ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​មួយ​មេ​ធំ​ ជន់​លិច​ក្រុងព្រះសីហនុ…

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ភ្លៀង​មួយ​មេ​ធំ នា​ថ្ងៃ​ទី​២ សីហា រហូត​មក​ទល់​ម៉ោង​ប្រមាណ ៣​និង​៣៥​នាទី​រសៀល លំនៅ​ឋាន​មួយ​ចំនួនក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដែល​គេ​មើលឃើញ​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ ក្រោយ​ភ្លៀង​មួយ​មេ​ធំ នា​ថ្ងៃ​ទី​២ សីហា រហូត​មក​ទល់​ម៉ោង​ប្រមាណ ៣​និង​៣៥​នាទី​រសៀល លំនៅ​ឋាន​មួយ​ចំនួនក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ដែល​គេ​មើលឃើញ​ថា មានការ​លិចលង់​ជា​ខ្លាំង​គ្រាន់តែ​ជា​ភ្លៀង​មួយ​មេ​ដំបូង​តែ​ប៉ុណ្ណោះ​លិច​ស្ទើរ​អណ្តែត​ផ្ទះ ។

យោង​តាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ ដែល​រង​ការ​លិចលង់​បាន​ឲ្យ​ដឹង​ថា រហូត​មក​ទល់​ម៉ោង​៥​ល្ងាច​ទៅ​ហើយ ផ្ទះ​របស់​ពួក​គាត់​នៅ​តែ​លិចលង់ ដោយសារ​ទឹកភ្លៀង​នៅ​ឡេ​ី​យ ដែល​ភាគច្រើន​លិច​ចូល​ក្នុងផ្ទះ​និង​តាម​ដងផ្លូវ​ធ្វើ​ដំណើរ ។ ចំណែក​រថយន្ត​ខ្លះ​បាន​លិច​រលត់​នៅ​តាម​ដងផ្លូវ​ជា​ហូរហែ ។

ក្រោយ​ពី​ការ​ជន់​លិច​នេះ​ប្រជាពលរដ្ឋ​ជា​ច្រើន​បានឱ្យ​ដឹង​ថា ការ​លិច​នេះ​គឺ​មក​ពី​ទីតាំង​មួយ​ចំនួន​ក្នុង​ខេត្ត​ដែល​ត្រូវ​បាន​គេ​រំលោភ ចាក់​ដី​លុប​អូរ ប្រឡាយ​យក​ធ្វើ​ជា​កម្មសិទ្ធិ ជា​ពិសេស​លូ អូរ​របស់​ពួក​គេ​មាន​សុទ្ធសឹងតែ​សំរាម​ដែល​ធ្វើ​ឱ្យ​ដំណើរការ​នៃ​ប្រព័ន្ធ​លំហូរ​តាម​អូរ លូ ប្រឡាយ​មានការ​កកស្ទះ​ដែល​បណ្ដាល​ឱ្យ​មានការ​លិច​ខ្លាំង​បែប​នេះ ។

ជាមួយ​គ្នា​នេះ​ផង​ដែរ​បងប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​រង​ការ​ប៉ះពាល់​បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​មេត្តា​ជួយ​អន្តរាគមន៍​ដោះស្រាយ​និង​សិក្សារ​ពី​ចំណុច​ដើមហេតុ​ដែល​ធ្វើ​ឱ្យ​មានការ​ជន់​លិច​នេះ​ឱ្យ​បាន​យ៉ាង​ឆាប់រហ័ស​ផង ព្រោះ​គ្រាន់តែ​ភ្លៀង​មួយ​មេ​សោះ​ត្រូវ​ទទួល​រង​ការ​លិច​ខ្លាំង​បែប​នេះ​ទៅ​ហើយ​ចុះ​ទម្រាំ​បើ​មាន​ភ្លៀង​ជាប់​គ្នា​ពីរ​បី​ថ្ងៃ​ទៀត​មិនដឹង​ថា​នឹង​ទៅ​ជា​យ៉ាងណា​ទេ ។

សូម​បញ្ជាក់​ផង​ដែល​ថា ក្រុងព្រះសីហនុ តាំងពី​ព្រឹក​ព្រលឹម​មក​ទល់​វេលា​ល្ងាច​នៅ​តែ​មាន​ភ្លៀង​ធ្លាក់​នៅ​ឡើយ ដែល​បណ្តាល​ឲ្យ​នៅ​តាម​ផ្លូវ​សាធារណៈ​និង​ផ្សារ​លិច​សឹង​គ្រប់កន្លែង ជា​ពិសេស​តំបន់​(​អូរ​១, អូរ​២, អូរ​៣,) ផ្លូវ​LV សង្កាត់​លេខ​៤​ចាស់ និង​តំបន់​ម្លប់​តា​ប៉ា​ង ។

ជាមួយនឹង​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង​ដែល​ហូរ​នាំ​សំរាម​អណ្តែត​ស្ទើរ​ពេញ​ផ្ទៃ​ទឹក នៅ​ឯ​ឆ្នេរ​អូរ​ឈើទាល​វិញ កំប្លោក​មិនដឹង​រសាត់​មកពីណា​ទេ បាន​វាយប្រហារ​ឆ្នេរសមុទ្រ ខណៈ​មាន​ខ្យល់​បោកបក់​ខ្លាំង និង​រលក​ខ្ពស់​ៗ​រត់​ប្រដេញ​មក​កាន់​ឆ្នេរ ធ្វើ​ឱ្យ​កំប្លោក​កំពុង​ដេក​ននៀល​ពាសពេញ​ឆ្នេរ​ដ៏​ចម្លែក ។ កាលពី​ឆ្នាំ​កន្លង​ទៅ កំប្លោក​ធ្លាប់​បាន​វាយប្រហារ​ឆ្នេរ​អូរ​ឈើទាល​ម្តង​មក​ហើយ ប៉ុន្តែ​វា​មិន​អាច​រស់នៅ​ជាមួយ​ទឹកប្រៃ​បាន​យូរ​ឡើយ ៕​

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ