ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​មាន​ក្សត្រ​សោយរាជ្យ​ប៉ុន្មាន​អង្គ តាំង​ពី​បឋម​ក្សត្រ​ដល់​បច្ចុប្បន្ន ?

4 ឆ្នាំ មុន
  • ភ្នំពេញ

នាម​ក្សត្រ​ខ្មែរ​គ្រងរាជ្យ​តាំងពី​បឋម​ក្សត្រ​រហូត​មក​ដល់​បច្ចុប្បន្ន និង​រជ្ជកាល​គ្រងរាជ្យ ៖ ១-​ហ៊ុនទៀន ឬ​កៅ​ណ្ឌិ​ន្យ​ទី​១ រជ្ជកាល​គ្រងរាជ្យ ស​.​វ​ទី​១ ខ្សែ​រាជវង្ស ព្រាហ្មណ៍​ឥណ្ឌា ។…

នាម​ក្សត្រ​ខ្មែរ​គ្រងរាជ្យ​តាំងពី​បឋម​ក្សត្រ​រហូត​មក​ដល់​បច្ចុប្បន្ន និង​រជ្ជកាល​គ្រងរាជ្យ ៖ ១-​ហ៊ុនទៀន ឬ​កៅ​ណ្ឌិ​ន្យ​ទី​១ រជ្ជកាល​គ្រងរាជ្យ ស​.​វ​ទី​១ ខ្សែ​រាជវង្ស ព្រាហ្មណ៍​ឥណ្ឌា ។ ២-​ហ៊ុន​ប៉ាន់​ហួង រជ្ជកាល​គ្រងរាជ្យ ? ខ្សែ​រាជវង្ស​បុត្រា​ហ៊ុនទៀន ។

៣-​ប៉ាន​ប៉ាន រជ្ជកាល​គ្រងរាជ្យ ៣​ឆ្នាំ ខ្សែ​រាជវង្ស​បុត្រា​ហ៊ុន​ប៉ាន់​ហួង ។ ៤-​ហ្វា​ន់​​ចេ​ម៉ា​ន់ (​ស្រី​មា​រៈ​) រជ្ជកាល​គ្រងរាជ្យ?​-២២៥ ខ្សែ​រាជវង្ស​មេទ័ព​របស់​ប៉ាន​ប៉ាន ។ ៥-​តិ​ន ចេ​ង រជ្ជ​កាល​គ្រងរាជ្យ ? ខ្សែ​រាជវង្ស​បុត្រា​ហ្វា​ន់​ចេ​ម៉ា​ន់ ។

៦-​ហ្វា​ន់​ឆាន រជ្ជកាល​គ្រងរាជ្យ ? ខ្សែ​រាជវង្ស​ក្មួយ​ហ្វា​ន់​ចេ​ម៉ា​ន់ ។ ៧-​ហ្វា​ន់​ចាន់ (​ឆាង​) រជ្ជកាល​គ្រងរាជ្យ ? ខ្សែ​រាជវង្ស​បុត្រា​ហ្វា​ន់​ចេ​ម៉ា​ន់ ។

៨-​ហ្វា​ន់​ស៊ី​យុន រជ្ជកាល​គ្រងរាជ្យ?​-២៨៩ ខ្សែ​រាជវង្ស មេទ័ព ។ ៩-​ចាន់​ហ្វា​ន់ រជ្ជកាល​គ្រងរាជ្យ ? ខ្សែ​រាជវង្ស ?​១០-​ទៀន​ឈូ​ឆាន​តាន រជ្ជកាល​គ្រងរាជ្យ ៣៥៧-​? ខ្សែ​រាជវង្ស​រាជ្យ​វង្ស​ឥណ្ឌា ។

១១-​កៅ​ណ្ឌិ​ន្យ​ទី​២ ឬ​កៅ​ឆេ​យូ រជ្ជកាល​គ្រងរាជ្យ ? ខ្សែ​រាជវង្ស​ព្រាហ្មណ៍​ឥណ្ឌា ។ ១២-​ស្រី​ឥន្ទ្រ​វរ្ម័ន ឬ​ស្រេ​ស្ទរ​វ្ម័​ន រជ្ជកាល​គ្រងរាជ្យ ? ខ្សែ​រាជវង្ស ? ១៣-​កៅ​ណ្ឌិ​ន្យ​ជ័យ​វរ្ម័ន (​ចោ​យេ​ប៉ា​ម៉ោ​) រជ្ជកាល​គ្រងរាជ្យ ៤៧០-៥១៤ ខ្សែ​រាជវង្ស ?

១៤-​រុ​ទ្រ​វរ្ម័ន (​លីវ​តោ​ប៉ា​ម៉ោ​) រជ្ជកាល​គ្រងរាជ្យ ៥១៤-៥៣៩ ខ្សែ​រាជវង្ស​បុត្រា​​​កៅ​ណ្ឌិ​ន្យ​ជ័យ​វរ្ម័ន ។ ១៥-​ភ​វ​វរ្ម័ន​ទី ១ រជ្ជកាល​គ្រងរាជ្យ ៥៥០-៦០០ ខ្សែ​រាជវង្ស​បុត្រា​វីរ​វរ្ម័ន ជា​ចៅ​រុ​ទ្រ​វរ្ម័ន ។

១៦-​ម​ហិ​ន្ទ្រ​វរ្ម័ន​ទី ១ (​ចិត្រ​សេន​) រជ្ជកាល​គ្រងរាជ្យ ៦០០-៦១៥ ខ្សែ​រាជវង្ស ប្អូនជីដូនមួយ​ភ​វ​វរ្ម័ន​ទី​១ ។ ១៧-​ឥ​សាន​វរ្ម័ន​ទី​១ រជ្ជកាល​គ្រងរាជ្យ ៦១៥-៦៣៥ ខ្សែ​រាជវង្ស​បុត្រា​ម​ហិ​ន្ទ្រ​វរ្ម័ន ។

១៨-​ភ​វ​វ្ម័​នទី ២ រជ្ជ​កាល​គ្រងរាជ្យ​៦៣៩-៦៥៥ ខ្សែ​រាជវង្ស ? ១៩-​ជ័យ​វរ្ម័ន​ទី​១ រជ្ជកាល​គ្រងរាជ្យ​៦៥៥-៦៨១ ខ្សែ​រាជវង្ស​បុត្រា​ភ​វរ្ម័ន​ទី​២ ។

២០-​ជ័យ​ទេវី រជ្ជកាល​គ្រងរាជ្យ?​-៧១៣ ខ្សែ​រាជវង្ស​បុត្រី​ជ័យ​វរ្ម័ន​ទី​១ ។ ២១-​ជ័យ​វរ្ម័ន​ទី​២ រជ្ជកាល​គ្រងរាជ្យ ៨០២-៨៥០ ខ្សែ​រាជវង្ស​ជាប់​រាជវង្ស​បុ​ស្ត​រាជ្យ ។ ២២-​ជ័យ​វរ្ម័ន​ទី​៣ រជ្ជកាល​គ្រងរាជ្យ​៨៥០-​៨៧៧ ខ្សែ​រាជវង្ស​បុត្រា​ជ័យ​វរ្ម័ន​ទី​២ ។

២៣-​ឥន្ទ្រ​វរ្ម័ន​ទី​១ រជ្ជកាល​គ្រងរាជ្យ ៨៧៧-៨៨៩ ខ្សែ​រាជវង្ស​ប្អូនជីដូនមួយ​ជ័យ​វរ្ម័ន​ទី​៣ ។ ២៤-​យ​សោ​វរ្ម័ន​ទី​១ រជ្ជកាល​គ្រងរាជ្យ​៨៨៩-៩០០ ខ្សែ​រាជវង្ស​បុត្រា​ឥន្ទ្រ​វរ្ម័ន​ទី​១ ។

២៥-​ហ​ស៌​វរ្ម័ន​ទី​១ រជ្ជកាល​គ្រងរាជ្យ​៩០០-៩២២ ខ្សែ​រាជវង្ស​បុត្រា​យ​សោ​វរ្ម័ន​ទី​១ ។ ២៦-​ឦសាន​វរ្ម័ន​ទី​២ រជ្ជកាល​គ្រងរាជ្យ​៩២២-៩២៨ ខ្សែ​រាជវង្ស​បុត្រា​យ​សោ​វរ្ម័ន​ទី​១ ។ ២៧-​ជ័យ​វរ្ម័ន​ទី ៤ រជ្ជកាល​គ្រងរាជ្យ ៩២៨-៩៤២ ខ្សែ​រាជវង្ស​ប្អូនថ្លៃ​យ​សោ​វរ្ម័ន​ទី​១ ។

២៨-​ហ​ស៌​វរ្ម័ន​ទី​២ រជ្ជកាល​គ្រងរាជ្យ ៩៤២-៩៤៤ ខ្សែ​រាជវង្ស បុត្រា​ជ័យ​វរ្ម័ន​ទី​៤ ។ ២៩-​រាជេន្ទ្រ​វរ្ម័ន​ទី​២ រជ្ជកាល​គ្រងរាជ្យ​៩៤៤-៩៦៨ ខ្សែ​រាជវង្ស​ក្មួយ​យ​សោ​វរ្ម័ន​ទី​១ ។ ៣០-​ជ័យ​វរ្ម័ន​ទី​៥ រជ្ជកាល​គ្រងរាជ្យ ៩៦៨-១០០១ ខ្សែ​រាជវង្ស​បុត្រា​រាជា​ន្ទ្រ​វរ្ម័ន​ទី​២ ។

៣១-​ឧទ​យា​ទិ​ត្យ​វរ្ម័ន​ទី​១ រជ្ជកាល​គ្រងរាជ្យ ១០០១-១០០២ ខ្សែ​រាជវង្ស​ក្មួយ​ជ័យ​វរ្ម័ន​ទី​៥ ។ ៣២-​ជ័យ​វីរ​វរ្ម័ន រជ្ជកាល​គ្រងរាជ្យ ១០០២-១០០៦ ខ្សែ​រាជវង្ស ? ៣៣-​សូរ្យ​វរ្ម័ន​ទី​១ រជ្ជកាល​គ្រងរាជ្យ ១០១០-​១០៥០ ខ្សែ​រាជវង្ស​ញាតិ​ខាង​មាតា​ឥន្ទ្រ​វរ្ម័ន​ទី​១ ។

៣៤-​ឧទ​យា​ទិ​ត្យ​វរ្ម័ន​ទី​២ រជ្ជកាល​គ្រងរាជ្យ ១០៥០-​១០៦៦ ខ្សែ​រាជវង្ស​បុត្រា​សូរ្យ​វរ្ម័ន​ទី​១ ។ ៣៥-​ហ​ស៌​វរ្ម័ន​ទី​៣ រជ្ជកាល​គ្រងរាជ្យ​១០៦៦-១០៨០ ខ្សែ​រាជ​វង្ស​បុត្រា​សូរ្យ​វរ្ម័ន​ទី​១ ។

៣៦-​នឫបតី​ន្ទ្រ​វរ្ម័ន រជ្ជកាល​គ្រងរាជ្យ​១០៨០-១១១៣ ខ្សែ​រាជវង្ស ? ៣៧​ជ័យ​វរ្ម័ន​ទី​៦ រជ្ជកាល​គ្រងរាជ្យ ១០៨០-១១០៧ ខ្សែ​រាជវង្ស​មហី​ន​ធ​បុ​រៈ ។ ៣៨-​ធរណី​ន្ទ្រ​វរ្ម័ន​ទី​១ រជ្ជ​កាល​​គ្រងរាជ្យ​១១០៧-១១១៣ ខ្សែ​រាជវង្ស​ព្រះ​រាម​ជ័យ​វរ្ម័ន​ទី​៦ ។

៣៩-​សូរ្យ​វរ្ម័ន​ទី​២ រជ្ជកាល​គ្រងរាជ្យ​១១១៣-១១៥០ ខ្សែ​រាជវង្ស​ចៅ​ធរណី​ន្ទ្រ​វរ្ម័ន​ទី​១ ។ ៤០-​ធរណី​ន្ទ្រ​វរ្ម័ន​ទី​២ រជ្ជកាល​គ្រងរាជ្យ​១១៥០-​១១៦០ ខ្សែ​រាជវង្ស​បងជីដូនមួយ​សូរ្យ​វរ្ម័ន​ទី​២ ។

៤១-​យ​សោ​វរ្ម័ន​ទី​២ រជ្ជកាល​គ្រងរាជ្យ ១១៦០-១១៦៥ ខ្សែ​រាជវង្ស ? ៤២-​ត្រី​ភូរ​នា​ទិ​ត្យ​វរ្ម័ន រជ្ជកាល​គ្រងរាជ្យ​១១៦៥-១១៧៧ ខ្សែ​រាជវង្ស មន្ត្រីជាន់ខ្ពស់ ។ ៤៣-​ជ័យ​វរ្ម័ន​ទី​៧ រជ្ជកាល​គ្រងរាជ្យ​១១៨១-​១២១៨ ខ្សែ​រាជវង្ស​បុត្រា​ធរណី​ន្ទ្រ​វរ្ម័ន​ទី​២ ។

៤៤-​ឥន្ទ្រ​វរ្ម័ន​ទី​២ រជ្ជកាល​គ្រងរាជ្យ​១២១៨-១២៤៣ ខ្សែ​រាជវង្ស​បុត្រា​ជ័យ​វរ្ម័ន​ទី​៧ ។ ៤៥​ជ័យ​វរ្ម័ន​ទី ៨ រជ្ជកាល​គ្រងរាជ្យ​១២៤៣-១២៤៣ ខ្សែ​រាជវង្ស ? ៤៦-​ស្រី​ឥន្ទ្រ​វរ្ម័ន ឬ​ឥន្ទ្រ​វរ្ម័ន​ទី​៣ រជ្ជកាល​គ្រងរាជ្យ ១២៩៥-១៣០៧ ខ្សែ​រាជវង្ស​រាជសុណិសារ​ជ័យ​វរ្ម័ន​ទី​៨ ។

៤៧-​​ស្រី​ន្ទ្រ​ជ័យ​វរ្ម័ន ឬ​ឥន្ទ្រ​វរ្ម័ន​ទី​៤ រជ្ជកាល​គ្រងរាជ្យ ១៣០៧-១៣២៧ ខ្សែ​រាជវង្ស​ជាប់ញាតិ​វង្ស​ជ័យ​វរ្ម័ន​ទី​៨ ។ ៤៨-​ជ័យ​វរ្ម័ន​ទី​៩ រជ្ជកាល​គ្រងរាជ្យ ១៣២៧-១៣៣៦ ខ្សែ​រាជវង្ស ?

៤៩-​ត្រសក់ផ្អែម ឬ​នាយ​ជ័យ រជ្ជកាល​គ្រងរាជ្យ ១៣៣៦-១៣៤០ ខ្សែ​រាជវង្ស​រាជសុណិសារ​ជ័យ​វរ្ម័ន​ទី​៩ ។ ៥០-​និព្វាន​បទ រជ្ជកាល​គ្រងរាជ្យ ១៣៤០-១៣៤៦ ខ្សែ​រាជវង្ស​បុត្រា​ត្រសក់ផ្អែម ។

៥១-​សិទ្ធា​ន​រាជា រជ្ជកាល​គ្រងរាជ្យ ១៣៤៦-១៣៤៧ ខ្សែ​រាជវង្ស​បុត្រា​និព្វាន​បទ ។ ៥២-​លំ​ពង្ស​រាជា រជ្ជកាល​គ្រងរាជ្យ ១៣៤៧-១៣៥១ ខ្សែ​រាជវង្ស​បុត្រា​និព្វាន​បទ ។ ៥៣-​ស្រី​សុរិយោ​វង្ស​ទី​១ រជ្ជកាល​គ្រងរាជ្យ ១៣៥៧-១៣៦៦ ខ្សែ​រាជវង្ស​បុត្រា​និព្វាន​បទ ។

៥៤-​បរម​រា​មា រជ្ជកាល​គ្រងរាជ្យ​១៣៦៦-​១៣៧៣ ខ្សែ​រាជវង្ស​បុត្រា​លំ​ពង្ស​រាជា ។ ៥៥-​ធ​ម្មា​សោក​រាជា រជ្ជកាល​គ្រងរាជ្យ ១៣៧៣-១៣៩៤ ខ្សែ​រាជវង្ស​បុត្រា​លំ​ពង្ស​រាជា ។

៥៦-​ស្រី​សុរិយោ​វង្ស​ទី ២ រជ្ជកាល​គ្រងរាជ្យ ១៤០១-១៤១៧ ខ្សែ​រាជវង្ស​បុត្រា​ស្រី​សុ​យិ​យោ​ទ័យ ។ ៥៧-​បរម​សុខា រជ្ជកាល​គ្រងរាជ្យ​១៤១៧-១៤២០ ខ្សែ​រាជវង្ស​ញាតិវង្ស​ស្រី​សុរិយោ​វង្ស​ទី​២ ។ ៥៨-​ពញាយ៉ាត រជ្ជកាល​គ្រងរាជ្យ​១៤២១-១៤៦៣ ខ្សែ​រាជវង្ស​បុត្រា​ស្រី​សុរិយោ​វង្ស​ទី​២ ។

៥៩-​នារាយណ៍​រាជា រជ្ជកាល​គ្រងរាជ្យ ១៤៦៣-១៤៦៩ ខ្សែ​រាជវង្ស​បុត្រា​ពញាយ៉ាត ។ ៦០-​ស្រី​រាជា រជ្ជកាល​គ្រងរាជ្យ​១៤៦៩-១៤៨៥ ខ្សែ​រាជវង្ស​បុត្រា​ពញាយ៉ាត ។

៦១-​ធម្ម​រាជា រជ្ជកាល​គ្រងរាជ្យ​១៤៨៥-១៥០៤ ខ្សែ​រាជវង្ស​បុត្រា​ពញាយ៉ាត ។ ៦២-​ស្រី​សុគន្ធ​បទ រជ្ជ​កាល​គ្រងរាជ្យ​១៥០៤-១៥១២ ខ្សែ​រាជវង្ស​បុត្រា​ធម្ម​រាជា ។ ៦៣-​ស្តេច​កន រជ្ជកាល​គ្រងរាជ្យ ១៥១២-​១៥១៦ ខ្សែ​រាជវង្ស ?

៦៤-​ចន្ទ​រាជា រជ្ជកាល​គ្រងរាជ្យ​១៥១៦-១៥៦៦ ខ្សែ​រាជវង្ស​អនុជ​ពៅ​ស្រី​សុគន្ធ​បទ ។ ៦៥-​បរម​រាជា​ទី ៤ ឬ​បរមេ​ន្ទ​រាជា រជ្ជកាល​គ្រងរាជ្យ ១៥៦៦-១៥៧៦ ខ្សែ​រាជវង្ស​បុត្រា​ចន្ទ​រាជា ។ ៦៦-​ស​ត្ថា​ទី ១ ឬ​បរម​រាជា​ទី ៥ រជ្ជកាល​គ្រងរាជ្យ ១៥៧៦-១៥៨៦ ខ្សែ​រាជវង្ស​បុត្រា​បរម​រាជា​ទី​៤ ។

៦៧-​ជ័យ​ជេដ្ឋា​ទី​១ រជ្ជកាល​គ្រងរាជ្យ ១៥៨៦-១៥៩៣ ខ្សែ​រាជវង្ស​បុត្រា​ស​ត្ថា​ទី​១ ។ ៦៨-​រា​មា​ជើងព្រៃ រជ្ជកាល​គ្រងរាជ្យ ១៥៩៤-១៥៩៦ ខ្សែ​រាជវង្ស ?

៦៩-​ពញា​តន់ ឬ​បរម​រាជា​ទី​៦ រជ្ជកាល​គ្រងរាជ្យ ១៥៩៦-​១៥៩៩ ខ្សែ​រាជវង្ស​បុត្រា​ស​ត្ថា​ទី​១ ។ ៧០-​ពញា​អន ឬ​បរម​រាជា​ទី​៧ រជ្ជកាល​គ្រងរាជ្យ ១៥៩៦-១៦០០ ខ្សែ​រាជវង្ស​បុត្រា​ស​ត្ថា​ទី​១ ។ ៧១-​ពញា​ញោម ឬ​សម្តេច​កែវ​ហ្វ៊ា រជ្ជកាល​គ្រងរាជ្យ ១៦០០-១៦០៣ ខ្សែ​រាជវង្ស​បុត្រា​ស​ត្ថា​ទី​១ ។

៧២-​ស្រី​សុរិ​យោ​ពណ៌ រជ្ជកាល​គ្រងរាជ្យ ១៦០៣-១៦១៨ ខ្សែ​រាជវង្ស​បុត្រា​បរម​រាជា ។ ៧៣-​ជ័យ​ជេដ្ឋា​ទី ២ ឬ​ជ័យ​ជេ​ស្តា រជ្ជកាល​គ្រងរាជ្យ​១៦១៨-១៦២៨ ខ្សែ​រាជវង្ស​បុត្រា​ស្រី​សុរិយោ​ពណ៌ ។

៧៤-​ស្រី​ធម្ម​រាជា​ទី​២ ឬ​ចៅ​ពញាតូ រជ្ជកាល​គ្រងរាជ្យ ១៦២៩-១៦៣៤ ខ្សែ​រាជវង្ស​បុត្រា​ជ័យ​ជេដ្ឋា​ទី​២ ។ ៧៥-​អង្គ​ទង​រាជា ឬ​ចៅពញា​នូ រជ្ជកាល​គ្រងរាជ្យ ១៦៣៥-១៦៣៩ ខ្សែ​រាជវង្ស​បុត្រា​ជ័យ​ជេដ្ឋា​ទី​២ ។ ៧៦-​អង្គ​ន​ន់ ឬ​បទុម​រាជា​ទី​១ រជ្ជកាល​គ្រងរាជ្យ ១៦៣៩-១៦៤១ ខ្សែ​រាជវង្ស​បុត្រា​ឧទ័យ​រាជា ។

៧៧-​រា​មា​ធិ​បតី​ទី​១ ឬ​ពញា​ចន្ទ រជ្ជកាល​គ្រងរាជ្យ​១៦៤២-១៦៥៩ ខ្សែ​រាជវង្ស​បុត្រា​ជ័យ​ជេដ្ឋា​ទី​២ ។ ៧៨-​អង្គ​សូរ រជ្ជកាល​គ្រងរាជ្យ​១៦៥៩-១៦៧២ ខ្សែ​រាជវង្ស​បុត្រា​ឧទ័យ​រាជា ។ ៧៩-​ស្រី​ជ័យ​ជេដ្ឋា ឬ​បទុម​រាជា រជ្ជកាល​គ្រងរាជ្យ ១៦៧២-១៦៧៣ ខ្សែ​រាជវង្ស​បុត្រា​អង្គ​ន​ន់ទី​១ ។

៨០-​កែវ​ហ្វ៊ា​អង្គ​ជី រជ្ជកាល​គ្រងរាជ្យ ១៦៧៣-១៦៧៥ ខ្សែ​រាជវង្ស​បុត្រា​អង្គ​សូរ ។ ៨១-​ជ័យ​ជេដ្ឋា​ទី ៣​អង្គ​ស៊ូ (១) រជ្ជកាល​គ្រងរាជ្យ ១៦៧៥-១៦៨៨ ខ្សែ​រាជវង្ស​បុត្រា​អង្គ​សូរ ។ ៨២-​អ្នក​ម្នាង​ទៃ រជ្ជកាល​គ្រងរាជ្យ ១៦៨៨ ខ្សែ​រាជវង្ស​មាតា​អង្គ​ស៊ូ ។

៨៣-​ជ័យ​ជេដ្ឋា​ទី​៣ អង្គ​ស៊ូ​(២) រជ្ជកាល​គ្រងរាជ្យ ១៦៨៨-​១៦៩៥ ខ្សែ​រាជវង្ស​បុត្រា​អង្គ​សូរ ។ ៨៤-​រា​មា​ធិ​បតី​ទី​២​អង្គ​យ៉ង រជ្ជកាល​គ្រងរាជ្យ ១៦៩៥-១៦៩៦ ខ្សែ​រាជវង្ស​បុត្រា​អង្គ​ជី ។ ៨៥​ជ័យ​ជេដ្ឋា​ទី​៣ អង្គ​ស៊ូ​(៣) រជ្ជកាល​គ្រងរាជ្យ ១៦៩៦-១៦៩៩ ខ្សែ​រាជវង្ស​បុត្រា​អង្គ​សូរ ។

៨៦-​កែវ​ហ្វ៊ា​អង្គ​អិ​ម (១) រជ្ជកាល​គ្រងរាជ្យ ១៦៩៩-១៧០០ ខ្សែ​រាជវង្ស​បុត្រា​អង្គ​ន​ន់ទី ។ ៨៧-​ជ័យ​ជេដ្ឋា​ទី ៣ អង្គ​ស៊ូ (៤) រជ្ជកាល​គ្រងរាជ្យ ១៧០០-១៧០២ ខ្សែ​រាជវង្ស​បុត្រា​អង្គ​សូរ ។

៨៨-​ធម្ម​រាជា​ទី ៣ (១) រជ្ជកាល​គ្រងរាជ្យ​១៧០២-១៧០៣ ខ្សែ​រាជវង្ស​បុត្រា​អង្គ​ស៊ូ ។

៨៩-​ជ័យ​ជេដ្ឋា​ទី ៣ អង្គ​ស៊ូ (៥) រជ្ជកាល​គ្រងរាជ្យ ១៧០៣-១៧០៦ ខ្សែ​រាជវង្ស​បុត្រា​អង្គ​សូរ ។ ៩០-​ធម្ម​រាជា​ទី​៣ (២) រជ្ជកាល​គ្រងរាជ្យ ១៧០៦-១៧០៩ ខ្សែ​រាជវង្ស​បុត្រា​អង្គ​ស៊ូ ។

៩១-​កែវ​ហ្វ៊ា​អង្គ​អិ​ម (២) រជ្ជកាល​គ្រងរាជ្យ ១៧០៩-១៧២២ ខ្សែ​រាជវង្ស​បុត្រា​អង្គ​ន​ន់ទី​១ ។ ៩២-​ស​ត្ថា​ទី​២ អង្គ​ជី​(១) រជ្ជកាល​គ្រងរាជ្យ ១៧២២-១៧២៩ ខ្សែ​រាជវង្ស​បុត្រា​កែវ​ហ្វ៊ា​អង្គ​អិ​ម ។ ៩៣-​កែវ​ហ្វ៊ា​អង្គ​អិ​ម​(៣) រជ្ជកាល​គ្រងរាជ្យ​១៧២៩ (៧ ខែ​) ខ្សែ​រាជវង្ស​បុត្រា​អង្គ​ន​ន់ទី​១ ។

៩៤-​ស​ត្ថា​ទី​២​អង្គ​ជី (២) រជ្ជកាល​គ្រងរាជ្យ​១៧២៩-១៧៣៧ ខ្សែ​រាជវង្ស​បុត្រា​កែវ​ហ្វ៊ា​អង្គ​អិ​ម ។ ៩៥​ធម្ម​រាជា​ទី​៣ (៣) រជ្ជកាល​គ្រងរាជ្យ​១៧៣៨-១៧៤៧ ខ្សែ​រាជវង្ស​បុត្រា​អង្គ​ស៊ូ ។

៩៦-​ធម្ម​រាជា​ទី​៤ អង្គ​អិ​ម រជ្ជកាល​គ្រងរាជ្យ​១៧៤៧ ខ្សែ​រាជវង្ស​បុត្រា​ធម្ម​រាជា​ទី​៣ ។ ៩៧-​រា​មា​ធិ​បតី​ទី​៣ អង្គ​ទង (១) រជ្ជកាល​គ្រងរាជ្យ​១៧៤៧-១៧៤៨ ខ្សែ​រាជវង្ស​បុត្រា​អង្គ​យ៉ង ។ ៩៨-​ស​ត្ថា​ទី​២ អង្គ​ជី (៣) រជ្ជកាល​គ្រងរាជ្យ​១៧៤៩ ខ្សែ​រាជវង្ស​បុត្រា​ក​កែវ​ហ្វ៊ា​អង្គ​អិ​ម ។

៩៩-​ស្រី​ជ័យ​ជេដ្ឋា​អង្គ​សួន រជ្ជកាល​គ្រង​រាជ្យ ១៧៤៩-១៧៥៥ ខ្សែ​រាជវង្ស​បុត្រា​ធម្ម​រាជា​ទី​៤ ។ ១០០-​រា​មា​ធិ​បតី​អង្គ​ទង (២) រជ្ជកាល​គ្រងរាជ្យ​១៧៥៦-១៧៥៧ ខ្សែ​រាជវង្ស​បុត្រា​អង្គ​យ៉ង ។

១០១-​នរាយណ៍​រាជា​ទី ២ អង្គ​តន់ រជ្ជកាល​គ្រងរាជ្យ ១៧៥៨-១៧៧៥ ខ្សែ​រាជវង្ស​បុត្រា​អង្គ​ទង ។ ១០២-​​បរម​រាជា​អង្គ​ន​ន់ រជ្ជកាល​គ្រងរាជ្យ ១៧៧៥-១៧៧៩ ខ្សែ​រាជវង្ស​បុត្រា​អង្គ​សួន ។

១០៣-​នារាយណ៍​​រាជា​ទី​៣ អង្គអេង រជ្ជកាល​គ្រងរាជ្យ ១៧៧៩-១៧៩៦​ខ្សែ​រាជវង្ស បុត្រា​អង្គ​អិ​ម ។ ១០៤-​ចៅ​ហ្វ៊ា​ប៉ុក រជ្ជកាល​គ្រងរាជ្យ​១៧៩៦-១៨០៥ ខ្សែ​រាជវង្ស មន្ត្រី ។

១០៥-​ឧទ័យ​រាជា​អង្គចន្ទ រជ្ជកាល​គ្រង​រាជ្យ ១៨០៦-១៨៣៤ ខ្សែ​រាជវង្ស​បុត្រា​អង្គអេង ។ ១០៦-​ក្ស​ត្រី​អង្គ​ម៉ី រជ្ជកាល​គ្រងរាជ្យ ១៨៣៤-​១៨៤០ ខ្សែ​រាជវង្ស​បុត្រី​អង្គចន្ទ ។

១០៧-​ហិ​រក្ស​រា​មា​ធិ​បតី​អង្គឌួង រជ្ជកាល​គ្រងរាជ្យ ១៨៤១-១៨៦០​ខ្សែ​រាជវង្ស​បុត្រា​អង្គអេង ។ ១០៨-​នរោត្តម រជ្ជកាល​គ្រងរាជ្យ​១៨៦០-១៩០៤ ខ្សែ​រាជវង្ស​បុត្រា​អង្គឌួង ។

១០៩-​ស៊ី​សុវត្ថិ រជ្ជកាល​គ្រងរាជ្យ ១៩០៤-១៩២៧ ខ្សែ​រាជវង្ស​បុត្រា​អង្គឌួង ។ ១១០-​ស៊ី​សុវត្ថិ​មុនី​វង្ស រជ្ជកាល​គ្រងរាជ្យ ១៩២៧-១៩៤១ ខ្សែ​រាជវង្ស​បុត្រា​ស៊ី​សុវត្ថិ ។

១១១-​នរោត្តម​សីហ​នុ រជ្ជកាល​គ្រងរាជ្យ ១៩៤១-១៩៥៥ ខ្សែ​រាជវង្ស​បុត្រា​សុរា​ម្រឹត ។ ១១២-​សុរា​ម្រឹត រជ្ជកាល​គ្រងរាជ្យ ១៩៥៥-១៩៦០ ខ្សែ​រាជវង្ស​បុត្រា​សុធា​រតន៍ ។

១១៣-​កុ​សមៈ​នារីរតន៍ រជ្ជកាល​គ្រងរាជ្យ ១៩៦០-១៩៧០ ខ្សែ​រាជវង្ស​បុត្រី​ស៊ី​សុវត្ថិ​មុនី​វង្ស ។ ១១៤-​នរោត្តម សីហ​នុ (២) រជ្ជកាល​គ្រងរាជ្យ ១៩៩៣-២០០៤ ខ្សែ​រាជវង្ស​បុត្រា​សុរា​ម្រឹត ។

១១៥-​នរោត្តម សីហ​មុនី រជ្ជកាល​គ្រងរាជ្យ ២០០៤-​បច្ចុប្បន្ន ខ្សែ​រាជវង្ស​បុត្រា​នរោត្តម​សីហ​នុ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ