ខេត្តតាកែវ ៖ សព្វថ្ងៃនេះ គេសង្កេតឃើញមុខរបរចិញ្ចឹមសត្វត្រចៀកកាំយកសម្បុកទឹកមាត់ ហាក់បីដូចជារីកច្រើនគួរសមនៅតាមបណ្ដាស្រុកឬក្រុងមួយចំនួនក្នុងខេត្ត ព្រោះមានទីផ្សារល្អ ទោះមានសម្បុកប៉ុន្មានក៏លក់អស់ដែរ ។ ដោយឡែក មានអ្នកប្រកបមុខរបរចិញ្ចឹមច្រើនគួរសមដែរ ទាំងនៅក្នុងទីប្រជុំជន និងតាមទីវាលមាត់បឹងជាដើម ។
គួររំលឹកថា៖ មិនធម្មតា…! សត្វត្រចៀកកាំអ្នកខ្សត់ជីវភាព ចង់ចិញ្ចឹមវាលក់ គឺមិនអាច ឡើយដោយសារត្រូវសង់អគារសម្រាប់ឱ្យវារស់នៅយ៉ាងស្ងៀមស្ងាត់ និងមានសុវត្ថិភាពដោយត្រូវចំណាយដើមទុនច្រើន ។
បើយើងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ព្រំប្រទល់ស្រុកទ្រាំង ទៅស្រុកគីរីវង់ រហូតភ្នំដិន យើងក្រឡេកឃើញមានសំណង់សម្រាប់ចិញ្ចឹមសត្វត្រចៀកកាំសាងសង់ថ្មីប្រមាណជា៤កន្លែង ហើយ២កន្លែងទៀតនៅខាងត្បូងផ្សារទន្លាប់ និងខាងកើតផ្សារទន្លាប់ ជាទីតាំងចាស់ដែលគេបានចិញ្ចឹមត្រចៀកកាំមកយូរហើយ ។ ដោយឡែក នៅក្នុងក្រុងដូនកែវវិញ សំណង់ចិញ្ចឹមត្រចៀកកាំបាននិងកំពុងតែសាងសង់ថ្មីៗជាច្រើនកន្លែងផងដែរ ។
លោក ចេវ នេត បានប្រាប់កោះសន្តិភាពយើងឱ្យដឹងថា គាត់បានបែកគំនិតមកសាងសង់កន្លែងចិញ្ចឹមត្រចៀកកាំនៅលើដីរបស់គាត់ពីខាងក្រោយក្នុងភូមិប្រហ៊ូតសង្កាត់រកាក្រៅ ក្រុងដូនកែវ បន្ទាប់ពីលក់ដីបាន ។ សំណង់ចិញ្ចឹមត្រចៀកកាំនេះគាត់បានចាប់ផ្តើមសាងសង់ចាប់តាំងខែកុម្ភៈ ឆ្នាំ២០១៩មក ដោយមានកម្ពស់៤ជាន់នៅសល់ប្រមាណជាង២ខែទៀត ទើបរួចរាល់ ។ គាត់ថា ចំពោះតម្លៃសំណង់ទាំងអស់ត្រូវចំណាយជាង១០មុឺនដុល្លារ ។
លោក ចេវ នេត បានបន្តទៀតថា នៅពេលនេះយើងពិបាកបន្តិច ព្រោះតែអ្នកមានលុយគេសម្លឹងឃើញថា ទឹកមាត់ត្រចៀកកាំមានតម្លៃថ្លៃមានទីផ្សារល្អនោះ គេបានសាងសង់សំណង់សម្រាប់ចិញ្ចឹមត្រចៀកកាំជាច្រើនកន្លែង ទីតាំងទី១នៅពីខាងក្រោយផ្ទះលោក គង់ សំអូន ដែលគេចិញ្ចឹមយូរមកហើយ ។ ចំណែកនៅខាងជើងវត្តឈើទាលនិងនៅខាងកើតផ្ទះរបស់គាត់មួយកន្លែងទៀត នៅខាងត្បូងវត្តតុំមួយកន្លែង និងនៅខាងកើតភូមិចាមមួយកន្លែង សរុបទៅ៦កន្លែងទើបសាងសង់រួចរាល់បានកន្លែង រួមជាមួយកន្លែងចាស់២ទៀតសរុប៦កន្លែង ។
មូលហេតុ ដែលគាត់បែកគំនិតចិញ្ចឹមត្រចៀកកាំដោយហា៊នចំណាយដើមទុនធ្វើកន្លែងឱ្យវារស់នៅអស់រាប់មុឺនដុល្លារបែបនេះ ដោយសារសំបុករបស់វាដែលកើតចេញពីទឹកមាត់ លក់ទៅបានតម្លៃខ្ពស់ និងមានខាងក្រុមហ៊ុនគេមកទទួលទិញដល់កន្លែងតែម្តង មានប៉ុន្មានក៏គេទិញដែរ ។ លោកថា តែវាពិបាកបន្តិច ព្រោះយើងទើបនឹងធ្វើមិនដឹងឆ្នាំណាទទួលបានផលមកវិញទេណាមួយមានច្រើនកន្លែងទៀតហើយនៅខាងជើងផ្សារស្វាយព្រៃ ស្រុកសំរោង មានមួយកន្លែងទៀត ។
កោះសន្តិភាពមិនអាចទាក់ទងសួរនាំពីលោក ញឹប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់និងនេសាទបានទេ ។ តែមន្ត្រីមន្ទីរកសិកម្មខេត្តបានឱ្យដឹងថា កន្លែងចិញ្ចឹមត្រចៀកកាំមានតែនៅស្រុកគីរីវង់៦កន្លែង ក្រុងដូនកែវ៦កន្លែង និងស្រុកសំរោង១កន្លែង សរុប១៣កន្លែង ហើយថ្ងៃខាងមុខទៀតមុខរបរចិញ្ចឹមត្រចៀកកាំនឹងកើតមានជាបន្តបន្ទាប់ទៀត ព្រោះជាមុខរបរបានចំណូលច្រើន ដោយសារតែមានទីផ្សារល្អ ទោះបីមានប៉ុន្មានក៏អត់សល់ដែរ ៕ (សម្រួលដោយ៖ ស្រីណា)
ខេត្តសៀមរាប៖ ក្រសួងទេសចរណ៍ សហការជាមួយអង្គការពិភពលោកធំៗនិងប្រទេសម្ចាស់ជំនួយមួយចំនួន បានរៀបចំការវាយតម្លៃលើសមត្ថភាព និងបទពិសោធន៍របស់អ្នកជំនាញវិជ្ជាជីវៈ...
ខេត្តប៉ៃលិន ៖ ជារៀងរាល់ឆ្នាំ ឱ្យតែរដូវរងារឈានចូលមកដល់ អ្វីដែលគេសង្កេតឃើញនៅតាមផ្សារ គឺប្រជាពលរដ្ឋតែងតែជុំៗគ្នានៅកន្លែងលក់ខោអាវជជុះ និងអាវរងា ដោយម្នាក់...
ខេត្តសៀមរាប ៖ យុវជនម្នាក់ និងក្មេងប្រុសម្នាក់ដើរស៊ីឈ្នួលដាក់ធុងបាស ក្នុងកម្មវិធីការ ជារៀងរាល់កម្មវិធីចំថ្ងៃស៊យភ្លាត់ស្នៀតឆក់ខ្សែភ្លើងបាត់បង់ជីវិតម្នាក់ និង...
មនុស្សយើងភាគច្រើននៅពេលបច្ចុប្បន្ននេះ ច្រើនតែមានការពេញនិយមណាស់ការប្រើប្រាស់ទូរស័ព្ទឆ្លាតវៃមុនពេលចូលគេង។ យ៉ាងណាមិញ អ្នកវិទ្យាសាស្ត្របានរកឃើញថា ទូរស័ព្ទ...
ខេត្តកំពត ៖ ថ្ងៃបុណ្យសមុទ្រលើកទី៨ ជុំទី២ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ដល់ថ្ងៃ ២២ ខែធ្នូនេះ កាន់តែខិតជិតចូលមកដល់ រីឯការរៀបចំតុបតែងគ្រប់ហេដ្ឋារចនាសម្ពន្ឋ័...
ព្រះឥន្ទ្រកាលនៅក្នុងជាតិជាមនុស្ស បានធ្វើបុណ្យ បំពេញទាន មានសទ្ធាជ្រះថ្លាដ៏បរិសុទ្ធ និងសមាទានវត្តបទទាំង៧ប្រការយ៉ាងខ្ជាប់ខ្ជួន ឬហៅថាធម៌នាំឱ្យកើតជា...
រាជធានីភ្នំពេញ ៖ រដ្ឋាភិបាលបានផ្លាស់ប្តូរទីតាំងរស់នៅរបស់អ្នករស់នៅលើផ្ទៃទឹកបឹងទន្លេសាបគឺដើម្បីស្តារបរិស្ថានទឹកដែលជួយដល់ការប្រើប្រាស់ក្នុងជីវភាពប្រចាំ...
វាសនាមនុស្សប្រែប្រួលមិនទៀងទាត់ ជូនជួបស៊យ ជូនជួបលាភសំណាង ដែលមិននឹកស្មានដល់ ជាក់ស្តែងដូចករណី លោក គង់ នៅ ដែលរស់នៅក្នុងខេត្តកោះកុង បានបាត់ទូរស័ព្ទដៃ OPPO កាលពីសប្តា...
រាជធានីភ្នំពេញ ៖ រាជរដ្ឋាភិបាលគ្រោងស្ថាបនាផ្លូវថ្មីអមសងខាងផ្លូវរថភ្លើង ពីរាជាយស្ម័យយាន្តដល់រ៉ាសំរោងខណ្ឌពោធិ៍សែនជ័យ ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ។ លោក...
តើអ្នកមានចំណាប់អារម្មណ៍ក្នុងការចាប់ផ្តើមអាជីវកម្មបែប e-commerce ឬទេ? វាជាពេលដែលល្អបំផុតសម្រាប់អ្នកដែលចាប់អារម្មណ៍នឹងប្រភេទអាជីវកម្មទាំងនេះព្រោះមនុស្សកាន់តែ...
រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងអន្តរាគមន៍ខណ្ឌមានជ័យ សហការជាមួយ និងកម្លាំងប៉ុស្តិ៍នគរបាលចាក់អង្រែលើយកទៅធ្វើការសារសួរបន្ទាប់ពីជនសង្ស័យ...
ខេត្តរតនគិរី ៖ រថយន្តក្រុងដឹកអ្នកដំណើររបស់វៀតណាមមួយគ្រឿងលួចដឹកឈើប្រណីតប្រភេទធ្នង់បង្កប់ក្រោមកៅអី ខណៈកំពុងបើកបរលើកំណាត់ផ្លូវជាតិលេខ៧៨ ត្រូវបានកម្លាំង...
ខេត្តកណ្តាល ៖ អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងទ័ពជើងគោកនៃកងខេមរភូមិន្ទឧត្តមសេនីយ ឯក ហ៊ុន ម៉ាណែត បានធ្វើការក្រើនរម្លឹកដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា ទោះបីឈ្នះ ៤-០ ក្នុងការប្រកួតដណ្តើមពានរង្វាន់ UEFA Champions League កាលពីយប់ថ្ងៃអង្គារក៏ដោយ ក្លិប Napoli បានប្រកាសបណ្តេញអ្នកចាត់ការជើងចាស់ លោក Carlo...
ខេត្តបាត់ដំបង ៖ ដំណាំកញ្ឆានៅក្នុង-និងក្រៅប្រទេស តើជាប្រភេទថ្នាំញៀន ឬជាថ្នាំជួយព្យាបាលសម្រាប់កែរោគផ្សេងៗ?នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃក្នុង...
តាមប្រភពព័ត៌មាន The Guardian បានឱ្យដឹងថា គ្រូបង្វឹកក្លិបបិសាចក្រហម Manchester United លោក Ole Gunnar Solskjær បានប្រៀបធៀប Marcus Rashford ទៅជាមួយនឹង Cristiano Ronaldo ដោយលើកឡើងថា ខ្សែប្រយុទ្ធអង់គ្លេសរូបនេះមានសមត្ថភាព...
កាលពីដើមខែធ្នូកន្លងមកនេះ លោកមហាសេដ្ឋីប្រចាំប្រទេសចិន គឺលោក ជេក ម៉ា (Jack Ma) បានចែករំលែកមកថា អ្នកដែលមានទ្រព្យសម្បត្តិច្រើនស្តុកស្តម្ភពេកនឹងប្រព្រឹត្តអំពើខុសឆ្គង...
តាមប្រភពព័ត៌មាន Marca បានឱ្យដឹងថា ក្លិប Barcelona នឹងត្រូវជួបជាមួយ Real Madrid នៅថ្ងៃទី ១៨ ខែធ្នូ ហើយ Lionel Messi ជឿជាក់ថា ក្លិបរបស់លោក Zinedine Zidane នឹងមិនងាយស្រួលចាត់ការនៅលើតារាង Camp Nou ។កីឡាករអា...
រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់អង្គការខាងការងារ (ILO) កោតសរសើចំពោះវឌ្ឍន៍ភាពខាងការងាររបស់ប្រទេសកម្ពុជាដែលបណ្តាប្រទេសមួយចំនួនមិនអាចធ្វើបានដូចកម្ពុជានោះទេ ។...
រាជធានីភ្នំពេញ ៖ បុគ្គលិកក្រុមហ៊ុន Opennet ម្នាក់ត្រូវបានចរន្តអគ្គីសនីតង់ស្យុងមធ្យម ឆក់ឆេះសក់ និងឆេះខ្នង ដូចគេដុតទាំងរស់ តែសំណាងល្អត្រូវអ្នកធ្វើការជាមួយគ្នា រួម...