ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្រ​សោកស្ដាយ​ទឹកប្រាក់​៤​ពាន់​ដុល្លារ ត្រូវ​ប្រគល់​ទៅ​ឱ្យ​កីឡាករ​ថៃ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ទូ​ទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៩ កីឡាករ​ថៃ Phat Ngam…

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា ការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​អន្តរជាតិ​វគ្គ​ផ្ដាច់ព្រ័ត្រ​របស់​ទូ​ទស្សន៍​អាស៊ី​អាគ្នេយ៍ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែសីហា ឆ្នាំ​២០១៩ កីឡាករ​ថៃ Phat Ngam ដែល​មាន​ពិន្ទុ​នាំមុខ​គេ​ក្នុង​ពូ​ល​កីឡាករ​ថៃ បាន​ក្លាយជា​ម្ចាស់​ជើងឯក និង​កញ្ឆក់​បាន​ប្រាក់​៤​ពាន់​ដុល្លារ​ត្រឡប់​ទៅ​វិញ​។

អ្នកគាំទ្រ ទាំង​ទស្សនា​ផ្ទាល់ និង​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផង​នោះ បាន​បង្ហាញ​ការ​ខកចិត្ត​ដែល​ថវិកា​មួយ​ដ៏​ខ្ពស់​ត្រូវ​បាន​ប្រគល់​ឱ្យ​កីឡាករ​ថៃ ខណៈ​ដែល​ការ​ប្រកួត​នេះ បើ​ឱ្យ​កីឡាករ​ខ្មែរ ក៏​អ្នកខ្លះ​យល់​ថា មិនមែន​ជា​រឿង​មិន​សម​។ អ្នក​ទស្សនា​ផ្ទាល់​មិន​តិច​ទេ មានការ​អន់​ស្រពន់ចិត្ត ដែល​កីឡាករ​កម្ពុជា សុខ សា​វិ​ន កូនសិស្ស​របស់​អតីត​កីឡាករ​តៃ​ក្វា​ន់​ដូ លោក ស៊ន អេ​លី​ត បែរជា​ចាញ់​ពិន្ទុ​ការ​ប្រកួត ខណៈ​ដែល​កីឡាករ​បង្គោល​ក្រហម​កម្ពុជា ក៏​ត្រូវ​អ្នកខ្លះ​យល់​ថា មិន​គួរ​របូត​ទឹកប្រាក់​៤​ពាន់​ដុល្លារ​។

លោក ចាន់ មក​រា ស្វាមី​តារា​សម្ដែង​អ្នក​នាង ដេ​នី ក្វា​ន់ ដែល​ជា​អ្នកគាំទ្រ​វិស័យ​ប្រដាល់​មួយ​រូប​បាន​បង្ហោះ​នៅ​លើ​ហ្វេ​ស​ប៊ុ​កថា មិន​សម​ឱ្យ​ថៃ​ជា​អ្នក​ទទួល​បាន​ទឹកប្រាក់​៤​ពាន់​ដុល្លារ​នោះ​ទេ ដោយសារ​តែ​ក្នុង​ទឹក​ទី​៤ និង​ទឹក​ទី​៥ កីឡាករ​កម្ពុជា​បាន​វាយ​ឱ្យ​ថៃ​បែក​រយះ​ឡើង​វ៉​ល់​។

លោក​ថា ខ្មែរ​គួរតែ​គាំទ្រ​ខ្មែរ មិន​គួរ​ឱ្យ​ថៃ​មក​ស្ពាយ​កិត្តិយស​ពី​កម្ពុជា យក​ទៅ​បែប​នឹង​ទេ ដោយ​លោក​ពន្យល់​​ថា បើ​កម្ពុជា​ទៅ​ប្រកួត​នៅ​ថៃ ហើយ​ឈ្នះ​ប្រៀប​តែ​បន្តិចបន្តួច​ដូច​គ្នា​នឹង​កីឡាករ Phat Ngam ក៏​ថៃ​មិន​ឱ្យ​ជាតិ​សាសន៍​ផ្សេង​មក​ឈ្នះ​ខ្សែក្រវាត់​បែប​ហ្នឹង​នោះ​ដែរ​។ មិន​ខុស​គ្នា​ដែល​អ្នកគាំទ្រ​ជា​ច្រើន​ផ្សេង​ទៀត ក៏​សម្ដែង​ការ​សោកស្ដាយ​ផង​ដែរ ដែល​កម្ពុជា​មិន​ត្រូវ​គេ​ឱ្យ​ឈ្នះ ក្នុង​វគ្គ​សំខាន់​មួយ​នេះ​។

លោក រាជ សូ​ផែន ប្រធាន​ក្រុមប្រឹក្សាវិន័យ ប្រចាំ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែង​បញ្ជាក់​ថា បើ​ទោះ​សុខ សា​វិ​ន វាយ​បាន​ល្អ​នៅ​ទឹក​ទី​៤ និង​ទឹក​ទី​៥ ប៉ុន្តែ​សាច់​វ៉ៃ​ក្នុង​ការ​ប្រកួត​ទាំង​៥​ពិន្ទុ គឺ​កីឡាករ​ថៃ​ល្អ​ជាង​។ លោក​ថា គណៈកម្មការ​មិន​អាច​ហេតុផល​ជាតិ​សាសន៍​ឯង ហើយ​ធ្វើ​ឱ្យ​មានការ​រិះគន់​ថា យិ​ត​យោង​បក្ស​ពួក និង​ធ្វើ​ឱ្យ​បាត់​ទំនុកចិត្ត​ពី​អ្នក​ទស្សនា​បាន​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ