ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទាល់តែនាងមានផ្ទៃពោះ៧ខែ…ទើបបែករឿង​ផ្អើលពេញផ្ទះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រា​ជ​ធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ណ៍ឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ​កាលពី​ថ្ងៃ​ទី​១ ​សីហា ​បាន​ធ្វើការ​ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម​​ស៊ិ​ន​ទ្រី​ម្នាក់ ជាប់​ពាក់​ព័ន្ធ​ករណី​ថា​ បាន​ចាប់​រំ​លោភ​កូនចុងសម្រេច​ជា​ច្រើន​លើក…

រា​ជ​ធានី​ភ្នំពេញ ៖ សេចក្តី​រាយ​ការ​ណ៍ឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ ​កាលពី​ថ្ងៃ​ទី​១ ​សីហា ​បាន​ធ្វើការ​ឃាត់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​ប្រមូល​សំរាម​​ស៊ិ​ន​ទ្រី​ម្នាក់ ជាប់​ពាក់​ព័ន្ធ​ករណី​ថា​ បាន​ចាប់​រំ​លោភ​កូនចុងសម្រេច​ជា​ច្រើន​លើក រហូត​នាង​មាន​ផ្ទៃពោះ​៧​ខែ ទើប​បែក​ធ្លាយរឿងនេះ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យ​ឈ្មោះ ខេ​ង ហាន អាយុ​៤៣​ឆ្នាំ ​ជាបុគ្គលិក​ស៊ិ​ន​ទ្រី ចំណែក​ជន​រង​គ្រោះ​អាយុ​១៦​ឆ្នាំ ជា​កូន​ប្តី​ដើម ស្នាក់​នៅផ្ទះ​ជួល ផ្លូវលំ ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌ មានជ​័យ ។ សមត្ថ​កិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ធ្វើ​ឡើង​តាម​សំណូមពរ​របស់​លោកតា និង​ម្តាយ​ជន​រង​គ្រោះ ​ឱ្យ​ចាប់ខ្លួន​ប្តី​ចុង​កំហូច​​​នេះ ។

តាម​ពាក្យបណ្តឹង​អាណាព្យាបាល​ជន​រង​គ្រោះ​​​ថា កាល​ថ្ងៃ​មិន​ចាំ ខែមិថុនា ឆ្នាំ​២០១៨ វេលា​ម៉ោង​១១ និង​៣០​នាទី​យប់ នៅ​ចំណុច​ផ្ទះ​ជួល ផ្លូវលំ ភូមិ​ព្រែក​ទាល់​១ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណៈ​ជន​រង​គ្រោះ​កំពុង​ដេក​នៅ​ក្នុងផ្ទះ​ជាមួយ​ប្អូន​តូច​ៗ​២​នាក់ ត្រូវជន​ស​ង្ស័យ​ត្រូវជា​ឪពុកចុង បាន​ឡើង​ចាប់​សង្កត់​លើ​ជន​រង​គ្រោះ រួច​យកដៃ​ខ្ទប់មាត់​គំរា​ម​មិន​ឱ្យ​ស្រែក បើសិន​ស្រែករូប​គេ​​សម្លាប់​ចោល ។

បន្ទាប់​មក​ជនសង្ស័យ​ជា​ឪពុក​តិរច្ឆាន ចាប់ផ្តើម​ធ្វើ​សកម្មភាព​រំលោភ​សេពសន្ថវៈ​កូនចុង រហូត​បាន​សម្រេច​ចំនួន​៣​លើក​ក្នុង​យប់​នោះ ។ ពាក្យបណ្តឹង​​​បញ្ជាក់​ទៀត​ថា ក្រោយមក​ទៀត​ ជន​ស​ង្យ័​យ​​​នៅ​តែ​លប​ឆ្មក់​ចាប់រំលោភ​ជន​រង​គ្រោះជា​បន្តបន្ទាប់ ឲ្យ​តែ​មានឱកាស​ម្តាយ​នាង​មិន​នៅផ្ទះ ។

រឿងរ៉ាវ​ដែល​កើតឡើង​កន្លង​មក​នោះ ជន​រង​គ្រោះ​មានការ​ឈឺចាប់​បំផុត​ តែ​នាង​មិន​ហ៊ាន​និយាយ ដោយ​ខ្លាច​ការ​គំរាម​សម្លាប់​ពី​សំណាក់​ឪពុកចុង ។ លុះដល់​ថ្ងៃ​ទី​១ ​កក្កដា ឆ្នាំ​២០១៩ អ្វី​ៗ​ត្រូវ​បាន​បែកធ្លាយ​ដោយសារ​ជីតា និង​ម្តាយ ពិនិត្យ​ឃើញ និង​ដឹង​ថា ​នាងមាន​ផ្ទៃពោះ​រហូត​៧​ខែ​ទៅ​ហើយ ទើប​ចាប់​ប្រគល់​ឱ្យ​​សមត្ត​កិច្ចចាត់ការ​តាម​ផ្លូវច្បាប់ ​។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ