ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាកាសធាតុថ្ងៃនេះ​ ភ្លៀងនិង​ខ្យល់កន្ត្រាក់​ស្ទើរគ្រប់ទីកន្លែង​ក្នុង​ខេត្ត​

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ចាប់ពី​ព្រលឹម​ស្រាង​ៗ​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១៩ គេ​សង្កេត​ឃើញ​អាកាសធាតុ​មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ម្តងម្កាល​ផង​ដែរ​បាន​កើត​មាន​ឡើង​ស្ទើរ​គ្រប់​ទីកន្លែង​ទាំង​ក្នុង​ខេត្ត ទាំង​តាម​បណ្តា​ស្រុក ហើយ​នៅ​តំបន់​សមុទ្រ​ក៏​មាន​ខ្យល់ និង​រលក​ខ្លាំង​។…

ខេត្ត​ព្រះ​សីហ​នុ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ចាប់ពី​ព្រលឹម​ស្រាង​ៗ​ថ្ងៃ​ទី​២ សីហា ឆ្នាំ​២០១៩ គេ​សង្កេត​ឃើញ​អាកាសធាតុ​មាន​ភ្លៀង​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ម្តងម្កាល​ផង​ដែរ​បាន​កើត​មាន​ឡើង​ស្ទើរ​គ្រប់​ទីកន្លែង​ទាំង​ក្នុង​ខេត្ត ទាំង​តាម​បណ្តា​ស្រុក ហើយ​នៅ​តំបន់​សមុទ្រ​ក៏​មាន​ខ្យល់ និង​រលក​ខ្លាំង​។

អាកាសធាតុ​បែប​នេះ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុ​បាន​អំពាវនាវ​អោយ​ពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រ​យ​ត្ន័ ពិសេស​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​សមុទ្រ​ក៏​ដូច​ជា​អ្នកនេសាទ ។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ដដែល មេឃ​នៅ​តែ​មាន​សភាព​ខ្មៅ​អួរ​អាប់​ដដែល ខណៈ​ពេល​ខ្លះ​ក៏​មាន​ភ្លៀង ពេល​ខ្លះ​ក៏​រាំងភ្លៀង​ផង​ដែរ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ