ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រេច​លាចាក​សិក្ខា​ប​ទ​វិញ…ដោយ​សារ​តែ​សុខ​ភាព

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត ​​ព្រះតេជគុណ តាក់ សុ​ី បាន​សម្រេច​លាចាក​សិក្ខា​បទ​(​សឹក​) វិញ​ហើយ បន្ទាប់​បាន​បួស​ត្រឹម​មួយ​រយៈ​ខ្លី​ ។…

​រាជធានីភ្នំពេញ ៖ នៅ​ទីបំផុត ​​ព្រះតេជគុណ តាក់ សុ​ី បាន​សម្រេច​លាចាក​សិក្ខា​បទ​(​សឹក​) វិញ​ហើយ បន្ទាប់​បាន​បួស​ត្រឹម​មួយ​រយៈ​ខ្លី​ ។ ការ​សម្រេចចិត្ត​សឹក​ពី​ព្រះសង្ឃ​​នៅ​ពេល​នេះ ​បាន​ធ្វើ​ឡើង បន្ទាប់​លោក​បាន​មាន​​បញ្ហា​ផ្នែក​សុខភាព ​ដែល​ធ្វើ​លោក​មិន​អាច​ទ្រាំទ្រ​នៅ​ជា​ព្រះសង្ឃ​បាន​ ។

https://www.facebook.com/100012041340395/videos/655466931531346/

បើ​យោង​តាម​វី​ដេ​អូ​ឃ្លី​ប ​ដែល​បាន​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​កាលពី​ម្សិលមិញ ​ព្រះ​តេជ​គុណ តាកសុ​ី បាន​មាន​ពុទ្ធ​ដិ​កា​ថា ព្រះ​អង្គ​បាន​ធ្វើការ​សម្រេចចិត្ត​សឹក​វិញ​ហើយ បន្ទាប់​ពី​បាន​ប្រតិបត្តិ​ធម៌​ក្នុង​នាម​ជា​ព្រះសង្ឃ​បាន​មួយ​រយៈកាល​មកនេះ​ ។

ព្រះ​អង្គ​បន្ថែម​ថា ការ​លាចាក​សឹក្ខា​ប​ថនា​ពេល​នេះ ដោយសារ​ព្រះ​អង្គ​មាន​បញ្ហា​សុខភាព ដែល​ជា​កត្តា​នាំ​អោយ​ព្រះ​អង្គ​មិន​អាច​ទ្រាំទ្រ​ជា​ព្រះសង្ឃ​បន្ត​ទៀត​ឡើយ​។ បើ​តាម​ព្រះ​តេជគុណ តាក់សុ​ី កាលដែល​ព្រះ​អង្គ​សម្រេចចិត្ត​បួស​មកនេះ ​គឺ​ដោយសារ​ព្រះ​អង្គ​យល់​ថា សុខភាព​មាន​អំណោយផល​ល្អ​សម្រាប់​ប្រតិបត្តិ​ធម៌​អោយ​បាន​ខ្ជាប់ខ្ជួន​។ ប៉ុន្តែ​ពេល​នេះ​ សុខភាព​ព្រះ​បែ​រជា​មិនល្អ ហេតុនេះ​ព្រះ​អង្គ​បាន​សម្រេច​សឹក​វិញ ដើម្បី​បំប៉ន​សុខភាព​អោយ​បាន​ល្អ​។

យ៉ាងណា​ ព្រះ​អង្គ​នៅ​មិន​ទាន់​អស់​និស្ស័យ​នៅ​ក្នុង​ផ្លូវ​ពុទ្ធសាសនា​ឡើយ ពោល​ព្រះ​អង្គ​នៅ​តែ​ប្រកាន់​ការ​ធ្វើបុណ្យ​នេះ​បន្ត​ទៀត នៅ​ពេល​ដែល​ព្រះ​អង្គ​មាន​សុខភាព​ល្អ​ឡើង​វិញ​ ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ