ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Arsenal ទៅ​ចែចូវ Barcelona យក Coutinho មក​លេង​ក្នុង​លក្ខណៈ​ខ្ចី​ជើង

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​គេ​ដឹង​ថា​បាន​ទៅ​ពិភាក្សា​ជាមួយនឹង Barcelona ដើម្បី​យក​កីឡាករ Philippe…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​គេ​ដឹង​ថា​បាន​ទៅ​ពិភាក្សា​ជាមួយនឹង Barcelona ដើម្បី​យក​កីឡាករ Philippe Coutinho មក​លេង​នៅ​រដូវ​កាល​ក្រោយ ។

កីឡាករ Coutinho បាន​ចាក​ចេញពី Liverpool មក​កាន់ Barcelona កាលពី​ឆ្នាំ​២០១៨ តែ​គេ​មិនសូវ​ជា​លេង​បាន​ល្អ​ទេ តាំងពី​ប្តូរ​ទ្រនំ​ក្នុង​តម្លៃ​១៤២​លាន​ផោន ។ ក្លិប​អ្នកមាន​បុណ្យ Barca ចង់ឱ្យ​គេ​ចាកចេញ​ទៅ​ក្នុង​ការ​រដូវ​កាល​នេះ ខណៈ​ដែល​ក្លិប​ផ្សេង​ៗ​ទៀត​កំពុង​តែ​ចង់បាន ។ ក្លិប​ទាំងនោះ​មាន​ដូច​ជា Liverpool, Manchester United និង Chelsea​។ តែ​គេ​នៅ​តែ​ចង់​មានឈ្មោះ​ជា​កីឡាករ​របស់ Barcelona ។

តែ​នៅ​ថ្ងៃនេះ​គេ​ត្រូវ​បាន Arsenal មក​ចែចូវ​ដល់​ក្លិប​ជាមួយនឹង​ការ​ចង់បាន​ទៅ​លេង​ក្នុង​លក្ខណៈ​ខ្ចី​ជើង​នៅ​រដូវ​កាល​ក្រោយ ។ អ្នកគាំទ្រ​ជឿជាក់​ថា Arsenal ហ៊ាន​ត្រឹមតែ​ខ្ចី​ជើង ដោយសារ​តែ​ក្លិប​សល់​លុយ​ត្រឹមតែ​៤៥​លាន​ផោន​ប៉ុណ្ណោះ សម្រាប់​ចាយ​ទៅ​លើ​កីឡាករ​នៅ​ពេល​ត្រៀម​បើក​រដូវ​កាល ។

Arsenal បាន​ជះ​លុយ​៧២​លាន​ផោន​ទៅ​លើ Nicolas Pepe ដោយ​មាន​កុងត្រា​រយៈពេល​៥​ឆ្នាំ ខណៈ​ដែល​មាន​កីឡាករ​ផ្សេង​ទៀត​ត្រូវ​បាន Arsenal ប្រ​ម៉ា​ញ់​បាន​ដែល​ក្នុង​នោះ​មាន​ដូច​ជា Gabriel Martinelli, William Saliba និង Dani Ceballos ក្នុង​លក្ខណៈ​ខ្ចី​ជើង ។ នៅ​ពេល​ក្លិប​កាំភ្លើង​ធំ​កំពុង​តម្រង់​កាណុង​បាញ់​យក​កីឡាករ​ប្រេ​ស៊ី​ល Coutinho ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ