ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេងល្បិច​ដឹក​ធ្យូង​បង្កប់​បទល្មើស​ប្រុង​ឆ្លង​ដែន នៅ​តែ​គេច​មិន​រួច

4 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ បាន​ស្ទាក់​បង្ក្រាប​បាន​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ដែល​ដឹក​ធ្យូង​បង្កប់​ដោយ​ឈើ ហើយ​បំរុង​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម យក​មក​ប្រគល់​ឱ្យ​ជំនាញ​។ ការ​បង្ក្រាប​រថយន្ត​សាំ​យ៉ុ​ង​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៩…

ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​ស្រុក​អូ​រយ៉ា​ដាវ បាន​ស្ទាក់​បង្ក្រាប​បាន​រថយន្ត​សាំ​យ៉ុ​ង​មួយ​គ្រឿង​ដែល​ដឹក​ធ្យូង​បង្កប់​ដោយ​ឈើ ហើយ​បំរុង​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម យក​មក​ប្រគល់​ឱ្យ​ជំនាញ​។ ការ​បង្ក្រាប​រថយន្ត​សាំ​យ៉ុ​ង​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​អ៊ុ​ន ឃុំ​លំ​ជ័រ ស្រុក​អូ​រយ៉ា​ដាវ​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ឈើ​ដែល​បង្ក្រាប​នេះ ជា​ប្រភេទ​ឈើ​សុ​ក្រំ​ចំនួន​៧​សន្លឹក និង​ធ្យូង​មាន​ចំនួន​៥៥​បាវ ដែល​ដឹក​បំរុង​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ទៅ​ប្រទេស​វៀតណាម​តាម​រថយន្ត​ម៉ាក​សាំ​យ៉ុ​ង​ពាក​ស្លាក់​លេខ ភ្នំពេញ ២N.២៥៤២​។ ក្រោយ​ពេល​បង្ក្រាប​បាន​កងរាជអាវុធហត្ថ​បាន​យក​រថយន្ត​ល្មើស​ច្បាប់​​ដឹក​ធ្យូង​បង្កប់​ឈើ​ខាងលើ​នេះ ប្រគល់​ឱ្យទៅ​ខាង​រដ្ឋបាល​ព្រៃឈើ​ផ្នែក​បរ​កែវ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​។

បើ​តាម​ប្រភព​ពី​ប្រពល​រដ្ឋ​ដែល​រស់នៅ​តាម​ដងផ្លូវ​ជាតិ​បានឱ្យ​ដឹង​ថា សព្វ​ថ្ងៃនេះ គេ​សង្កេត​ឃើញ​មាន​រថយន្ត​ដឹក​ធ្យូង​ទាំងនេះ ចាប់ផ្តើម​កក្រើក​ឡើង​សារ​ជា​ថ្មី​ទៀត ហើយ​តែងតែ​លួច​បង្កប់​ឈើ​បើកបរ​យ៉ាង​គំហុក​ទៀត​ផង ទើប​ឈាន​ដល់​មានការ​បង្ក្រាប​នេះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ