ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ណាស់​! បុរស​ម្នាក់​ស្លា.ប់​ក្នុង​រថយន្ត​យ៉ាង​សង្វេគ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ បន្ទាប់​ពី​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​រួច​ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម បណ្តាល​ឱ្យជនរងគ្រោះបោកនឹងចង្កូតរថយន្ត​បាក់កស្លាប់​។ ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើ​តោះ​ង កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ បន្ទាប់​ពី​បាន​បើកបរ​រថយន្ត​មួយ​គ្រឿង​បោះពួយ​យ៉ាង​លឿន​រួច​ក៏​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម បណ្តាល​ឱ្យជនរងគ្រោះបោកនឹងចង្កូតរថយន្ត​បាក់កស្លាប់​។

ហេតុការណ៍​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើ​តោះ​ង កាលពី​វេលា​ម៉ោង​១១​និង​៥០​នាទី ថ្ងៃ​ទី​២ ខែសីហា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ខាងលិច​សាលា​បឋម​សិក្សា​ភ្នំពេញ​ថ្មី ប្រមាណ​៥០០​ម៉ែត្រ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២៨​គ្រួសារ ក្នុងភូមិ​រោងចក្រ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ឌៀប ជុង​គៀក ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​អ្នកលក់​គ្រឿង​តុបតែង​រថយន្ត ស្នាក់​នៅ​ក្នុង​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក ជា​អ្នកបើកបរ​រថយន្ត​មួយ​គ្រឿង ពណ៌​ទឹកប៊ិច​ខ្ចី ពាក់​ស្លាក​លេខ បាត់ដំបង ២A-៥៨០១​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​ដែល​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​រៀប​រាប់​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​រង​គ្រោះ​បើកបរ​រថយន្ត​មួយ​គ្រឿង ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៨​គ្រួសារ ក្នុង​ល្បឿន​លឿន ទិស​ដៅ​ពី​លិចទៅ​កើត ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​រថយន្ត​ខាងលើ​បាន​រេ​ចង្កូត​ទៅ​ខាងស្ដាំ ធ្លាក់​ចេញពី​ផ្លូវ រួច​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​មួយ​ដើម​ដែល​នៅ​តាម​ចិញ្ចើម​ផ្លូវ បណ្ដាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​ក្រ​ពឹត​ផ្នែក​ខាង​មុខ​យ៉ាងដំណំ​កៀប​ជាប់​នឹង​បង្គោល​ភ្លើង ចំណែកឯ​អ្នកបើកបរ​បាន​បោក​ទៅ​នឹង​ដៃចង្កូត​រថយន្ត​បណ្តាល​ឲ្យ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​កើតហេតុ​ក៏​មាន​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន និង​ទាក់ទាញ​ហៅ​រថយន្ត​សង្គ្រោះ​ឲ្យ​ចុះ​មក​កន្លែង​កើតហេតុ​ដែរ តែ​ជា​អកុសល​ពេល​រថយន្ត​សង្គ្រោះ​បាន​មក​ដល់ ហើយ​គ្រូពេទ្យ​ធ្វើការ​ពិនិត្យ​ទើប​ដឹង​ថា​បុរស​រង​គ្រោះ​បាក់​ក​ស្លាប់​បាត់​ទៅ​ហើយ​។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​ធ្វើការ​វាស់វែង​និង​ស្ទូច​យក​រថយន្ត​របស់​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​។ ដោយឡែក​សព​បុរស​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ស្វែងរក​សាច់ញាតិ និង​ប្រគល់​ឱ្យ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​វត្ត​ទឹកថ្លា​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ