ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​បាត់ Aston Villa ចាយ​លុយ​សម្បើម​លេង​ទិញ​កីឡាករ​ដល់​ទៅ​១១​នាក់

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Aston Villa បាន​ប្រកាស​ការ​ទិញ​កីឡាករ​ដោយ​ជោគជ័យ​ជា​លើក​ទី​១១ ក្រោយ​ពី​ជះ​លុយ​៨​លាន​ផោន​ទៅ​លើ​អ្នកចាំទី​អង់គ្លេស Tom…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា ក្លិប Aston Villa បាន​ប្រកាស​ការ​ទិញ​កីឡាករ​ដោយ​ជោគជ័យ​ជា​លើក​ទី​១១ ក្រោយ​ពី​ជះ​លុយ​៨​លាន​ផោន​ទៅ​លើ​អ្នកចាំទី​អង់គ្លេស Tom Heaton ពី​ក្លិប Burnley ។

ដំបូង​ឡើង​ក្លិប Burnley ទាមទារ​ប្រាក់​១០​លាន​ផោន​ពី Aston Villa សម្រាប់​តម្លៃ​ខ្លួន​របស់ Heaton តែ​គេ​បាន​ចរចារ​គ្នា​ក្រោយ​ពី​កីឡាករ​ពាក់អាវ​លេខ​មួយ​នេះ មិន​ព្រម​បន្ត​កុងត្រា​ជាមួយនឹង Burnley​។

គ្រូបង្វឹក​ក្លិប Aston Villa លោក Dean Smith មាន​ចំណាប់អារម្មណ៍​មិន​ត្រឹមតែ​ទៅ​លើ Heaton នោះ​ទេ ។ លោក​បាន​សម្លឹង​មើល​កីឡាករ​២​នាក់​ទៀត​ផង​ដែរ តែ​ពេល​នេះ លោក​បាន​សម្រេច​យក Heaton ហើយ​។

គ្រូបង្វឹក​រូប​នេះ​បាន​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ពិតជា​សប្បាយ​ចិត្តជា​ខ្លាំង ដែល Tom នឹង​មក​លេង​នៅ Aston Villa​។ គេ​បាន​លេង​យ៉ាង​ល្អ​សម្រាប់​ក្លិប Burnley ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ហើយ​បទ​ពិសោធន៍​និង​ចំណេះដឹង​របស់​គេ​បាន​មក​ពី Premier League នឹង​ជា​អ្វី​ដែល​យើង​អាច​យក​ប្រើប្រាស់​បាន​នៅ​រដូវ​កាល​ក្រោយ​»​។

ជាមួយ​គ្នា​នេះ​ដែរ លោក Sean Dyche គ្រូបង្វឹក​របស់​ក្លិប Burnley បាន​រៀបរាប់​សរសើរ​ដល់ Tom ខណៈ​ដែល​គេ​នឹង​ចាកចេញ​ក្នុង​ពេល​ឆាប់​ៗ​ថា ៖«Tom គឺជា​កីឡាករ​ល្អ​របស់​ក្លិប ក៏​ដូច​ជា​ល្អ​ក្នុង​លក្ខណៈ​បុគ្គល សម្រាប់​ក្រុម និង អ្នកគាំទ្រ​ផង​ដែរ​។ គេ​គឺជា​អ្នកតំណាង​យ៉ាង​ល្អ​។ ពេល​នេះ គេ​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ឆ្នាំ​ចុង​ក្រោយ​នៃ​កុងត្រា​របស់​គេ​ហើយ​» ។

ខាងក្រោម​នេះ គឺជា​តារាង​កីឡាករ​ដែល Aston Villa បាន​ទិញ​យក​នៅ​មុន​ពេល​បើក​រដូវ​កាល​ថ្មី រួម​ជាមួយនឹង​តម្លៃ​ខ្លួន​៖

ប្រភព ៖ Thesun , កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ