ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាច​ប៉ះពាល់​ដល់​ជីវិត​ផ្លូវភេទ​ដែរ​ឬទេ? បើ​អស់​រដូវ (18+)

4 ឆ្នាំ មុន

ស្ត្រី​ទាំងអស់​អាច​មានការ​អស់​រដូវ​ផ្សេង​ៗ​ពី​គ្នា​។ ស្ត្រី​អាច ឬ​មិន​អាច​មានការ​ប្រែប្រួល​ចំពោះ​រឿង​សិច​ក្រោយ​ពី​អស់​រដូវ​។ នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​អឺស​ស្ត្រូ​សែន​ថយ​ចុះ​ក្រោយ​ពេល​អ្នក​អស់​រដូវ ស្ត្រី​មួយ​ចំនួន​អាច​សម្គាល់​ឃើញ​ថា ចំណង់​ផ្លូវភេទ និង​សកម្មភាព​ផ្លូវភេទ​ត្រូវ​បាន​ថយ​ចុះ​។ ការ​ថយ​ចុះ​កម្រិត​អ័រម៉ូន​អឺស​ស្ត្រូ​សែន​ក៏​អាច​នាំ​ឲ្យ​ថយ​ចុះ​លំហូរ​ឈាម​ទៅ​កាន់​ទ្វារមាស​ដែល​នាំ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​រំអិល ឬ​មាន​ភាព​ស្ងួត ដែល​អាច​នាំ​ឲ្យ​ដំណើរការ​ផ្លូវភេទ​មិនសូវ​រលូន…

ស្ត្រី​ទាំងអស់​អាច​មានការ​អស់​រដូវ​ផ្សេង​ៗ​ពី​គ្នា​។ ស្ត្រី​អាច ឬ​មិន​អាច​មានការ​ប្រែប្រួល​ចំពោះ​រឿង​សិច​ក្រោយ​ពី​អស់​រដូវ​។

នៅ​ពេល​ដែល​កម្រិត​អ័រម៉ូន​អឺស​ស្ត្រូ​សែន​ថយ​ចុះ​ក្រោយ​ពេល​អ្នក​អស់​រដូវ ស្ត្រី​មួយ​ចំនួន​អាច​សម្គាល់​ឃើញ​ថា ចំណង់​ផ្លូវភេទ និង​សកម្មភាព​ផ្លូវភេទ​ត្រូវ​បាន​ថយ​ចុះ​។

ការ​ថយ​ចុះ​កម្រិត​អ័រម៉ូន​អឺស​ស្ត្រូ​សែន​ក៏​អាច​នាំ​ឲ្យ​ថយ​ចុះ​លំហូរ​ឈាម​ទៅ​កាន់​ទ្វារមាស​ដែល​នាំ​ឲ្យ​មានការ​លំបាក​ក្នុង​ការ​រំអិល ឬ​មាន​ភាព​ស្ងួត ដែល​អាច​នាំ​ឲ្យ​ដំណើរការ​ផ្លូវភេទ​មិនសូវ​រលូន និង​ឈឺចាប់​ចំពោះ​ស្ត្រី​ជា​ច្រើន​។

មិន​គ្រប់​ស្ត្រី​ទាំងអស់​មានការ​ផ្លាស់​ប្តូរ​អវិជ្ជមាន​ចំពោះ​សិច​ក្រោយ​អស់​រដូវ​នោះ​ទេ​។ ឧទាហរណ៍ ស្ត្រី​មួយ​ចំនួន​ក៏​អាច​រក​ឃើញ​នូវ​ជីវិត​ផ្លូវភេទ​ដែល​រីករាយ​ដោយ​មិន​មានការ​ភ័យ​ខ្លាច​ពី​ការ​មាន​ផ្ទៃពោះ ឬ​មិន​មាន​ស្ត្រេ​ស​ពី​ការ​មានកូន​តូច (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ