ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​កំព្រា​បេះដូង​ជាង​២​ឆ្នាំ រិ​ន សា​វ៉េ​ត ភ្ជាប់ពាក្យ​ជា​ថ្មី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក រិ​ន សា​វ៉េ​ត បាន​សម្រេច​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ហើយ ​នៅ​ព្រឹក​ថ្ងៃ​ទី​២ ​សីហា ឆ្នាំ​២០១៩​ នេះ…

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​លោក រិ​ន សា​វ៉េ​ត បាន​សម្រេច​ភ្ជាប់ពាក្យ​ជា​ផ្លូវការ​ហើយ ​នៅ​ព្រឹក​ថ្ងៃ​ទី​២ ​សីហា ឆ្នាំ​២០១៩​ នេះ ជាមួយ​នារី​ក្រៅ​សិ​ល្បៈ​មួយ​រូប​ ដែល​មានឈ្មោះ​ថា លឹ​ម គី​ម​ហ្គេ​ច បន្ទាប់​ពី​តារា​រូប​លោក​បាន​រស់នៅ​កំព្រា​បេះដូង​អស់​រយៈ​ពេល​ជាង២​ឆ្នាំ ក្រោយ​ភរិយា​បាន​ទទួល​មរ​ណ​ភាព​ចោល ​។

ពិធី​ភ្ជាប់ពាក្យ​របស់​តារាចម្រៀង​ បាន​ធ្វើ​ឡើង​ដោយ​មានការ​ចូលរួម​ពី​ចាស់ទុំ​ុ​ទាំង​សងខាង និង​មិត្តភក្តិ​របស់​លោក រិ​ន សា​វ៉េ​ត ទាំង​ក្នុង និង​ក្រៅ​សិ​ល្បៈ​ជា​ច្រើន​រូប ក្នុង​ពេល​ដែល​មាន​ប្រិ​យ​មិត្ត​គាំទ្រ​របស់​លោក​ជា​ច្រើន​ បាន​សម្តែង​ការ​អបអរសាទរ និង​ជូនពរ​ជូន​ដល់​រូប​លោក​និង​ភរិយា​ផង​ដែរ​។

យ៉ាងណា​ក៏​ដោយ បើ​ទោះបីជា​ការ​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​របស់​លោក រិ​ន សា​វ៉េ​ត បាន​លេច​ចេញ​ជា​ផ្លូវការ​នា​ពេល​នេះ​ក៏​ដោយ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ទេ​ថា ពិធី​មង្គលការ​ដ៏​ពិតប្រាកដ​របស់​លោក​នឹង​ធ្វើ​ឡើង​នៅ​ពេលវេលា​ជាក់លាក់​ណាមួយ​នៅឡើយ ខ​ណៈ​ពេល​លោក​ធ្លាប់​អះអាង​ថា លោក​ទុក​ពេល​រក​ប្រាក់​ឲ្យ​បាន​ច្រើន​មុន​រៀបចំ​ពិធី​ម​ង្គល​ការ ​។

ជា​ការ​កត់សម្គាល់ បន្ទាប់​ពី​ទ្រាំ​រស់នៅ​ជា​បុរស​ពោះម៉ាយ​ ក្រោយ​ភរិយា​បាន​ទទួលមរណភាព​ជាង​២​ឆ្នាំ​មកនេះ តារាចម្រៀង​លោក រិ​ន សា​វេ​ត បាន​បង្ហាញមុខ​គូស្នេហ៍​ថ្មី​ជាមួយនឹង​ការ​គ្រោង​ចាប់ដៃ​នារី​ម្នាក់​នោះ​ចូល​រោង​ជ័យ​នៅ​ឆ្នាំ​ក្រោយ​ផង​ដែរ​។

ពាក់ព័ន្ធ​បញ្ហា​នេះ តារាចម្រៀង​របស់​ផលិតកម្ម​ហង្ស​មាស​លោក រិ​ន សា​វេ​ត ធ្លាប់​បាន​អះអាង​ប្រាប់​កោះ​សន្តិភាព​ តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា លោក​បាន​ចាប់ផ្តើម​ទាក់ទង​ជាមួយ​អនាគត​ភរិយា​ប្រមាណ​ជា​កន្លះ​ឆ្នាំ​នេះ​ប៉ុណ្ណោះ ក្រោម​ការ​ជួយ​ណែនាំ​ពី​មិត្តភក្តិ​របស់​លោក ខណៈ​ពេល​ដែល​នារី​រូប​នេះ​ក៏​បាន​យល់ចិត្ត​គ្នា​ច្រើន​ជាមួយ​លោក​ផង​ដែរ​។

លោក​និយាយ​ថា «​ខ្ញុំ​បាន​ស្គាល់​គាត់ តាម​រយៈ​មិត្តភក្តិ​ដែល​មានផ្ទះ​នៅ​ជិត​គាត់ ហើយ​ការ​ស្គាល់គ្នា​បាន​ប្រហែលជា​កន្លះ​ឆ្នាំ​ដែរ​ទេ ហើយ​គាត់​យល់ចិត្ត​ខ្ញុំ ហើយ​មានចិត្ត​ស្រឡាញ់​កូន​ខ្ញុំ​ដែរ ទើប​ខ្ញុំ​ស្រឡាញ់​គាត់​វិញ​ដែរ​ទៅ​» ។ លោក​បន្ថែម​ថា នារី​ដែល​លោក​នឹង​យក​ធ្វើ​ជា​ភរិយា​នា​ពេល​នេះ គឺ​មាន​វ័យ​ប្រមាណ​ជា​ជាង​៣០​ឆ្នាំ ជា​អ្នក​នៅ​ភ្នំពេញ និង​មិនមែន​ជា​អ្នកសិល្បៈ​នោះ​ឡើយ ពោល​គឺជា​អ្នក​រកស៊ី​ជា​លក្ខ​ណះ​ក្រុម​គ្រួសារ​។

បើ​តាម​លោក រិ​ន សា​វេ​ត ទោះបីជា​ពួក​លោក​បាន​ស្វែងរក​ចិត្តថ្លើម​គ្នា​ហើយ​ក៏​ដោយ ប៉ុន្តែ​លោក​នៅ​មិន​ទាន់​មាន​គម្រោង​ចូល​រោងការ​នា​ពេល​ឆាប់​ៗ​នេះ​ឡើយ ពោល​គឺ​លោក​អាច​នឹង​ធ្វើ​នៅ​ឆ្នាំ​ក្រោយ ព្រោះ​ត្រូវ​សន្សំ​លុយកាក់​ទុក​ឲ្យ​បាន​ច្រើន​បន្តិច ​។

គួរ​បញ្ជាក់​ថា តារាចម្រៀង​លោក រិ​ន សា​វេ​ត បាន​ក្លាយជា​បុរស​ពោះម៉ាយ បន្ទាប់​ពី​ភរិយា​របស់​លោក​បាន​ទទួលមរណភាព​ដោយ​ជំងឺ​ដ៏​កាច​សាហាវ បន្សល់​ទុក​នូវ​កូនប្រុស​ម្នាក់​ជា​ចំណងដៃ​។ បើ​ទោះបីជា​ទទួល​​ការ​ក្រៀមក្រំ​ចិត្ត និង​ស្ទើរ​បាក់ទឹកចិត្ត​ចំពោះ​មរណភាព​ភរិយា​ជាទី​ស្រឡាញ់​ក៏​ដោយ ប៉ុន្តែ​តារា​ចម្រៀង​រូប​នេះ ​បាន​តស៊ូ​ប្រឹងប្រែង​រកស៊ី​ចិញ្ចឹម​កូនប្រុស​រហូត​មក​ដល់​ពេល​នេះ​។

សម្រាប់​ការងារ​សិល្បៈ បើ​ទោះជា​ស្ងប់ស្ងាត់​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​បន្ថែម​នៅ​ក្នុង​ផលិតកម្ម​ហង្ស​មាស​ក៏​ពិតមែន ប៉ុន្តែ​លោក រិ​ន សា​វ៉េ​ត ត្រូ​បាន​គេ​ផ្តល់​ឱកាស​ឲ្យ​ចូល​ច្រៀង​នៅ​តាម​ពិធី​មង្គលការ​ជា​បន្តបន្ទាប់​ស្ទើរ​មិន​ដាច់​សូរ​។ ម្យ៉ាងទៀត​តារាចម្រៀង​រូប​នេះ ក៏​ត្រូវ​បាន​គេ​ដឹង​ថា បាន​ចូល​ហ៊ុន​រកស៊ី​រួម​គ្នា​ជាមួយ​អ្នក​សិ​ល្បះ​ដូច​គ្នា ក្នុង​គម្រោង​ពុះ​ដី​ឡូ​តិ៍លក់​ផង​ដែរ​៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ