ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​បួស​គ្រាន់តែ​សន្សំ​កិលេស​មិនមែន​ជា​សមណៈ​ឡើយ

4 ឆ្នាំ មុន

ការ​លះ​វត្ថុ​ទោះ​តិច​ក្តី ច្រើន​ក្តី ជា​សទ្ធា​ដ៏​បរិសុទ្ធ​របស់​ទាយក​ទាយិកា ដោយ​យល់​ថា ព្រះសង្ឃ​ជា​ភេទ​ស្អាតស្អំ ជា​មនុស្ស​ដែល​បរិសុទ្ធ​មិន​ជាប់ជំពាក់​នឹង​ទ្រព្យសម្បត្តិ​អ្វី​ឡើយ តែបើ​អ្នកបួស​ណា​នៅ​មាន​កិលេស បួស​សន្សំទ្រព្យ មានចិត្ត​ច្រណែនឈ្នានីស បៀតបៀន​អ្នក​ដទៃ…

ការ​លះ​វត្ថុ​ទោះ​តិច​ក្តី ច្រើន​ក្តី ជា​សទ្ធា​ដ៏​បរិសុទ្ធ​របស់​ទាយក​ទាយិកា ដោយ​យល់​ថា ព្រះសង្ឃ​ជា​ភេទ​ស្អាតស្អំ ជា​មនុស្ស​ដែល​បរិសុទ្ធ​មិន​ជាប់ជំពាក់​នឹង​ទ្រព្យសម្បត្តិ​អ្វី​ឡើយ តែបើ​អ្នកបួស​ណា​នៅ​មាន​កិលេស បួស​សន្សំទ្រព្យ មានចិត្ត​ច្រណែនឈ្នានីស បៀតបៀន​អ្នក​ដទៃ ខ្វះ​ការ​សង្រួម​ក្នុង​ឥន្ទ្រិយ​ទាំង​៦ មិន​មាន​អភិសមាចារ អ្នកបួស​នោះ​មិនមែន​ជា​បព្វជិត មិនមែន​ជា​សមណៈ​ឡើយ ។

ព្រោះថា កុលបុត្រ​ដែល​មាន​សទ្ធា​ជ្រះថ្លា​បូជា​កាយ​ថ្វាយខ្លួន​ក្នុង​ព្រះពុទ្ធ​សាសនា​បួស​ជា​សង្ឃ​ដោយសារ​តែ​ឃើញ​ទោស​ក្នុង​កិលេស​កាម វត្ថុកាម និង​ប្តេជ្ញា​ដើរ​ឆ្ពោះទៅ​រក​ផ្លូវ​សុខ​គឺ​ការ​ធ្វើ​ឱ្យ​ជាក់ច្បាស់​នូវ​ព្រះ​និព្វាន ។

បើ​តាម​ពុទ្ធោវាទ ពេញ​មួយ​ជីវិត​របស់​អ្នកបួស គឺ​ដើរ​ក្នុង​ផ្លូវ​ដ៏​ស្ងប់ស្ងាត់ មាន​មេត្តា មិន​មានការ​បៀតបៀន​សត្វ​ដទៃ មិន​មានផ្ទះ​សម្បែង មិន​មានការ​អាល័យ​ទ្រព្យ អាល័យ​គ្រួសារ មាន​សេចក្ដី​ព្យាយាម​ចេញ​ចាក​កាម​ជា​និច្ច មានការ​យល់​ត្រូវ និង​ការ​ត្រិះ​រិះ​ត្រូវ ធ្វើ​តាម​បណ្ដាំ​របស់​ព្រះ​សម្ពុទ្ធ​បរមគ្រូ​ជា​អ្នក​នាំ​ផ្លូវ ទ្រោល​នូវ​ប្រទីប​ដ៏​ភ្លឺស្វាង​ឆ្ពោះទៅ​រក​ទីបំផុត​នៃ​ផ្លូវ​គឺ​ព្រះ​និព្វាន ដែល​អ្នកបួស​ត្រូវ​តែ​ខំ​ដើរ​ទើបបាន​ទៅ​ដល់ទី​នោះ ។

អ្នកបួស​ជា​អ្នក​ស្វែងរក​សន្តិភាព​សម្រាប់​ជីវិត​របស់​ខ្លួន និង​សង្គម​សត្វលោក​ផង ជា​អ្នក​ធ្វើសង្គ្រាម​ជាមួយ​សត្រូវ​ធំ​គឺ​កិលេស​ដែល​មាននៅ​ក្នុង​ចិត្ត​របស់​ខ្លួន ជា​អ្នក​យកឈ្នះ​កិលេស​ធំ​ទាំងនោះ​ឱ្យ​បាន​ទើប​ឈ្មោះ​ថា​ជា​សមណៈ​ពិតប្រាកដ តែបើ​បួស​គ្រាន់តែ​សន្សំទ្រព្យ ប្រមូល​លាភសក្ការៈ សន្សំ​កិលេស នោះ​នឹង​មិន​រួច​អំពី​សេចក្តី​ទុក្ខ​ឡើយ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ