ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ្រូក​​ចាប់ផ្តើម​មាន​ហាងឆេងឡើង​វិញ​​..!

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ​៖​ ​​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ឈ្មួញ​ចាប់​ដើរ​ប្រមូល​ទិញ​ជ្រូក​រស់​ពី​ប្រជា​កសិករអ្នក​​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​ ក្នុង​១​គីឡូក្រាម​៦,៣០០​រៀល​ ហើយ​អ្នក​ចិញ្ចឹម​ជ្រូក​មានការ​ត្រេកអរពោល​ថា ​ពួក​គាត់​មាន​ដង្ហើមរស់​វិញ​ហើយ ​និង​អគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុន​ សែន ប្រមុខ​រាជរដ្ឋាភិបាលបាន​ប្រកាស​​ពិសារ​សាច់​ជ្រូក​…

ខេត្តស្វាយរៀង ​៖​ ​​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ឈ្មួញ​ចាប់​ដើរ​ប្រមូល​ទិញ​ជ្រូក​រស់​ពី​ប្រជា​កសិករអ្នក​​ចិញ្ចឹម​ជ្រូក​ជា​លក្ខណៈ​គ្រួសារ​ ក្នុង​១​គីឡូក្រាម​៦,៣០០​រៀល​ ហើយ​អ្នក​ចិញ្ចឹម​ជ្រូក​មានការ​ត្រេកអរពោល​ថា ​ពួក​គាត់​មាន​ដង្ហើមរស់​វិញ​ហើយ ​និង​អគុណ​ដល់​សម្តេច​តេ​ជោ​ហ៊ុន​ សែន ប្រមុខ​រាជរដ្ឋាភិបាលបាន​ប្រកាស​​ពិសារ​សាច់​ជ្រូក​ ធ្វើ​ឲ្យ​មហាជន​ចាប់ផ្តើម​បរិភោគ​សាច់​ជ្រូក​ជា​បណ្តើរ​ៗ​ឡើង​វិញ​។

​​ឈ្មួញ​​បានចាប់ផ្តើម​ប្រមូល​ទិញ​ជ្រូក​ឡើង​វិញ​ដែរ​ ទោះ​បី​តម្លៃ​ជ្រូក​រស់​ចុះថោក​ជាង​មុន ​តែ​ពួក​គាត់​មាន​សង្ឃឹម​មិន​ខាតបង់​ដើមទុន​ច្រើន​ពេក​។ ​ឈ្មួញ​ដើរ​ប្រមូល​ទិញ​ជ្រូក​តាម​ផ្ទះ​នេះ ​កើតឡើង​នៅ​ថ្ងៃ​ទី​២ ​សីហា​ ​នៅ​ស្រុក​ចំនួន​៣ ​គឺ​ស្រុក​ស្វាយ​ជ្រំ​(​ឃុំ​ធ្លក​) ​ស្រុក​រំដួល ​និង​ស្រុក​រមាស​ហែក ​។​

បើ​តាម​ឈ្មួញ​អ្នកទិញ​ជ្រូក​ម្នាក់​ ដែល​មាន​រថយន្ត​ម៉ាក​TOYOTA​ពាក់​ស្លាក​លេខ​កំពង់ចាម​2A-2297 បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ប្រកាស​ពី​ប្រមុខ​រាជរដ្ឋាភិបាល ឱ្យបរិភោគ​សាច់​ជ្រូក​ឡើង​វិញ ប្រជាពលរដ្ឋ​ចាប់ផ្តើម​បរិភោគ​សាច់​ជ្រូក​វិញ​ជា​បណ្តើរ​ៗ ជា​ពិសេស ​តាម​ស្តង់​ម៉ូយ​លក់​សាច់​ជ្រូក​នៅ​រាជធានី​ភ្នំពេញ​ ​ប្រមូលទិញ​ជ្រូក​រស់​ឡើង​វិញ​ ទើប​ពួក​គាត់​មក​ប្រមូល​ទិញ​នៅ​តាម​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ឃុំ​ធ្លក​ស្រុក​ស្វាយ​ជ្រំ​បាន​ជ្រូក​០៩​ក្បាល​យក​ទៅ​ឲ្យ​ម៉ូយ ​។

​រីឯ​ម្ចាស់​រថយន្ត​ម្នាក់​ទៀត ​ដឹក​ជ្រូក​២០​ក្បាល​ គឺ​ទិញ​ជ្រូក​ពី​ប្រជាពលរដ្ឋ​ស្រុក​រមាស​ហែក​យក​ទៅ​ឲ្យ​ម៉ូយ​នៅ​ភ្នំពេញ​ដែរ ​។​ ចំណែក​ម្ចាស់​ដេប៉ូ​ទិញ​លក់​ជ្រូក​ឈ្មោះ​មួន នៅ​ភូមិ​បាក់​រនាស់​សង្កាត់​សង្ឃ​រ័ ​ក្រុង​ស្វាយ​រៀង ​បាន​ប្រមូល​ទិញ​ជ្រូករ​ស់បាន​ឲ្យ​ដឹង​ថា នៅ​តាម​ផ្សារ​ក្នុង​ខេត្តស្វាយរៀង​ចាប់ផ្តើម​មាន​លក់​សាច់​ជ្រូក​ជា​បណ្តើរ​ៗ​វិញ​ ។

​ជាក់ស្តែង ​នៅ​ថ្ងៃ​ទី​២​សីហា​នេះ ​គឺ​ទិញ​ជ្រូក​ខ្មែរ​យើង​តាម​ផ្ទះ​បាន​ប្រមាណ​ជាង​៦០​ក្បាល​(​ក្នុង​១​គីឡូ​៦,​៣០០​រៀង​) និង​ជ្រូក​របស់​ក្រុមហ៊ុន​ស៊ី​ភី​(​ក្នុង​១​គីឡូ​២​ដុល្លារ​) ២០​ក្បាល​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ម៉ូយ​នៅ​រាជធានី​ភ្នំពេញ​និង​តាម​ផ្សារ​ក្នុង​ខេត្ត​។​គឺ​ដឹក​យក​ទៅ​ភ្នំពេញ​៤០​ក្បាល នៅ​តាម​ស្រុក​ក្នុង​ខេត្តស្វាយរៀង​២០​ក្បាល​ ។​​ (សម្រួលដោយ៖ ស្រីណា​)

​​

អត្ថបទសរសេរ ដោយ