ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមាណ​៤០​​នាក់ តំណាង​១០០​គ្រួសារ​ផ្តិត​មេដៃ​​​លើក​ទី​៤​​សុំទឹករដ្ឋ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ប្រមាណ​៤០​នាក់ ​តំណាង​អោយ​ប្រមាណ​១០០​គ្រួសារ មក​ពី​៣​ភូមិ គឺភូមិ ត្រពាំង​សំព័រ និង​ភូមិ​ជម្រៅ សង្កាត់​គោករ​ការ​ ខណ្ឌ​ព្រែក​ព្នៅ…

​រាជធានី​ភ្នំពេញ​ ៖ ប្រជាពលរដ្ឋ​ប្រមាណ​៤០​នាក់ ​តំណាង​អោយ​ប្រមាណ​១០០​គ្រួសារ មក​ពី​៣​ភូមិ គឺភូមិ ត្រពាំង​សំព័រ និង​ភូមិ​ជម្រៅ សង្កាត់​គោករ​ការ​ ខណ្ឌ​ព្រែក​ព្នៅ និង​ភូមិ ំការ​ត្បែង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ជា​ភូមិ​ស្ថិត​នៅ​ជាប់​គ្នា បាន​ជួប​ប្រមូលផ្តុំ​បន្ត​ផ្តិតមេដៃ​ជា​លើក​ទី​៤ ដើម្បី​ទទូច​​សុំ​ទឹក​រដ្ឋ​​ប្រើប្រាស់​ បន្ទាប់​ពី​ពួក​គេ​ទ​ទូច​​សុំ​ជា​ច្រើន​លើក​មក​ហើយ​ នៅ​តែ​អត់​បាន​។

ការ​ជួបជុំ​ផ្តិត​មេដៃ​សុំ​ទឹក​រដ្ឋ​នេះ កាលពី​ព្រឹក​ថ្ងៃ​ទី​០៣ ​សីហា ​ដោយ​ពួក​គាត់​បាន​មក​ជួបជុំ​គ្នា នៅ​ក្នុង​ជម្រៅ សង្កាត់​គោករ​ការ​ ។​ នេះ​ជា​លើក​ទី​៤ ដែល​អ្នក​ភូមិ​ដែល​កំពុង​តែ​ត្រេ​ត​ឃ្លាន​ទឹក​ដ​ង្ហើ​យ​និង​ទ​ទួ​ច​អោយ​អាជ្ញាធរ​ជួយអន្តរាគមន៍​។

តាម​​ពលរដ្​បានអោយ​ដឹង​ថា ពួក​គាត់​ជា​ប្រជាជន​ថ្មី ដែល​បាន​មក​រស់នៅ​ក្នុងភូមិ​ទាំង​លើ ខ្លះ​១​ឆ្នាំ​រហូត​ដល់​៣​ទៅ​៤​ឆ្នាំ ពុំ​មានទឹក​រដ្ឋ​ប្រើ នោះ​ទេ ដោយ​រស់នៅ​វេទនា​បំផុត​ដោយ​ត​ទឹក​ឯកជន បង់​ទឹកតែ ១០០​ទៅ​១៣០​ដុល្លារ ហើយ​ទិញ​ទុយោ​ដាក់ខ្លួន ឯង ហើយ ទឹក​ថ្លៃ​ក្នុង​១​ម៉ែត្រគុប​តម្លៃ​២​ពាន់​រៀល ទឹក​ខ្សោយ​ជួនកាល​មិន​ចេញ​ទឹក​ទៀត​។​ជា​រៀងរាលថ្ងៃ​ពួក​គាត់​បាន​ទិញ​ទឹក​តាម​ឡាន​ដឹក​លក់​ក្នុង​១​ឡាន​៣​ម៉ឺន​រៀល ។

​ប្រជាពលរដ្ឋ​ក៍បាន​អោយ​ដឹង​ទៀត​ថា ដោយសារ លំបាក​ក្នុង​ការ​ទិញ​ទឹក​ប្រើប្រាស់​ពួក​គាត់​ក៍​នាំ​គ្នា ផ្តិត​មេដៃ​ស្នើ​សុំ​ទៅ​រដ្ឋាករទឹក ជា​បន្តបន្ទាប់ តាំងពី​ឆ្នាំ ២០១៥​ដោយ​មានការ​ដឹង​ឮ​ពី​ចៅសង្កាត់ និង​អភិបាល​ខណ្ឌ​ព្រែក​ព្នៅ​ផង​ដែរ​។​នៅ​ពេល​ស្នើ​សុំ​មុន​ដំបូង ខាង​រដ្ឋាករទឹក បាន​សន្យា​ថា ឆ្នាំ ២០១៦ បាន​មាន​គម្រោង​​មក​ដល់ តែ​បាត់​រហូត​។​ក្រោយមក​ទៀត ពួក​គាត់​ក៍បាន​បន្ត​ផ្តិច​មេដៃ​ជា​បន្តបន្ទាប់ ទៀត យក​ទៅ​ដាក់​រដ្ឋាក​ទឹក បាន​ត្រឹមតែ​មក​ពិនិត្យ ហើយ បាត់​ដំណឹង​រហូត​ទុក​អោយ​ពួក​គាត់​វេទនា​។

​ប្រជាពលរដ្ឋ ក៍បាន​រិះគន់​ថា នៅ​ក្នុងភូមិ របស់​គាត់​មានផ្ទះ​រហូត​ដល់​ប្រមាណ​ជិត​១០០​ខ្នង​ផ្ទះ​ហើយ រដ្ឋាករទឹក​មើល​មិនឃើញ ត​ទឹក​រដ្ឋ​ចែក​ជួន​ប្រជាពលរដ្ឋ​តាម​ការ​ស្នើ​សុំ​នោះ​ទេ ត្រង់​ដី​លោក​សន ស៊ី​ន ចៅសង្កាត់​គោករ​ការ​ទើបតែ​ឡើង​ថ្មី ពុះ​ដី​ឡូ​តិ៍លក់ អត់​មាន​មនុស្ស​រស់នៅ​ច្រើន​ផង មាន​តែ​ផ្ទះ​ប្រមាណ​
មិន​ដល់​១០​ខ្នង​ផង មានទឹក​រដ្ឋ ប្រើប្រាស់​ទៅ​វិញ​ ។ ប្រជាពលរដ្ឋ​ក៍បាន​ទ​ទួ​ច​សុំ ដល់​លោក​អភិបាល​រាជធានី​ភ្នំពេញ​មេ​ត្ត​ជួយ​អន្តរាគមន៍​ក៍​ដូច​ជា​លោក​អគ្គនាយក​រដ្ឋាករទឹក​ស្វ័​យ​ត្ន​ភ្នំពេញ ជួយ​សម្រួល និង
​ត​ទឹក​រដ្ឋ អោយ​ពួក​គាត់​បាន​ប្រើប្រាស់​ផង​៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ