ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​អ្នក​ចង់​ឱ្យ​ក្បាល​រាបស្មើ​កាន់តែ​លឿន​ទេ? វីធី​ទាំង​៥​យ៉ាង​នេះ​ជួយ​បាន

4 ឆ្នាំ មុន

មនុស្ស​ភាគច្រើន​ដែល​ធាត់​ៗ​ភាគច្រើន​ធាត់​នៅ​ពាក់កណ្តាល​ខ្លួន​តែ​ម្តង​។ ជាតិ​ខ្លាញ់​ដែល​លើស​នេះ​គឺជា​កត្តា​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន​ដូច​ជា ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​ជំងឺ​បេះដូង ហេតុ​ដូច្នេះ​ហើយ​យក​ល្អ​គួរតែ​សម្រក​ជាតិ​ខ្លាញ់​នេះ​ឲ្យ​បាន​កាន់តែ​លឿន​កាន់តែ​ល្អ​។ ខាងក្រោម​នេះ ខ្ញុំ​សូម​ណែនាំ​នូវ​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​សម្រក​ខ្លាញ់​នៅ​ក្បាលពោះ​កាន់តែ​លឿន និង​មាន​ប្រសិទ្ធភាព​៖ ១-ធ្វើ​លំ​ហាត់ប្រាណ​សម្រាប់​បេះដូង​សរសៃឈាម ៖…

មនុស្ស​ភាគច្រើន​ដែល​ធាត់​ៗ​ភាគច្រើន​ធាត់​នៅ​ពាក់កណ្តាល​ខ្លួន​តែ​ម្តង​។ ជាតិ​ខ្លាញ់​ដែល​លើស​នេះ​គឺជា​កត្តា​ប្រឈម​នឹង​ជំងឺ​ជា​ច្រើន​ដូច​ជា ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​ជំងឺ​បេះដូង ហេតុ​ដូច្នេះ​ហើយ​យក​ល្អ​គួរតែ​សម្រក​ជាតិ​ខ្លាញ់​នេះ​ឲ្យ​បាន​កាន់តែ​លឿន​កាន់តែ​ល្អ​។ ខាងក្រោម​នេះ ខ្ញុំ​សូម​ណែនាំ​នូវ​វិធី​មួយ​ចំនួន​ដែល​អាច​ជួយ​សម្រក​ខ្លាញ់​នៅ​ក្បាលពោះ​កាន់តែ​លឿន និង​មាន​ប្រសិទ្ធភាព​៖

១-ធ្វើ​លំ​ហាត់ប្រាណ​សម្រាប់​បេះដូង​សរសៃឈាម ៖ ក្នុង​ពេល​ធ្វើ​លំ​ហាត់ប្រាណ​បេះដូង​សរសៃឈាម ឬ​បែប​អ៊ែ​រ៉ូ​បិ​ក គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ​ក្នុង​ការ​រំលាយ​ជាតិ​ខ្លាញ់ ខណៈ​ពេល​ដែល​ពង្រឹង​ដល់​សុខភាព​ទូទៅ​ផង​។ ការ​សិក្សា​បាន​បង្ហាញ​ថា វា​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ការ​ផ្តល់​ភាពរឹងមាំ​ដល់​តំបន់​ពាក់កណ្តាល​ខ្លួន ខណៈ​ពេល​ដែល​ជួយ​សម្រក​ខ្លាញ់​ចង្កេះ​ផង​។ យក​ល្អ​គួរតែ​ហាត់​ពី ១៥០ ទៅ ៣០០​នាទី​ជា​រៀង​រាល់​ស​ប្តា​ហ៍ ឬ​អាច​ត្រឹម ២០ ទៅ​៤០​នាទី​ក្នុង​មួយ​ថ្ងៃ​ក៏​បាន​ដែរ​។

២-ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ ជា​ពិសេស​សរសៃ​រលាយ ៖ ជាតិ​សរសៃ​រលាយ​នឹង​បឺត​ស្រូប​ជាតិ​ទឹក​ច្រើន ហើយ​ក៏​បន្ថយ​ការ​ធ្វើ​ចលនា​របស់​អាហារ​ក្នុង​ពោះវៀន​ដែ​ឬ​។ ការ​សិក្សា​បាន​ឲ្យ​ដឹង​ថា ជាតិ​សរសៃ​ជួយ​ពន្យា​ពេល​ការ​រំលាយ​អាហារ ដូច្នេះ​អ្នក​នឹង​ឆ្អែត​បាន​កាន់តែ​យូរ​។ ជាតិ​សរសៃ​រលាយ​នឹង​ជួយ​បន្ថយ​ការ​បឺត​ស្រូប​កាឡូរី​ចេញពី​អាហារ​ថែម​ទៀត​។ ប្រភព​ជាតិ​សរសៃ​រលាយ​ដ៏​ល្អ​មាន​ដូច​ជា សណ្តែក ផ្លែ​ប័​រ និង​បឺ​រី​ពណ៌​ខ្មៅ

៣-បន្ថយ​ការ​ញ៉ាំ​កាបូ​អ៊ី​ដ្រា​ត​កៃ​ឆ្នៃ ៖ កាបូ​អ៊ី​ដ្រា​ត​គឺជា​ប្រភព​នៃ​ថាមពល​មួយ​សម្រាប់​រាង​កាយ ប៉ុន្តែ​មិនមែន​កាបូ​អ៊ី​ដ្រា​ត​ទាំងអស់​សុទ្ធតែ​មាន​ប្រយោជន៍​ឡើយ​។ រាង​កាយ​នឹង​បំ​លែង​កាបូ​អ៊ី​ដ្រា​តទៅ​ជា​ជាតិ​ស្ករ​។ នៅ​ពេល​អ្នក​ញ៉ាំ​ស្ករ​កាន់តែ​ច្រើន​ជាង​តម្រូវការ វា​នឹង​រក្សា​ទុក​ក្នុង​ខ្លួន​ជា​ខ្លាញ់​ទៅ​វិញ​។ ដូច្នេះ​ការ​បន្ថយ​ការ​ញ៉ាំ​គឺជា​រឿង​ល្អ​បំផុត​។

៤-ស៊ូ​នឹង​ការ​ហាត់ប្រាណ ៖ ការ​ដែល​ស៊ូ​នឹង​ការ​ហាត់ប្រាណ​បាន​ជាប់ អាច​ជួយ​អ្នក​កាន់តែ​បន្ថយ​ការ​ញ៉ាំ​កាឡូរី​កាន់តែ​ច្រើន​បាន តែ​មិន​ធ្វើ​ឲ្យ​បាត់បង់​សាច់ដុំ​ឡើយ​។ ជាមួយ​គ្នា​នេះ​ដែរ ការ​ហាត់ប្រាណ​យក​សាច់ដុំ​អាច​ជួយ​រាង​កាយ​រំលាយ​កាឡូរី​កាន់តែ​ច្រើន​ពេល​កំពុង​តែ​សម្រាក​។ លំ​ហាត់ប្រាណ​ដែល​គួរតែ​ស៊ូ​នោះ​គឺ ការ​លើក​ទម្ងន់​យក​សាច់ដុំ​តែ​ម្តង​។

៥-ញ៉ាំ​ប្រូតេអុីន​ក្រឡុក ៖ ប្រូតេអុីន​ក្រឡុក​គឺជា​មធ្យោបាយ​ដ៏​ងាយស្រួល​មួយ​ក្នុង​ការ​បន្ថែម​ប្រូតេអុីន​ទៅ​ក្នុង​របប​អាហារ​។ ការ​ទទួល​បាន​ប្រូតេអ៊ីន​គ្រប់គ្រាន់​ក្នុង​របប​អាហារ​បែប​នេះ​នឹង​បង្កើន​ការ​រំលាយ​អាហារ បន្ថយ​ចំណង់​អាហារ និង​ជំរុញ​ដល់​ការ​ស្រក់​ខ្លាញ់ ជា​ពិសេស​តំបន់​ក្បាលពោះ​តែ​ម្តង​។​ការ​សិក្សា​បាន​បង្ហាញ​ទៀត​ថា ការ​បន្ថែម​ប្រូតេអ៊ីន​ក្រឡុក​ទៅ​ក្នុង​របប​អាហារ​សម្រក​ទម្ងន់ ប្រហែលជា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​សម្រក​ខ្លាញ់​នៅ​ចង្កេះ​ដែរ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ