ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យល់​កន្ត្រាក់​មួយ​ប្រាវ​…​ក៏​ឆក់​ជីវិត​​គ្រួសារ​មួយកំពុងហូបបាយថ្ងៃត្រង់

4 ឆ្នាំ មុន
  • ស្វាយរៀង

​ខេត្តស្វាយរៀង​៖​ សេចក្តីរាយការណ៍ឱ្យដឹងថា ​​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​​​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​បណ្ដាល​​ឱ្យ​ដួល​រលំ​ផ្ទះ​សង្កត់​លើ​ស្ត្រី​ម្នាក់​ស្លាប់​ និង​កូន​២​នាក់​​រង​របួសធ្ងន់ កើតឡើង​​កាលពី​វេលា​ម៉ោង​ប្រមាណ​១​ និ​ង២០​នាទី​រសៀល​ថ្ងៃ​ទី​១​​ សីហា​ ​​ស្ថិត​ក្នុងភូមិ​ព្រៃ​ប្រឹស​ ឃុំ​ស្វាយ​តា​យាន ​ស្រុក​កំពង់​រោ​ទិ៍​ខេត្តស្វាយរៀង…

​ខេត្តស្វាយរៀង​៖​ សេចក្តីរាយការណ៍ឱ្យដឹងថា ​​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​​​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​បណ្ដាល​​ឱ្យ​ដួល​រលំ​ផ្ទះ​សង្កត់​លើ​ស្ត្រី​ម្នាក់​ស្លាប់​ និង​កូន​២​នាក់​​រង​របួសធ្ងន់ កើតឡើង​​កាលពី​វេលា​ម៉ោង​ប្រមាណ​១​ និ​ង២០​នាទី​រសៀល​ថ្ងៃ​ទី​១​​ សីហា​ ​​ស្ថិត​ក្នុងភូមិ​ព្រៃ​ប្រឹស​ ឃុំ​ស្វាយ​តា​យាន ​ស្រុក​កំពង់​រោ​ទិ៍​ខេត្តស្វាយរៀង ​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់​រោ​ទ៍​ឱ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​​ឈ្មោះ​ពិន​ សៀន ជាកសិករ​អាយុ​៤៧​ឆ្នា ំ​និង​កូនស្រី​រង​របួស​២​នាក់ ​១-ឈ្មោះ​សុខ ​នី​ អាយុ​៥​ឆ្នាំ​ និង​២​-ឈ្មោះ សុ​ភាន់​ ភេទ​ប្រុស​ អាយុ​២​ឆ្នាំ​ អ្នក​ទាំង​៣​រស់នៅ​ក្នុងភូមិ​ព្រៃ​ប្រឹស​ ឃុំ​ស្វាយ​តា​យាន​ ស្រុក​កំពង់​រោ​ទិ៍​ ។

ប្រភព​ដដែល​បន្ត​ថា មុន​ពេល​កើតហេតុ ​ស្ត្រី​រង​គ្រោះ​ និង​កូន​ៗ​កំពុង​ញាំ​បាយ​នៅ​ខាងក្រោម​ផ្ទះ​ ដោយ​មិន​បាន​ចាប់​អារ​ម្ម​ណ៍ ។ ​ខណៈនោះ​ស្រាប់តែ​មេឃ​ភ្លៀង​លាយឡំ​ និង​ខ្យល់​កន្ត្រាក់​បោកបក់​យ៉ាង​ខ្លាំង​ហើយ​ផ្ទះ​ក៏​ដួល​រលំ​សង្កត់ពីលើ​បាក់​ចង្កេះ​បាក់​ភ្លៅ​សន្លប់​ស្លូ​ក​ស្តឹង និង​កូន​២​នាក់​ក៏​រង​របួស​សន្លប់​ទាំង​ម្តាយ​និង​កូន​តែ​ម្ដង ​។

​បន្ទាប់​មក​បុរស​ជា​ប្តី​បាន​ស្រែកហៅ​អ្នកស្រុក​មក​គាស់​ផ្ទះ​ឡើង​ ទាញ​យកប្រពន្ធ​និង​កូន​ៗ​ចេញ​មក​ក្រៅ​រួច​ហៅ​រថយន្ត​សា​មុ​យមក​ដឹក​បញ្ជូន​ទី​មន្ទី​ពេទ្យ​ខេត្ត​ដើម្បី​សង្គ្រោះ ​ក៏​ប៉ុន្តែ​ដោយ​ផ្ទះ​នៅ​ឆ្ងាយ​រយៈពេល​ជា​ច្រើន​ម៉ោង​ទម្រាំ​រថយន្ត​សង្គ្រោះ​ទៅ​ដល់​ដឹក​មក​ដល់​មន្ទីរពេទ្យ​ស្ត្រី​រង​គ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​គួរ​ឲ្យ​ស​សង្វេគបំផុត ។

ករណី​គ្រោះ​ធម្មជាតិ​ដោយ​ភ្លៀង​លាយឡំ​និង​ខ្យល់​កន្ត្រាក់​នេះ ​ក៏​បាន​ធ្វើ​អោយ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ​១​ខ្នង និងរ​បេ​ី​ក​ដំបូលផ្ទះ​៧​ខ្នង​ទៀត​ផង​ដែរ​។​ ប​ច្ចប្ប​ន្ន​សព​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ថ្ងៃ​ទី​២ ​សីហា​ ។ (សម្រួលដោយ៖​ ស្រីណា​)

អត្ថបទសរសេរ ដោយ