ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មានបាត់សមាជិកគ្រួសារទេ…កំពុង​ផ្អើល​ប្រទះ​សាក​​សពបុរសម្នាក់​ក្រោយPNN

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ប្រទះ​ឃើញ​សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ មានអាយុប្រហែលជាង​៤០ឆ្នាំ ស្លាប់​គួរ​ឱ្យ​សង្វេគបំផុត ដោយ​ត្រូវ​សង្ស័យ​ថា អាចបណ្តាល​មក​ពី​ឆ្លងចរន្តភ្លើង ពេលគាត់កំពុង​ឆក់​​ត្រី​ក្នុង​ទឹកអូរ​កណ្តាលវាល​ព្រៃ​ម្នាក់ឯង ដោយ​ឃើញ​ដៃ​សព​មាន​កាន់​ជាប់​ដង្កៀប​អា​គុយ​​រួម​ទាំង​ឧបករណ៍​ឆក់​នៅ​ជាប់​ទ្រូង​​​ទៀត​ផង…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា មានការ​ប្រទះ​ឃើញ​សាកសព​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ មានអាយុប្រហែលជាង​៤០ឆ្នាំ ស្លាប់​គួរ​ឱ្យ​សង្វេគបំផុត ដោយ​ត្រូវ​សង្ស័យ​ថា អាចបណ្តាល​មក​ពី​ឆ្លងចរន្តភ្លើង ពេលគាត់កំពុង​ឆក់​​ត្រី​ក្នុង​ទឹកអូរ​កណ្តាលវាល​ព្រៃ​ម្នាក់ឯង ដោយ​ឃើញ​ដៃ​សព​មាន​កាន់​ជាប់​ដង្កៀប​អា​គុយ​​រួម​ទាំង​ឧបករណ៍​ឆក់​នៅ​ជាប់​ទ្រូង​​​ទៀត​ផង ។​

ហេតុការណ៍​នេះ បង្ក​ការ​ភ្ញាក់ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ សីហា នេះ ស្ថិត​នៅ​ចំណុច​ខាងក្រោយ​ស្ថានីយ​ទូរ​ទស្សន៍ PNN ក្នុងភូមិ​បាក់​ខែង សង្កាត់​ព្រែក​លៀប ខណ្ឌ​ជ្រោយចង្វា បន្ទាប់​មាន​អ្នក​ដើរ​បេះ​ត្រកួន​ម្នាក់ ប្រទះ​ឃើញ​តាំងពី​វេលា​ម៉ោង​៣​ជិត​ភ្លឺ​​មកម្ល៉េះ ។

​បើ​តាមសមត្ថកិច្ច​​ពិនិត្យ​សាកសព គឺ​សង្ស័យ​គាត់​ប្រើ​អា​គុយ​និង​ឧបករណ៍​ទៅ​ឆក់​ត្រី តែបែរជា​ភ្លាត់ស្នៀត​ឆ្លង​​ចរន្ត​​បណ្តាល​ឱ្យ​ឆក់​ទាំង​ខ្លួនឯង​ផ្កាប់​មុខក្នុង​ទឹក​ស្លាប់​តែ​ម្តង ។ សាកសព​ត្រូវ​បាន​សមត្ថកិច្ច​រួម​ទាំង​ពលរដ្ឋជួយ​​ស្រង់​មក​លើដាក់គោក ដើម្បី​ពិនិត្យ​និង​ស្វែងរក​ក្រុម​គ្រួសារ ។ ដូច្នេះ បើ​បងប្អូន​ណា​មាន​បាត់​សមាជិកគ្រួសារ ដូច​មាន​ភិនភាគ​នេះ សូម​ទំនាក់ទំនង​មក​ជា​បន្ទាន់ ។ (​សម្រួល​ដោយ​៖ ស្រី​ណា​)

អត្ថបទសរសេរ ដោយ