ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​នៅ​តំបន់​ព្រំដែន​ខេត្តក្រចេះ​ដុត​កម្ទេច​ចោល

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ គិត​ត្រឹម​ថ្ងៃ​ទី​០២ ខែសីហា​នេះ គឺ​មាន​រយៈពេល​២​ថ្ងៃ​ហើយ​ដែល​ក្រុមការងារ នៃ​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ជាតិ ដឹកនាំ ដោយ​លោក​ឧត្តមសេនីយ៍ទោ…

ខេត្តក្រចេះ ៖ គិត​ត្រឹម​ថ្ងៃ​ទី​០២ ខែសីហា​នេះ គឺ​មាន​រយៈពេល​២​ថ្ងៃ​ហើយ​ដែល​ក្រុមការងារ នៃ​គណៈកម្មាធិការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ថ្នាក់​ជាតិ ដឹកនាំ ដោយ​លោក​ឧត្តមសេនីយ៍ទោ ហុង វី​ណុ​ល មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​ដឹកនាំ​មន្ត្រី​មក​តាម​ស្ថាប័ន​ពាក់ព័ន្ធ បើក​ប្រតិបត្តិការ​ទ្រង់ទ្រាយ​ធំ​ចុះ​ស្រាវជ្រាវ​ចុះ​រុករក លើ​បទល្មើស​ធនធានធម្មជាតិ​នៅ​ក្នុង​ទឹកដី​ស្រុក​ស្នួល ដែល​ជា​តំបន់​ជាប់​ព្រំដែន ។

កន្លង​មក​តំបន់​មួយ​នេះ​ក៏​គេ​ដឹង​ថា ជា​តំបន់​ក្តៅ​គគុក​មួយ​ក្នុង​ជំនួញ​ជួញដូរ​ឈើ​ទាំង​ស្របច្បាប់ និង​ខុសច្បាប់ និង​ក៏​សម្បូ​ទៅ​ដោយ​ក្រុមហ៊ុន​កែ​ច្នៃ​ថ្ម​ម៉ា​ប​ផង​ដែរ ។ តែបើ​ទោះជា​យ៉ាងណា សមត្ថកិច្ច​នៅ​មិន​ទាន់​បាន​បង្ហាញ​ពី​លទ្ធផល​ដែល​បាន​បើក​ប្រតិបត្តិការ​ក្នុង​អំឡុង​រយៈពេល​២​ថ្ងៃ​កន្លង​ទៅ​នេះ​នៅឡើយ​ទេ ។

អភិបាលរង​ខេត្តក្រចេះ លោក​ខណ្ឌ ចំណាន បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ សីហា​នេះ​ថា សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ​នៅ​តាម​ក្រុមហ៊ុន និង​ផ្នែក​ឯកជន​រោងចក្រ​កែ​ច្នៃ​ឈើ​សិប្បកម្ម និង​រោង​សន្និធិ​ផល​ព្រៃឈើ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្នួល ។ លោក​ថា សមត្ថកិច្ច​បាន​រក​ឃើញ មានការ​ធ្វើ​សន្និធិ​ឈើ តែ​ឈើ​ទាំងនោះ​មានច្បាប់​អនុញ្ញាតិ​ត្រឹមត្រូវ ។

លោក​អភិបាលរង​ខេត្ត​បាន​បញ្ជាក់​ថា អាជ្ញាធរ​ខេត្ត​គ្រាន់តែ​សម្របសម្រួល​គោលដៅ មូល​ដ្នា​ន​ដែល​ត្រូវ​ចុះ​ត្រួតពិនិត្យ​តែ​ប៉ុណ្ណោះ ចំណែក​ឯក​នីតិវិធី​បន្ត​បែប​ណា​នោះ គឺជា​ភារកិច្ច របស់​ក្រុមការងារ​របស់​គណៈកម្មាធិការ​ថ្នាក់​ជាតិ​ជា​អ្នក​បន្ត ។ លោក​អះអាង​ថា ប្រិត​ប​ត្តិ​ការ​ស្រាវជ្រាវ​រុករក គឺ​នៅ​តែ​បន្ត​ធ្វើ​ឡើង​ពី​ក្រុម​គណៈ​ក​ម្មា​ធិ ការ​ថ្នាក់​ជាតិ​នៅ​គ្រប់​តំបន់ ។

សូម​បញ្ជាក់​ថា នេះ​ជា​ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ​បាន​ធ្វើ​ឡើង​យ៉ាង​ក្តៅ​គគុក​ជាមួយ និង​វិធានការ​ដ៏​តឹងតែង​ក្រោម​ការ​បញ្ជា​ដឹកនាំ​ដោយ​ផ្ទាល់​ពី​នាយ​ឧត្តមសេនីយ៍​សៅ សុខា អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ ។

ក្នុង​ប្រតិបត្តិការ​បង្ក្រាប​នា​រយៈពេល​ចុង​ក្រោយ​នេះ កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ​បាន ស្រាវជ្រាវ​បង្ក្រាប​បាន​ឈើ​ខុសច្បាប់​គ្រប់​ប្រភេទ​បានជា​ចំនួន​ជា​ច្រើន​ម៉ែត្រគូប ។ ជាមួយ​គ្នា នោះ​ក៏​មាន​រថយន្ត​ដែល​ត្រូវ​បាន​កំណត់​ថា ជា​វត្ថុ​តាង​ដឹក​ជ​ញ្ជួ​ន​បទល្មើស​ក្នុង​នោះ​រួម​មាន រថយន្ត​បង្កង​៩​គ្រឿង រថយន្ត​សាំ​យ៉ុ​ង​៥​គ្រឿ ង​និង​ម៉ូតូ​១១​គ្រឿង ត្រូវ​បាន​ធ្វើការ​ដុត​កម្ទេច​ចោល ៕កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ