក​អះអាង​ថា វិធានការ​ការពារ​កុំ​ឲ្យ​កើត​ជំងឺ​នេះ គឺ​ឧស្សាហ៍​មក​មន្ទីរពេទ្យ​ពិនិត្យ​សុខភាព​, ជៀសវាង ឬ​ឈប់​ការ​ទទួលទាន​បារី​, ស្រា ឬ​ទទួលទាន​អាហារ​ដែល​ធ្វើ​ឲ្យ បង្ករ​មាន​ខ្លាញ់​ច្រើន​។

លោក​ឲ្យ​ដឹង​ថា ជំងឺ​នេះ​ព្យាបាល​ដោយ​ការ​វះកាត់ ឬ​តាម​រយៈ​ការ​ចោះ​ដែល​ជួយ​ឲ្យ​អ្នកជំងឺ ឈឺចាប់​តិច និង​សម្រាក​ក្នុង​មន្ទីរពេទ្យ​មាន​រយៈពេល​ខ្លី ហើយ​អត្រា​ជោគជ័យ ជា​ពី​ជំងឺ​នេះ​មាន​ច្រើន​។ រោគ​សញ្ញា​នៃ​ជំងឺ​ស្ទះ​ថង់​ប្រ​ម៉ាត់​នេះ មាន​រោគ​សញ្ញា​ជា​ច្រើន​រួម​មាន ៖ ឈឺពោះ​ផ្នែក​ខាងលើ​ខ្លាំង​, ក្ដៅខ្លួន​, ភ្នែក​ឡើង​ពណ៌​លឿង​។

លោក​វេជ្ជបណ្ឌិត ខាំ សោភា អ្នកឯកទេស​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ បាន​ឲ្យ​ដឹង​ថា ដើម្បី​បញ្ជៀ​ស​នូវ​ការ​កើត​ជំងឺ​ទាំងនេះ ពលរដ្ឋ​គួរ​ការ​ស្វែង​យល់​បន្ថែម​ថា តាម​រយៈ​ប្រព័ន្ធ​តិច​ណូ​ឡូ​ជី ដែល​មាន​ក្នុង​ទូរស័ព្ទ​ដៃ ស្វែងរក​តាម​រយៈ​អ៊ី​ន​ធើ​រ​ណេ​ត ដោយ​បង្កើត​ការ​យល់​ដឹង​ដោយ​ខ្លួនឯង​បន្ថែម​ទៀត​។

លោក​វេជ្ជបណ្ឌិត​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​សូម​មេត្តា​កាត់​បន្ថយ​ការ​ញ៉ាំ​សុរា​គ្រប់​ប្រភេទ​, ការ​ជក់បារី ដើម្បី​កុំ​ឲ្យ​កើត​ជំងឺ​ប្រ​ម៉ាត់​, និង​ជំងឺ​លំពែង​នេះ​។ មួយវិញទៀត ប្រសិនបើ​ពលរដ្ឋ​មាន​រោគ​សញ្ញា​ដូច​ជា​៖ រមាស់​ខ្លួន​, រមាស់​ស្បែក​, លឿង​ភ្នែក និង​ឈឺពោះ​តិចតួច សូម​មក​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ ដើម្បី​ពិនិត្យ​ព្យាបាល​បាន​ទាន់​ពេលវេលា ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ