ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​យំ​បោក​ខ្លួន​ឃើញ​កំពុង​«​អី​អី​»…​ប្រពន្ធ​ឆ្លើយមកវិញ ​មនុស្ស​ធុន​ប្តីគឺ​គាត់​ចង់​ល្បី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តើ​បុរស​រូប​ណាមួយ​ធ្វើ​ចិត្តជា​ព្រះ​បាន​នោះ បើ​ឃើញ​ដោយ​ចៃដន្យប្រពន្ធ​ឱប​នឹង​ដើម​ទ្រូង បែរជា​បានឃើញ​ផ្ទាល់​ភ្នែក​កំពុង «​អី​អី​»​ជាមួយ​ប្រុស​សហាយ ? រឿង​ថ្មី​មួយ​នេះ ​មិន​មាន​ជម្លោះ​តប​ជាមួយ​អ្នក​ផិតក្បត់​នោះ​ទេ តែ​បែរជា​ស្តីបន្ទោស​ខ្លួនឯង​ស្រែក​ខ្លាំង​ៗ​បន្ថយ​កំហឹង​ថា​ជា…

រាជធានី​ភ្នំពេញ ៖ តើ​បុរស​រូប​ណាមួយ​ធ្វើ​ចិត្តជា​ព្រះ​បាន​នោះ បើ​ឃើញ​ដោយ​ចៃដន្យប្រពន្ធ​ឱប​នឹង​ដើម​ទ្រូង បែរជា​បានឃើញ​ផ្ទាល់​ភ្នែក​កំពុង «​អី​អី​»​ជាមួយ​ប្រុស​សហាយ ? រឿង​ថ្មី​មួយ​នេះ ​មិន​មាន​ជម្លោះ​តប​ជាមួយ​អ្នក​ផិតក្បត់​នោះ​ទេ តែ​បែរជា​ស្តីបន្ទោស​ខ្លួនឯង​ស្រែក​ខ្លាំង​ៗ​បន្ថយ​កំហឹង​ថា​ជា «​អា​វែក​»។

ជាក់ស្តែង ​បុរស​អ្នក​រត់​ម៉ូតូ​កង់​បី​ម្នាក់ បែរជា​អង្គុយ​យំសោក​បោក​ខ្លួន នៅ​មុខ​កន្លែងធ្វើការ​របស់​ប្រពន្ធ ខណៈ​ពេល​ដែល​ខ្លួន​ត្រឡប់​មក​ពី​រត់​ម៉ូតូ​កង់​បី​វិញ ឃើញ​ប្រពន្ធ​កំពុង​តែ​«​អី​អី​» នៅ​លើ​គ្រែ​ជាមួយ​សហាយ ធ្វើ​ឱ្យ​គាត់​ជា​ប្តី​តូចចិត្ត​នឹង​ខ្លួនឯង​យ៉ាង​ខ្លាំង បាន​ត្រឹមតែ​ស្រែកយំ ហើយ​យក​ស្បែកជើង​វាយ​ក្បាល​ខ្លួនឯង ជេរ​ខ្លួនឯង​ថា​«​អា​វែក​» បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ នៅ​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ សីហា នៅ​ខាងត្បូង​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ នៅ​មុខ​ហាង​ម៉ាស្សា​យីហោ ម៉ាស្សា​កោស​ជប់​លេខ​៥៩ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ។

បុរស​ជា​ប្តី​ឈ្មោះ អុល ពេជ្រ អាយុ​២៩​ឆ្នាំ ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ ស្នាក់​នៅ​ភូមិ​ឫស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ។ ចំណែក​ប្រពន្ធ​ឈ្មោះ ស​.​ល អាយុ​២៤​ឆ្នាំ មុខរបរ​នារី​កោស​ជប់​ម៉ាស្សា​នៅ​ទីតាំង​ខាងលើ ។ អ្នក​ទាំង​ពីរ​មានកូន​ប្រុស​២​នាក់ ក្នុង​បន្ទុកគ្រួសារ កូនប្រុស​បង​អាយុ​៤​ឆ្នាំ និង​កូន​ប្អូន​អាយុ​៤​ខែ ។ តាម​សម្តី​បុរស​ជា​ប្តី​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​និង​ប្រពន្ធ​នេះ​មិន​បាន​រៀប​ការ​ពេញ​ច្បាប់​ទេ តែ​មាន​បងប្អូន​និង​ឪពុក​ម្ដាយ​ទាំង​សងខាង​ដឹង​ឮ​រួចរាល់​ហើយ និង​រួមរស់​ជា​ប្តី​-​ប្រពន្ធ​រហូត​មានកូន​ដល់​ទៅ​២​នាក់ ។ បុរស​ដដែល​ថា ប្រពន្ធ​គាត់​ធ្លាប់​ធ្វើការ ជានា​រី​កោស​ជប់​ម៉ាស្សា គាត់​មិន​បាន​ប្រកាន់​អ្វី​ឬ​រើសអើង​ឡើយ ថែម​ទាំង​អាណិត​រហូត​ដល់​ស្រឡាញ់​គ្នា ហើយ​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ រហូត​ដល់​មានកូន​ចំនួន​២​នាក់​ជា​ចំណង​ដៃ។

ដោយសារ​ជីវភាព​ខ្វះខាត ​ទើប​ប្រពន្ធ​គាត់​សុំ​មក​ធ្វើ​ជានា​រី​ម៉ាស្សា​កោស​-​ជប់​វិញ ដើម្បី​រក​កម្រៃ​ផ្គត់ផ្គង់​គ្រួសារ និង​ស្នាក់​នៅ​កន្លែងធ្វើការ ។ ចំណែក​រូប​គាត់​រត់​កង់​បី​រក​ចំណូល​បន្ថែម​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ដែរ ។ ប្រភព​ដដែល​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គឺ​រូប​គាត់​បាន​មក​ពី​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​បាន​ចូល​មក​ទីតាំង​ម៉ាស្សា​ដែល​ជា​កន្លែង​ប្រពន្ធ​ធ្វើការ ដើម្បី​យក​លុយ​ឱ្យ​ប្រពន្ធ​ទុក ។ ខណៈ​មក​ដល់​មិនឃើញ​នាង​នៅ​ខាងក្រោម​រូប​គាត់​ឡើង​ទៅ​បន្ទប់​ជាន់​ទី​២ បើកទ្វារ​ចូល​ទៅ ស្រាប់តែ​ឃើញ​ប្រពន្ធ​កំពុង​តែ​រួមរ័ក​ជាមួយ​ភ្ញៀវ​យ៉ាង​ត្រេកត្រអាល ។

ដោយ​ទប់ចិត្ត​មិន​បាន គាត់​ក៏​ស្រែក​ពុទ្ធោ ! ហេតុ​អី​អូន​ហ៊ាន​ធ្វើ​បែប​នេះ​ប្រពន្ធ​សម្លាញ់ ។ ឃើញ​បែប​នេះ​គាត់​ក៏​ចុះ​មក​ក្រោម​ទាំង​អារម្មណ៍​ក្តុកក្តួល​ក្នុង​ចិត្ត ថែម​ទាំង​បាន​យក​សោ​មក​ចាក់​ទ្វារ​ពី​ក្រៅ ដើម្បី​ឃាត់​ភាគី​បុរស​ទុក​សួរនាំ​ហេតុផល​ឱ្យ​ច្បាស់​ពី​ប្រពន្ធ ។ ភ្លាម​ៗ​នារី​ជា​ប្រពន្ធ​បាន​ចុះ​មក​តាម និង​ឱ្យ​ប្តី​ដោះ​សោ​ទ្វារ​ចេញ ដើម្បី​ឱ្យ​បុរស​ជា​ភ្ញៀវ​ចេញ​ក្រៅ ហើយ​គាត់​ក៏​មិន​បាន​រករឿង​បុរស​ជា​ភ្ញៀវ​នោះ​ដែរ និង​បាន​បើក​ទ្វារ​ឱ្យ​បុរស​នោះ​ចេញ​បាត់​ទៅ ។

ពេល​បុរស​ជា​ភ្ញៀវ​នោះ​ចេញ​ក្រៅ​បាត់​ប្រពន្ធ​គាត់​ក៏​បិទទ្វារ​ដាក់​គន្លឹះ ចូល​ទៅ​សម្ងំ​ខាងក្នុង​បាត់ មិន​និយាយ​ស្តី​អ្វី​ជាមួយ​គាត់​ឡើយ ធ្វើ​ឱ្យ​គាត់​តូចចិត្ត​នឹង​ខ្លួនឯង ដូច​មាន​ក្នុង​រូបថត​យំសោក​បោក​ខ្លួន​នៅ​មុខ​កន្លែង​ម៉ាស្សា​តែ​ម្នាក់ឯង ថែម​ទាំង​យក​ស្បែកជើង​វាយ​ក្បាល​ខ្លួនឯង និង​ជេរ​ខ្លួនឯង​ថា​ជា​«​អា​វែក​»​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ ឈប់​ម៉ូតូ ឡាន​ចោមរោម​មើល​ដោយ​ក្តី​ងឿងឆ្ងល់ និង​អាណិត​បុរស​ខាងលើ​ជា​ពន់ពេក ។ ក្រោយ​កើតហេតុ​ក៏​មាន​វត្តមាន​សមត្ថកិច្ច​ចុះ​មក​ដល់​ដែរ ដោយសារ​និយាយ​មិន​ស្តាប់​គ្នា ទាំង​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ក៏​បាន​នាំ​គ្នា​ចេញ​បាត់​អស់​ទៅ ទុក​ឱ្យ​បុរស​នោះ​អង្គុយ​យំ​តែ​ម្នាក់ឯង​យ៉ាង​កម្សត់ ។

រឿងរ៉ាវ​ខាងលើ​នេះ មិន​អាច​ស្វែងរក​ការ​បំភ្លឺ​ពី​ស្ត្រី​ជា​ប្រពន្ធ​បាន​ឡើយ តែបើ​តាម​ប្រភព​ពី​អ្នក​ភូមិ​ដែល​ស្គាល់​ប្តី​ប្រពន្ធ​នេះ​បាន​និយាយ​បន្ទោស​បុរស​ជា​ប្តី​ដែល​ឱ្យ​ប្រពន្ធ​មក​រកស៊ី​បែប​នេះ និង​ធ្លាប់​ឱ្យ​នាង​មក​ធ្វើការ​កោស​ជប់ ម៉ាស្សា​តាំងពី​កូនខ្ចី​មក​ម្ល៉េះ ។ ទោះបីជា​បែប​ណា កន្លែង​ម៉ាស្សា​កោស​-​ជប់​មិនមែន​ជា​ផ្ទះបន​ពិតមែន ប៉ុន្តែ​ទីតាំង​បែប​នេះ​ក៏​មិន​ខុស​គ្នា​ពី​ផ្ទះបន​ដែរ ។ យក​ល្អ​បុរស​ជា​ប្តី​គួរ​ឱ្យ​ប្រពន្ធ​ឈប់​ប្រកប​របរ​នេះ​ទៅ ព្រោះថា​បញ្ហា​នេះ​ប្រហែលជា​មិនមែន​លើក​ទី​១​នោះ​ទេ តែ​បុរស​ជា​ប្តី​ទើប​ឃើញជាក់ស្តែង​បានជា​ឈឺចាប់​បែប​នេះ ។

នាង​ប្រពន្ធ​ចេញ​មុខ​បកស្រាយ​តាម TVFB
នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែសីហា ស្រី​ជា​ប្រពន្ធ​បាន​ចេញ​មុខ​បកស្រាយ​ថា កាលពី​យប់មិញ គាត់​(​ប្តី​)​ផឹកស៊ី​នៅ​ហាង​មួយ​ក្បែរ​ផ្ទះ ហើយ​ស្រវឹងមក​ស្រែកយំ​អា​ឡេ​អា​ឡូ ហើយ​មនុស្ស​ធុន​គាត់ គឺ​គាត់​ចង់​ល្បី ។ ពួក​យើង​ទាំង​ពីរ​នាក់ ​បាន​ស្រឡាញ់​គ្នា ដោយ​មិន​បាន​រៀប​ការ​នោះ​ទេ រហូត​ដល់​មានកូន​២​នាក់ ហើយ​សាច់ញាតិ​ខាង​ប្តី ក៏​ដូច​ជា​ម្ដាយក្មេក មិន​ពេញចិត្ត​នឹង​ខ្ញុំ​នោះ​ទេ ទើប​ពួក​ខ្ញុំ​ពង្រត់​គ្នា​តែ​ម្ដង​ទៅ​ ដោយ​ការ​ស្រឡាញ់ ។ ពួក​ខ្ញុំ​បាន​ស្រឡាញ់​គ្នា​ជា​ប្ដី​ប្រពន្ធ​រយៈពេល​៦​ឆ្នាំ​ហើយ ។

កាលពី​មាន​ទម្ងន់​កូន​ដំបូង ម្ដាយក្មេក​ខ្ញុំ ឲ្យ​ខ្ញុំ​យក​កូន​នោះ​ចេញ ហើយ​ម៉ែក្មេក​និយាយ​ថា កូន​ឯង​ទុក​កូន​នេះ​ចង់​ចងជើង​កូន​ៗ​មែន​ទេ ។ ប៉ុន្តែ​ខ្ញុំ​មិន​ព្រម​ក៏​ទុក​កូន​នេះ​រហូត​ទាល់តែ​ធំ ។ ស្រី​ជា​ប្រពន្ធ​បាន​និយាយ​ថា តាំង​ពី​ចាប់ផ្ដើម​មានកូន​មួយ​រហូត​ដល់​កូន​២ គឺ​ពួក​យើង​តែងតែ​ឈ្លោះ​គ្នា​ជា​រៀង​រហូត​ហើយ​ក៏​បាន​ឡើង​ទៅ​ដល់​សាលាឃុំ​សង្កាត់​ដើម្បី​ធ្វើ​កិច្ចសន្យា​ផង​ដែរ ។នាង​និយាយ​បន្ត​ទៀត​ថា ម្ដាយ​របស់​គាត់ បាន​ជេរ​ដៀល​ខ្ញុំ​ថា​ពូជ​មី​សំផឹង ទៅ​យក​វា​ធ្វើ​អ្វី​បើ​វា​ធ្វើ​សំផឹង ទៅ​យក​វា​ធ្វើ​អី ប៉ុន្តែ​ដោយសារ​កូនប្រុស​គាត់​ស្រឡាញ់​ខ្ញុំ ទើប​ពួក​យើង​នាំ​គ្នា​ពង្រត់ ។

ពាក់ព័ន្ធ​ការ​ចោទប្រកាន់​ថា នាង​បាន​រួមមេត្រី​ជាមួយ​ភ្ញៀវ​នោះ ត្រូវ​បាន​នាង​និយាយ​ថា គឺ​ខ្ញុំ​មិន​បាន​រួមរ័ក​ជាមួយ​អ្នក​ណា​ទេ ហើយ​ម្យ៉ាងទៀត ផ្ទះ​ម៉ាស្សា​បាន​បិទទ្វារ​តាំងពី​ក្បាល​ល្ងាច ហើយ​ខ្ញុំ​នៅ​ដេក​ក្នុង​បន្ទប់​ជាមួយ​កូន ។ គាត់​បាន​ស្រែកយំ​ននៀល​ដី នៅ​ខាង​មុខ​ផ្ទះ ដើម្បី​ឲ្យ​ខ្ញុំ​ចេញ​មក​ជួប ប៉ុន្តែ​ខ្ញុំ​មិន​ចេញ​មក​ជួប​នោះ​ទេ ព្រោះ​ដោយសារ​គាត់​ស្រវឹង និយាយ​ស្ដាប់​គ្នា​មិន​បាន ហើយ​គាត់​បាន​ស្រែក និយាយ​ថា​គាត់​ចង់​ល្បី ប៉ុន្តែ​ឥឡូវ​គាត់​ល្បី​បាន​ដូច​ចិត្ត​ហើយ ។

ពួក​យើង​ទាំង​ពីរ​នាក់ បាន​ឈ្លោះ​គ្នា​ជាង​មួយ​ខែ​ហើយ ដោយ​មិន​បាន​រស់នៅ​ជាមួយ​គ្នា​ទេ គឺ​គាត់​នៅផ្ទះ​ផ្សេង ខ្ញុំ​នៅផ្ទះ​ផ្សឹ​ង ។ នាង​បន្ត​ថា រឿង​គាត់​ចោទ​ខ្ញុំ​ថា​រួមរ័ក​ជាមួយ​គេ​នោះ គឺ​គាត់​ចង់​ល្បី ហើយ​ម្យ៉ាងទៀត​ពេល​នោះ គឺ​ខ្ញុំ​ដេក​នៅ​ក្នុង​បន្ទប់​ក្នុងផ្ទះ ហើយ​ម្យ៉ាងទៀត​គាត់​គិត​ថា ខ្ញុំ​មិន​យក​គាត់​ធ្វើ​ជា​ប្ដី​ទៀត​ទេ ដូច្នេះ​ហើយ​គាត់​ហែក​ខ្ញុំ​ឲ្យ​ខ្ទេច​ឱ្យ​ខ្មាស​គេ​ពេញ​ផ្ទៃ​ប្រទេស​តែ​ម្ដង ។

ទាក់ទិន​នឹង​សំណួរ​ថា ពេល​នោះ​ហេតុ​អ្វី​បានជា​នាង​មិន​ចេញ​មុខ​លាតត្រដាង​ទៅ ? នាង​ថា នៅ​ពេល​យប់​នោះ ខ្ញុំ​មិន​ចង់​ចេញ​មក​ជួប​និយាយ​ជាមួយ​គាត់​ទេ ដោយសារ​គាត់​ស្រវឹង​ខ្លាំង​និយាយ​ស្ដាប់​គ្នា​មិន​បាន ហើយ​ចាំ​ព្រឹក​ឡើង​បាន​ខ្ញុំ​និយាយ​បកស្រាយ ។ នាង​ក៏​បាន​សំណូមពរ​ទៅ​ដល់​បណ្ដាញ​សង្គម ក៏​ដូច​ជា​ហ្វេ​ស​ប៊ុ​ក និង​សារព័ត៌មាន​ផង​ដែរ កុំ​ឆាប់​វាយតម្លៃ​លឿន​ពេក ព្រោះ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខ្ញុំ​ជា​ស្ត្រី ព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​អ្វី​ដូច​ការ​ចោទប្រកាន់​របស់​គាត់​នោះ​ទេ ។ ហើយ​ត្រូវ​ស្ដាប់​ភាគី​ទាំង​សងខាង ។

រឿង​ដែល​គាត់​យក​ស្បែកជើង​វាយ​ក្បាល​ខ្លួនឯង​នោះ គឺ​ខ្ញុំ​មិន​អាណិត​គាត់​ទេ ព្រោះ​ខ្ញុំ​ឆ្អែត​ដល់ក​ហើយ ដោយសារ​តែ​គាត់​ស្រវឹង​ខួប និង​លេង​ចាក់​ឆ្នោត មិន​យក​លុយ​មក​ចិញ្ចឹម​ប្រពន្ធ​កូន​នោះ​ទេ ជា​ពិសេស​មាន​ស្រី​នៅ​ខាងក្រៅ​ផ្ទះ​ថែម​ទៀត ។ នាង​បាន​និយាយ​ទៀត​ថា កាលពី​ឈ្លោះ​គ្នា​មួយ​ខែ​មុន ប្ដី​បាន​និយាយ​ថា យើង​ឈ្លោះ​គ្នា​កុំ​ឲ្យ​ម៉ែឪ​ដឹង ព្រោះ​ស្រី​យក​តាម​ចិញ្ចើម​ផ្លូវ​គ្មាន​អី​អស្ចារ្យ​ទេ ដូច្នេះ​ខ្ញុំ​បាន​ប្រាប់​ទៅ​គាត់​វិញ​ថា ប្ដី​ឯង​ទៅ​យកប្រពន្ធ​ទៀត​ទៅ កុំមក​យក​ខ្ញុំ​ទៀត ខ្ញុំ​ឆ្អែតឆ្អន់​អស់ហើយ នៅ​ពេល​ដែល​ប្ដី​និយាយ​ថា​ស្រី​ចិញ្ចើម​ផ្លូវ ៕ ​(សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ