ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដុតចោលហើយ ឡានដែលបង្ក្រាបបាន​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ស្រុក​អូរ​រាំង​ ក្រោម​ការ​បញ្ជា​ពី​គណៈកម្មាធិការបង្ក្រាប​បទល្មើស​ធន​ធាន​ធម្ម​ជាតិ​ថ្នាក់​ជាតិបាន​ដុត​កម្ទេច​ចោលរថយន្ត​ ដែល​ជា​មធ្យោបាយ​ដឹក​បទល្មើស​ធនធានធម្មជាតិ ក្រោយ​ការ​បង្ក្រាប​បាន ​កាលពី​ថ្ងៃ​ទី​៣១ កក្កដា កន្លង​ទៅ​ ស្ថិតក្នុងភូមិ​សាស្ត្រ​ភូមិ​អណ្តូង​ក្រឡឹង…

ខេត្តមណ្ឌលគិរី ៖ អាជ្ញាធរ​ស្រុក​អូរ​រាំង​ ក្រោម​ការ​បញ្ជា​ពី​គណៈកម្មាធិការបង្ក្រាប​បទល្មើស​ធន​ធាន​ធម្ម​ជាតិ​ថ្នាក់​ជាតិបាន​ដុត​កម្ទេច​ចោលរថយន្ត​ ដែល​ជា​មធ្យោបាយ​ដឹក​បទល្មើស​ធនធានធម្មជាតិ ក្រោយ​ការ​បង្ក្រាប​បាន ​កាលពី​ថ្ងៃ​ទី​៣១ កក្កដា កន្លង​ទៅ​ ស្ថិតក្នុងភូមិ​សាស្ត្រ​ភូមិ​អណ្តូង​ក្រឡឹង ឃុំ​សែន​មនោ​រម្យ ស្រុក​​​អូ​រាំង​ ខេត្តមណ្ឌលគិរី​ ។

លោក​សូ សំអាត មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូ​រាំង​បាន​ឲ្យ​ដឹង​ថា រថយន្ត​ល្មើស ត្រូវ​បាន​សមត្ថកិច្ច​ចាប់​គ្រា​ដែល​ដឹកឈើ​បេង​ចំនួន​៥៦​ដុំ ដែល​ស្មើ​និង​០,៩៦៧​ម៉ែត្រត្រីគុណ ​។​ លោក​ថា រថយន្ត​នេះ​ ម៉ាក​កា​មេ​រី​ហើម ចង្កូត​ឆ្វេង ពុំ​មាន​ស្លាក​លេខ ហើយ​ម្ចាស់​បាន​រត់គេច​ខ្លួន​ពេល​សមត្ថកិច្ច​ធ្វើ​ប្រតិបត្តិការ​បង្ក្រាប​។

លោក​មេបញ្ជាការ​បញ្ជាក់​ថា​ ឈើ​ត្រូវ​ដឹក​ទៅ​រក្សា​ទុក​នៅ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​អូ​រាំង ដោយឡែក​រថយន្ត​ត្រូវ​យក​ទៅ​ដុត​កម្ទេច​ចោល ​កាលពី​ម៉ោងជាង​០៩​ព្រឹក​ថ្ងៃ​ទី​០២​ សីហា ​​។ ក្នុង​ខេត្តមណ្ឌលគិរី​តាម​សេចក្តី​រាយ​ការ​បឋម​បាន​បង្ហាញ​ថា រថយន្ត​ដឹក​បទល្មើស​ធនធានធម្មជាតិ​ទ្រង់ទ្រាយ​ធំ​(​ឡាន​ប៉ា​កុង​)​ចំនួន​៣២​គ្រឿង ​ត្រូវ​បាន​ដុត​ចោល​រួចរាល់ ​។​

ជាមួយ​គ្នា​នោះ រថយន្ត​ធុន​តូច ​ក្នុងស្រុក​កែវ​សីមា​ចំនួន​០៣​គ្រឿង និង​ស្រុក​អូ​រាំង​ចំនួន​០១​គ្រឿង បាន​រង​នូវ​ការ​ដុត​កម្ទេច​ចោល​ដូច​គ្នា​ផង​ដែរ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ