ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីក​អណ្តូង​ដាក់​លូយកទឹកប្រើស្រាប់តែផ្អើលឆោឡោពេញភូមិ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ​៖ ​បុរស​ម្នាក់ជីក​អណ្តូង​ដាក់​លូដើម្បី​យក​ទឹក​ប្រើនៅ​ក្នុង​ដី​ឡូ​ត៍ផ្ទះ​របស់​ខ្លួនបានចំនួន២​កង់ ប៉ុណ្ណោះក៏​ត្រូវ​បាន​ដី​បាក់​សង្កត់ពីលើបណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិរហូត​ដល់​សមត្ថកិច្ច​ ។ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​នោះបាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​៣១ ​ខែកក្កដា​ ឆ្នាំ​២០១៩​…

ខេត្តសៀមរាប ​៖ ​បុរស​ម្នាក់ជីក​អណ្តូង​ដាក់​លូដើម្បី​យក​ទឹក​ប្រើនៅ​ក្នុង​ដី​ឡូ​ត៍ផ្ទះ​របស់​ខ្លួនបានចំនួន២​កង់ ប៉ុណ្ណោះក៏​ត្រូវ​បាន​ដី​បាក់​សង្កត់ពីលើបណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិរហូត​ដល់​សមត្ថកិច្ច​ ។ ហេតុការណ៍​គួរ​ឱ្យ​រន្ធត់​នោះបាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ​ថ្ងៃ​ទី​៣១ ​ខែកក្កដា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ចំណុច​ភូមិ​សន្ធៃ ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ​។

ជន​រង​គ្រោះ​មានឈ្មោះ លាត ជ ភេទ​ប្រុស អាយុ៣៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ-ឃុំ​កើតហេតុខាងលើ​ ។ បច្ចុប្បន្នសាកសពជន​រង​គ្រោះត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

តាម​ការ​បំភ្លឺ​ពី​លោក​វរសេនីយ៍ឯក ទេព ចាន់​ណា អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគមបាន​ប្រាប់​ភ្នាក់ងារ ​កោះសន្តិភាព ​នៅ​វេលា​ម៉ោង​២​និង​៤៥​នាទី​រសៀល​ថ្ងៃ​ទី​៣ ​ខែសីហា​ ឆ្នាំ​២០១៩ ​នេះ​ថា ករណី​ដែល​មាន​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុដោយសារ​បាក់​ដី​សង្កត់​ស្លាប់​នោះគឺ​មូលហេតុ​មក​ពី​ជន​រង​គ្រោះ​បាន ជីក​អណ្តូងដាក់​លូដើម្បី​យក​ទឹក​ប្រើ នៅ​ក្នុង​បរិ​វេន​ដី​ឡូ​ត៍​របស់​ខ្លួនទើបតែ​បានដាក់​លូចំនួន២​កង់ប៉ុណ្ណោះក៏​ស្រាប់តែ​បាក់​ដី​មក​សង្កត់​មនុស្ស​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ​។

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ