ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខៗ Sony បែកគំនិត​ផលិត​ម៉ាស៊ីនត្រជាក់​ដាក់​ក្នុង​អាវ (​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន

ក្រុមហ៊ុន Sony ទើបតែ​បាន​បង្ហាញ​ឧបករណ៍​ច្នៃប្រឌិត​ថ្មី​មួយ​របស់​ខ្លួន​ដែល​បន្ថយកម្តៅ ហើយ​ឧបករណ៍​នេះ​ចេញ​មក​ជា​ទម្រង់​នៃ​ម៉ាស៊ីនត្រជាក់​ដែល​អាច​ពាក់​បាន​នៅ​ខាងក្នុង​អាវ​ដែល​ផលិត​ឡើង​មាន​ហោប៉ៅ​ជា​ពិសេស ។ បើ​យោង​តាម​របាយការណ៍​របស់ CBS Los Angeles បានឱ្យ​ដឹង​ថា​ឧបករណ៍​រក្សា​កម្ដៅ​ដែល​បញ្ជា​តាម​រយៈ​ស្មា​ត​ហ្វូ​ន​នេះ​មានឈ្មោះ​ថា…

ក្រុមហ៊ុន Sony ទើបតែ​បាន​បង្ហាញ​ឧបករណ៍​ច្នៃប្រឌិត​ថ្មី​មួយ​របស់​ខ្លួន​ដែល​បន្ថយកម្តៅ ហើយ​ឧបករណ៍​នេះ​ចេញ​មក​ជា​ទម្រង់​នៃ​ម៉ាស៊ីនត្រជាក់​ដែល​អាច​ពាក់​បាន​នៅ​ខាងក្នុង​អាវ​ដែល​ផលិត​ឡើង​មាន​ហោប៉ៅ​ជា​ពិសេស ។

បើ​យោង​តាម​របាយការណ៍​របស់ CBS Los Angeles បានឱ្យ​ដឹង​ថា​ឧបករណ៍​រក្សា​កម្ដៅ​ដែល​បញ្ជា​តាម​រយៈ​ស្មា​ត​ហ្វូ​ន​នេះ​មានឈ្មោះ​ថា Reon Pocket វា​មាន​សមត្ថភាព​បន្ថយ​សីតុណ្ហភាព​រាង​កាយ​នៅ ២៣ អង្សារ ឬ​បង្កើន​ដល់ ១៤ អង្សារ ។ ឧបករណ៍​របស់​នេះ​នឹង​មាន​អាយុកាល​ថ្ម​តិច​ជាង​ពីរ​ម៉ោង ។

ទោះជា​យ៉ាងណា​ក៏​ដោយ​ខណៈ​ពេល​ដែល​ឧបករណ៍​នេះ​កំពុង​ត្រូវ​បាន​គេ​ហៅ​ថា mini AC សារព័ត៌មាន USA Today ថ្ងៃនេះ​បាន​ពន្យល់​ថា Reon Pocket ប្រើ​បែបផែន Peltier ។ សំខាន់​វា​ផ្ទេរ​ភាព​ខុស​គ្នា​នៃ​សីតុណ្ហភាព​នៃ​វត្ថុ​ពីរ​នៅ​ពេល​ចរន្តអគ្គិសនី​ត្រូវ​បាន​រក្សា ។

ជា​អកុសល​អាវ​ដែល​ផលិត​យ៉ាង​ពិសេស​សម្រាប់​ឧបករណ៍ Reon Pocket នេះ​មាន​តែ​ក្នុង​ទំហំ​សម្រាប់​បុរស​តែ​ប៉ុណ្ណោះ​ដែល​មាន​ប្រភេទ តូច មធ្យម និង​ធំ ។ លើស​ពី​នេះ​ទៅ​ទៀត​ឧបករណ៍​នេះ​ត្រូវ​បាន​កំណត់​ថា នឹង​ដាក់​លក់​តែ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ប៉ុណ្ណោះ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ ហើយ​វា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ត្រូវ​បាន​ដឹក​ជញ្ជូន​ចេញ​នៅ​ឆ្នាំ ២០២០ ៕

ប្រភព​៖ nextshark , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ