ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បា.ញ់​ផ្សែងហុយ​ទ្រលោម​…​ចូលចាប់​មនុស្ស

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​សង្ស័យ​ប្រើប្រាស់​ថ្នាំ​ញៀន​ហួស​កម្រិត រហូត​ដល់​ញៀន​យ៉ាង​ងប់ងុល​វង្វេង ស្មារតី លែង​ដឹង​ខុស​ត្រូវ បាន​កាន់​ពូថៅ និង​កាំបិត​ក្នុង​ដៃ​ រួច​ដើរ​គំរាម​រក​កាប់សម្លាប់​អ្នក​ភូមិ​នៅ​តាម​ផ្លូវ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង…

រាជធានី​ភ្នំពេញ ៖ យុវជន​ម្នាក់​សង្ស័យ​ប្រើប្រាស់​ថ្នាំ​ញៀន​ហួស​កម្រិត រហូត​ដល់​ញៀន​យ៉ាង​ងប់ងុល​វង្វេង ស្មារតី លែង​ដឹង​ខុស​ត្រូវ បាន​កាន់​ពូថៅ និង​កាំបិត​ក្នុង​ដៃ​ រួច​ដើរ​គំរាម​រក​កាប់សម្លាប់​អ្នក​ភូមិ​នៅ​តាម​ផ្លូវ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ និង​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ។ ខណៈនោះ​ កម្លាំង​នគរបាល​រួម​ជាមួយ​កម្លាំង​ប្រជា​ការ ពារ​ភូមិ​បាន​អន្តរាគមន៍ ប៉ុន្តែ​យុវជន​រូប​នោះ​មិន​ឲ្យ​ចូល​ទៅ​ជិត​ឡើយ ដោយ​បាន​គំរាម​គ្រប់​បែប​យ៉ាង ។

https://www.youtube.com/watch?v=wbbyyu50rGo

ដោយសារ​តែ​នគរបាល​និង​ប្រជា​ការពារ​តាម​ជាប់​រហូត យុវជន​ខាងលើ​បាន​យក​ពូថៅ​កាប់​ក្បាល​ខ្លួនឯង បណ្ដាល​ឲ្យ​រង​របួស​យ៉ាងដំណំ​ហូរ​ឈាម​កក្លាក់ ។ ដោយ​គ្មាន​ជម្រើស​ផ្សេង នគរបាល​រួម​នឹង​ប្រជា​ការពារ​បាន​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​បង្ហុយ​ដាក់​ឱ្យ​ផ្សារ​ភ្នែក​ ទើប​អាច​ចូល​ទៅ​ចាប់ខ្លួន​បាន ។

បាតុភាព​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា តាំងពី​ចំណុច​ក្រោយ​អាង​ទឹក​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ហើយ​យុវជន​នេះ​បាន​រត់​រហូត​ដល់​ប្លុក​ផ្ទះ​ជួល​អតីត​ឡឥដ្ឋ ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ​៣ រាជធានី​ភ្នំពេញ ទើប​ចាប់ខ្លួន​បាន ។

យុវជន​ខាងលើ​នេះ ​ឈ្មោះ សង សាន​ម៉ៅ អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ម្តុំ​អាង​ទឹកអូ​ឡាំ​ពិ​ក ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ស្មោង ស្រុក​ទ្រាំង ខេត្តតាកែវ មាន​ឪពុក​ឈ្មោះ ឆាត ផា​រ៉ា អាយុ​៥៧​ឆ្នាំ ជា​កម្មករ​សំណង់ មាន​ម្ដាយ​ឈ្មោះ ចេក នួន អាយុ​៦០​ឆ្នាំ ជា​កម្មករ​សំណង់ ដូច​គ្នា​ស្នាក់​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​១ និង​បងប្អូន​ចំនួន​៦​នាក់ យុវជន​នេះ​គឺជា​កូនពៅ ។

អ្នក​ភូមិ​ត្រពាំង​ថ្លឹង​១​បាន​និយាយ​ឲ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ពួក​គាត់​បានឃើញ​យុវជន​ខាងលើ​ដើរ​តាម​ផ្លូវ ដោយ​ដៃ​ម្ខាង​កាន់​ពូថៅ​១ និង​ដៃ​ម្ខាង​ទៀត​កាន់​កាំបិត​១ ហើយ​បាន​គម្រាម​កាប់សម្លាប់​អ្នក​ភូមិ ព្រមទាំង​កាប់​បំផ្លាញ​របស់របរ​ដែល​នៅ​ចំពោះ​មុ​ុ​ខ​របស់​គេ​ជា​បន្តបន្ទាប់ បង្ក​ការ​ភ័យ​ខ្លាច​និង​ភ្ញាក់​ផ្អើល​គ្រប់​ៗ​គ្នា មិន​មាន​នរណា​ម្នាក់​ហ៊ាន​តស៊ូ​ជាមួយ​ទេ ដោយ​ខ្លាច​យុវជន​នេះ​កាប់សម្លាប់ ។ ភ្លាម​ៗ​នោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​១ រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​ភូមិ​បាន​នាំ​គ្នា​ចេញ​អន្តរាគមន៍​ដើម្បី​ឃាត់​ខ្លួន​យុវជន​នេះ ប៉ុន្តែ​យុវជន​នោះ​មិន​ព្រម​ឲ្យ​ចាប់ខ្លួន​ស្រួល​ៗ​ឡើយ ។

ប្រភព​ដដែល​បាន​បន្ត​ថា កម្លាំង​ខាងលើ ​បាន​ត្រឹមតែ​រត់​ដេញ​តាម​ពីក្រោយ​យុវជន​នេះ ​ដែល​គំរាម​មិន​ឲ្យ​ចូល​​ជិត រហូត​ដល់​ចំណុច​ផ្ទះ​ជួល​អតីត​ឡឥដ្ឋ ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ។ យុវជន​ខាងលើ​បាន​គំរាម​ថា បើ​ហ៊ាន​ចូល​ជិត​ខ្លួន​នឹង​កាប់សម្លាប់​ខ្លួនឯង​ហើយ ប៉ុន្តែ​កម្លាំង​នគរបាល​រួម​ជាមួយ​កម្លាំង​ប្រជា​ការពារ​និង​ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​ព្យាយាម​ចូល​ទៅ​ចាប់ ។ ស្រាប់តែ​យុវជន​នេះ​ កាប់​ក្បាល និង​ដៃ​ខ្លួនឯង បណ្ដាល​ឲ្យ​រង​របួស​ហូរ​ឈាម​កក្លាក់ ខណៈនោះ​ដោយ​គ្មាន​ជម្រើស​ទើប​កងកម្លាំង​យក​បំពង់​ពន្លត់​អគ្គិភ័យ ទៅ​បាញ់​បង្ហុយផ្សែង​ដាក់​មុខ ទើប​ចាប់​បាន​រួច​នាំ​យក​ទៅ​កាន់​សាលាសង្កាត់​ចោម​ចៅ​១ ដើម្បី​ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ចាត់ការ​បន្ត ។

ដោយឡែក​ ស្ត្រី​ឈ្មោះ ទី​ត ស្រី​ល័​ក្ខ អាយុ​២៨​ឆ្នាំ ជា​កម្មការិនី​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ថ្លឹង​១ សង្កាត់​ចោម​ចៅ​១ បាន​ប្រាប់​ឲ្យ​នគរបាល​ដឹង​ថា យុវជន​ខាងលើ​ គឺ​ត្រូវជា​ប្អូនថ្លៃ​របស់​នាង បាន​មក​លេង​ផ្ទះ​នាង​២​ថ្ងៃ​ហើយ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែសីហា នាង​បាន​ឲ្យ​លុយ​២​មុ​ឺ​ន​រៀល ចំណែក​អ្នក​ជិតខាង​ម្នាក់​ទៀត​អា​ណិត​បាន​ឲ្យ​២​មុ​ឺ​ន​រៀល​ដែរ សរុប​បាន​ចំនួន​៤​មុ​ឺ​ន​រៀល ហើយ​នាង​បាន​ប្រាប់​ឲ្យ​វិល​ត្រឡប់​ទៅ​ស្រុក​វិញ ។ បន្ទាប់​មក​ប្អូនថ្លៃ​រូប​នេះ​ ក៏​ដើរ​ចេញពីផ្ទះ​នាង​បាត់​ហើយ​នាង​នឹក​ស្មានថា ​ត្រឡប់​ទៅ​ស្រុក​វិញ​បាត់​ហើយ ។ ដឹង​អី​ក្រោយមក​ ស្រាប់តែ​មានរឿង​អាក្រក់​បែប​នេះ​កើតឡើង​ទៅ​វិញ ៕ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ