លោកយាយ​ពិការ​ភ្នែក​ទាំង​ពីរ ​ផ្ញើ​ជីវិត​ម្នាក់ឯង​ក្នុង​ខ្ទម…គ្មាន​កូនចៅទេ


ខេត្តកណ្តាល ​៖ ​គួរ​ឱ្យស​ង្វេ​គ​និង​អាណិត​ណាស់ ​សម្រាប់​ការ​តស៊ូរ​របស់​លោកយាយ​ម្នាក់ ដែល​ពិការ​ភ្នែក​ទាំង​គូ ​ហើយ​ខិតខំ​ចឹ​ញ្ចឹ​ម​ដោយ​ខ្លួន​ឯង​គ្មាន​កូនចៅ​យ៉ាង​ត្រដាបត្រដួស​ រស់នៅ​ក្នុង​ខ្ទម​តែ​ម្នាក់​ឯង ​រង់​ចាំ​ជីវិត​ច​ុង​ក្រោយ​ ។

អង្គុយ​ក្នុង​ខ្ទម​ដែល​មាន​ជញ្ជាំង​ស័ង្ក​សី​ប៉ុន្មាន​សន្លឹក​ លាយ​នឹង​ជញ្ជាំង​ស្លឹក​ត្នោត​ធ្លុះធ្លាយ ទាំង​មុខស្រងូត​ស្រងាត់ លោកយាយ ទឹម សៃ​វ៉ា​ន ពិការ​ភ្នែក​ទាំង​ទ្វេរ​ រស់នៅ​ក្នុងភូមិ​ព្រែក​ក្រាញ់ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង​ ខេត្ត​កណ្តាល​ បាន​និយាយ​លាយ​នឹង​ទឹកភ្នែក​ថា​ «ចៅអើយ ជីវិត​យា​យ​លំបាក​ណាស់ គ្មាន​ប្រាក់​ដើម្បី​ទិញ​ចំណីអាហារ​នោះ​ទេ​ ។ ពេល​ខ្លះ​ មាន​លុយ​បន្តិច​បន្តួចពី​ការ​ផ្តល់​របស់​អ្នកមាន​ចិត្តសប្បុរសផ្តល់​ឲ្យ​ ដើម្បី​ទិញ​ចំណីរ​បាន​ព្រឹក​ខ្វះ​ល្ងាច​ ក៏​មាន​ព្រោះ យាយ​ពិការ​ភ្នែកទាំង​ពីរ​។ យាយ​មើល​មិនឃើញ​អ្វី​ទេ​ហើយ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ​។យាយ​រស់ នៅ​យ៉ាង​វេទនា ណាស់​ព្រោះ​ចង់ ទៅ​ណា មក​ណា ឬ​ប្រកប​រប​អ្វី​ដូច​គេ ពិបាក​ណា ស់​ចៅ អើយ» ​។ លោកយាយ​សៃ ​វ៉ា​ន​ បាន​ឲ្យ​ដឹង​ថា​ លោកយាយ​មាន​អាយុ​៧៨ឆ្នាំ ហើយ​លោកយាយបានពិការ​ភ្នែក​ទាំង​គូរ​តាំងពី​អាយុ​៤ឆ្នាំ​មក​ម្លេ​៉ះ ដោយសារ​កើត​ជំងឺ​អុតធំ​ចំ​ភ្នែក​តែ​ម្តង​។

ជាមួយ​គ្នា​នោះ​ដែរ​ លោកយាយ​ក៏​បាន​ឲ្យ​ដឹង​ថា​ លោកយាយ​មាន​បងប្អូន​៤​នាក់ ហើ​បាន​ស្លាប់​ពី​នាក់​រស់នៅ​ម្នាក់​ ក៏​ចាស់ជរា​មិន​អាច​ប្រកប​រប​អ្វី​បាន​នោះ​ទេ ​។ លោកយាយ ​គឺជា​កូនពៅ​គេ នៃ​ក្នុង​គ្រួសារ​និង​គ្មាន​កូនចៅ​នោះ​ទេ​ ។ ដោយ​សារ​ពិបាក ក្នុង​ការ​ជីវិត​រស់នៅ លោកយាយ​បាន​អំពាវនាវ​ឲ្យ​សប្បុរស់ជន​ជួយ​ជា​សំភារ​ និងថវិកា​បន្តិចបន្តួច​ ដើម្បី​ចឹ​ញ្ចឹ​ម​ជីវិត​និង​បន្ត​មានជីវិត​រស់នៅ​បន្ត​ទៀត​ផង​ដែរ​។

លោកយាយ​ក៏​បាន​ឲ្យ​ដឹង​ថា ​កាល ពី​លោកយាយ​មានកំ​លាំង​ពេញ លោកយាយ​ក៏​ធ្លាប់​លក់​របស់រប​គ្រឿងទេស​បន្តិចបន្តួច​ នៅ​ក្នុងភូមិ​ទាំង​ខ្លួន​ពិការ ​ដើម្បី​បាន​លុយ​មក​ផ្គត់ផ្គង់​ក្រពះ​ ប៉ុន្តែ​ពេល​នេះ​មិន​អាច​ធ្វើ​អ្វី​បាន​ទេ អង្គុយតែ​ក្នុង​ខ្ទម​ប៉ុណ្ណោះ ប្រៀប​ដូច​ជា​កូនចាប​រង់ចាំ មេ​មកផ្តល់ ចំណីរ​អី​ញ្ចឹ​ង​ ។ (សម្រួល​ដោយ៖ ​ស្រីណា)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ