ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​លើកលែង​! សម្តេច​តេ​ជោ​ប្រកាស​អនុវត្ត​អភិក្រម​ទី​៥ ម៉ឺងម៉ាត់​ចំពោះ​មន្ត្រី​ប្រព្រឹត្តិ​អំពើ​ពុក​រលួយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​អនុវត្ត​អភិក្រម​ទី​៥ វះកាត់​ចំពោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈរដ្ឋមន្ត្រី…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​យ៉ាង​ម៉ឺងម៉ាត់​ថា នឹង​អនុវត្ត​អភិក្រម​ទី​៥ វះកាត់​ចំពោះ​មន្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈរដ្ឋមន្ត្រី ។

នៅ​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នា​ព្រឹក​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១៩ ថា «​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​បង្ហាញ​ជំហរ​ម៉ឺងម៉ាត់ ក្នុង​ការ​អនុវត្ត​អភិក្រម​ទី​៥ វះកាត់​» ដោយ​បាន​ធ្វើការ​ព្រមាន​ដកហូត​បុណ្យ​សក្ដិ ព្រមទាំង​បង្កក​ទ្រព្យសម្បត្តិ ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំង​ប្រដាប់ អាវុធ​ទាំងឡាយ​ណា ដែល​បាន​ប្រើ​តួនាទី​ប្រព្រឹត្ត​អំពើ​ពុក​រលួយ កឹ​ប​កេង​ទ្រព្យសម្បត្តិ​រដ្ឋ កាប់​បំផ្លាញ​ព្រៃឈើ រំលោភ​យក​ដី​រដ្ឋ​ធ្វើ​ជា​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន និង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​ថែម​ទៀត ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​មានការ​កែ​ច្នៃ​សំរាម​ក្នុងស្រុក ដើម្បី​ផលិត​ជា​ថាមពល​អគ្គិសនី​បន្ថែម​ទៀត ក្នុង​ការ​ចូលរួម​ការពារ​បរិស្ថាន និង​ដោះស្រាយ​បញ្ហា​សំរាម​ក៏​ដូច​ជា ទីលាន​ចាក់សំរាម ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា កម្ពុជា​មិន​អនុញ្ញាត​ដាច់ខាត​ឱ្យ​មានការ​នាំ​ចូល​សំរាម​ពី​បរទេស ដើម្បី​កែ​ច្នៃ ឬ​ក៏​ផលិត​ជា​ថាមពល​អគ្គិសនី​នោះ​ទេ ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ទាំងអស់​ត្រូវ​រួម​គ្នា​បន្ត​យកចិត្តទុកដាក់​ខ្ពស់​លើ​ការ​ដោះស្រាយ​បញ្ហា​ទឹក​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស​ចំពោះ​ទីកន្លែង​មួយ​ចំនួន​ដែល​នៅ​កំពុង​បន្ត​ជួប​ប្រទះ​គ្រោះ​រាំង​ស្ងួត​នៅឡើយ និង​ត្រូវ​ត្រៀម​ផ្ដល់​ស្រូវពូជ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​ការ​ខូចខាត និង​មានការ​ខ្វះខាត ។

ទន្ទឹម​នឹង​នេះ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ក្រើនរំលឹក​ដល់​ក្រសួង​ស្ថាប័ន និង​រដ្ឋបាល​ដែនដី​ពាក់ព័ន្ធ​ទាំងអស់ ជា​ពិសេស​ប្រជាពលរដ្ឋ​ផ្ទាល់​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​កើនឡើង​នៃ​កម្ពស់​ទឹក​តាម​ដង​ទន្លេ នៅ​រដូវវស្សា​នេះ ដែល​អាច​បង្ក​ជា​គ្រោះ​ទឹកជំនន់ ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​បាន​ផ្តាំ​សួរសុខទុក្ខ​ដល់​មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ ជា​ពិសេស​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ដែល​បាន និង​កំពុង​ឈរជើង​តាម​ខ្សែបន្ទាត់​ព្រំដែន តាម​បណ្តា​កោះ​ក្នុង​ដែនសមុទ្រ​កម្ពុជា និង​ប្រចាំការ​នៅ​តាម​គ្រប់​ទីកន្លែង​ដែល​តែងតែ​ខិតខំ​ថែរក្សា​ការពារ​សន្តិភាព និង​បូរណភាព​ទឹកដី​ជាតិ​មាតុភូមិ​ដោយ​ឥត​ងាករេ ៕ កែសម្រួល​ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ