ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នេះ​ចាត់​ទុក​សំណាង​មែនទែន​​ហើយ​…​ករណី​​ឆេះ​វីឡា​តឿ

4 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​៖​ បើ​តាម​ការឱ្យ​ដឹងពី​លោក​វរសេនីយ៍ឯក មិន ច​ន្ថា អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ បា​គង​បាន​​ប្រាប់នៅ​ថ្ងៃ​ទី​៣​ សីហា​ ​នេះ​ថា ផ្ទះ​វិឡាតឿ​ទំហំ​៥​×​១២ ម៉ែត្រ…

​ខេត្តសៀមរាប​៖​ បើ​តាម​ការឱ្យ​ដឹងពី​លោក​វរសេនីយ៍ឯក មិន ច​ន្ថា អធិការដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ បា​គង​បាន​​ប្រាប់នៅ​ថ្ងៃ​ទី​៣​ សីហា​ ​នេះ​ថា ផ្ទះ​វិឡាតឿ​ទំហំ​៥​×​១២ ម៉ែត្រ ជញ្ជាំង​ថ្ម​ប្រក់​ក្បឿង​មួយ​ខ្នង ដែល​ត្រូវ​អគ្គិភ័យ​​ឆេះ​សម្ភារ​អស់​មួយ​ចំនួន​នោះ​ គឺបង្ក​ឡើងដោយ​​ម្ចាស់ផ្ទះ​បូម​សាំង​ដាក់​លក់​នៅ​ខាង​មុខ​ផ្ទះ រួច​ហៀរ​ទៅ​ប៉ះ​ចំ​ចង្ក្រានហ្គាស ដែល​កំពុង​ដាំបាយ​នៅ​ខាងក្នុង​ទើប​បណ្តាល​ឱ្យ​ឆេះបែបនេះ​ តែសំណាងល្អ បាន​សមត្ថកិច្ច​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក​ជួយ​ទាន់ ដោយក្នុង​ហេតុការណ៍នេះ ​ពុំ​មាន​មនុស្ស​​ណា​ម្នាក់រងគ្រោះថ្នាក់នោះទេ ។

ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​លក់​ចាប់ហួយ​នោះ ​កើតឡើងកាលពី​​វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក​ថ្ងៃ​ទី​០២ សីហា ស្ថិត​នៅ​ចំណុច​ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ​ម្ចាស់ផ្ទះ​ឈ្មោះ ក្រូច ពូ​ច ភេទ​ស្រី អាយុ​៧៤​ឆ្នាំ ត្រូវ​បាន​ភ្លើង​ឆេះ​ផ្ទះ នៅ​ចំណុច​ភូមិ​ស្ទឹង ឃុំ​បាគង ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ចុះ​ពី​ផ្លូវ​លេខ​៦ ចម្ងាយ​ពី​អធិការ​១៥០០​ម៉ែត្រ​។

លោក​បញ្ជាក់​ទៀត​ថា ការ​ខូចខាត​រួម​មាន​ផ្ទះ​ប្រភេទ​វិឡា​តឿ​ទំហំ៥×១២ ម៉ែត្រ កម្ពស់​៤​ម៉ែត្រ ជញ្ជាំង​ថ្ម​ប្រក់​ក្បឿង អស់​យា​ប​មុ ៤០%​សាំង​២​កាន ៦៨​លី​ត្រ ម៉ា​ស៊ូ​ត​១​កាន ៣៨​លី​ត្រ និង​អីវ៉ាន់​ចាប់ហួយ សរុប​ជា​ទឹកប្រាក់​ប្រហែល​១៥០០​ដុល្លារ​។ ករណី​នេះ មិន​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ខូចខាត​ទាំងស្រុង​នោះ​ទេ ដោយ​សារ​កម្លាំង​នគរបាល​យើង​គ្រប់គ្រង​ទាន់​ពេលវេលា​។

ក្នុង​ពេល​កំពុង​កើតហេតុ រថយន្ត​ពន្លត់​អគ្គិភ័យ បាន​ជួយ​អន្តរាគមន៍​ប្រើប្រាស់​ទឹក​អស់១ឡាន កម្លាំង​ប៉ុស្តិ៍ និង​ប្រជា​ការពារ និងប្រជាពលរដ្ឋ​ជួយ​អន្តរាគមន៍​ជា​ច្រើន​នាក់​ផង​ដែរ ​។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ