ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រូប​ប្រុស​បរទេស​ថត​ស្រាត​ជាមួយ​តារា​បង្ហាញ​​ម៉ូដ​ខ្មែរ​ធ្វើ​ឱ្យ​មាន​ប្រតិកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រូបភាព​ជា​ច្រើន​សន្លឹក​របស់​តារា​បង្ហាញ​ម៉ូដ​នាង នៅ គី​ម​មួយ កំពុង​ត្រូវ​បានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្តាល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​រូបភាព​ទាំងនោះ​ត្រូវ​បាន​គេ​បង្ហោះ​ជា​សាធារណៈ​ជាមួយនឹង​តួ​ប្រុស​ដែល​ស្រាត​គ្មាន​សល់​។ បើ​ទោះបីជា​រូបភាព​ទាំង​អស់នោះ គឺជា​ការ​ថត​បែប​សិល្បៈ​ក៏​ដោយ ប៉ុន្តែ​វា​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​ត្រូវ​បាន​លើក​មក​ជជីក​គ្នា​ជាមួយ​ការ​គាំទ្រ​និង​ការ​រិះគន់​។…

រាជធានី​ភ្នំពេញ ៖ រូបភាព​ជា​ច្រើន​សន្លឹក​របស់​តារា​បង្ហាញ​ម៉ូដ​នាង នៅ គី​ម​មួយ កំពុង​ត្រូវ​បានការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​បណ្តាល​អ្នកលេង​ហ្វេ​ស​ប៊ុ​ក បន្ទាប់​ពី​រូបភាព​ទាំងនោះ​ត្រូវ​បាន​គេ​បង្ហោះ​ជា​សាធារណៈ​ជាមួយនឹង​តួ​ប្រុស​ដែល​ស្រាត​គ្មាន​សល់​។

បើ​ទោះបីជា​រូបភាព​ទាំង​អស់នោះ គឺជា​ការ​ថត​បែប​សិល្បៈ​ក៏​ដោយ ប៉ុន្តែ​វា​បាន​ក្លាយជា​ប្រធានបទ​ក្តៅ​មួយ​នៅ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​ត្រូវ​បាន​លើក​មក​ជជីក​គ្នា​ជាមួយ​ការ​គាំទ្រ​និង​ការ​រិះគន់​។ ជាមួយ​នឹង​​ការ​រិះគន់ ក៏​មាន​មតិ​មួយ​ចំនួន​ទៀត​បាន​លើក​ឡើង​ថា បើ​យើង​មិន​ឈាន​ដើរ​ធ្វើ​ម្តេច​រាប់​បាន​ជំ​ហ៊ាន​ទី​មួយ បើ​អ្នកជា​អ្នក​ប្រកាន់​រឿង​វប្បធម៌ ឬ​ជា​អ្នក​វប្បធម៌​ជ្រុលនិយម សូម​មេត្តា​អូស​រំលង កុំ​ខំ​មិន​ដោយ​ខ្វះ​ភាព​ថ្លៃថ្នូរ គួរ​ចេះ​បែងចែក​ថា អ្វី​ជា​រូបភាព​បែប​សិល្បៈ​។

យ៉ាងណា​ពាក់ព័ន្ធ​នឹង​រូបភាព​ខាងលើ​នេះ តារា​បង្ហាញ​ម៉ូដ នៅ គី​ម​មួយ បាន​អះអាង​ប្រាប់​បណ្តាញ​សារ​ព័ត៌​មាន​នៅ​ក្នុងស្រុក​មួយ​ថា រូបភាព​ទាំង​អស់នេះ គឺជា​គំនិត​អ្នកដឹកនាំ​ដែល​ចង់បាន​អ្វី​ដែល​ថ្មី​។

នាង​បញ្ជាក់​ថា រូបភាព​នោះ​ចង់​បង្ហាញ​ពី​ស្នេហា​រវាង​បុរស និង​នារី​មួយគូ​ដែល​ខាង​ប្រុស​ស្រឡាញ់​រហូត​លះបង់​ខ្លួន​ស្រាត​ថត​ជាមួយ​តួ​ស្រី ខណៈ​បុរស​ខាងលើ​គឺជា​ជនបរទេស​។ បើ​តាម​នៅ គី​ម​មួយ រូបភាព​ទាំង​អស់នោះ គឺ​ពិតប្រាកដ ពោល​គឺ​មិនមែន​ជា​ការ​កាត់ត​នោះ​ឡើយ ខណៈ​ពេល​នាង​ក៏​មិន​មានការ​អៀនខ្មាស់​នៅ​ពេល​បុរស​នោះ​ស្រាត​ក៏​ដោយ​។

នៅ គី​ម​មួយ បន្ថែម​ថា រូបភាព​ទាំង​អស់នេះ គឺជា​រូបភាព​បែប​សិល្បៈ​ប៉ុណ្ណោះ ដោយសារ​អ្នកដឹកនាំ​ចង់ឱ្យ​ភាព​ប្លែក​ភ្នែក និង​ទាក់ទាញ​ពី​ទស្ស​និក​ប៉ុណ្ណោះ បើ​មាន​អ្វី​ខុសឆ្គង​នាង​សុំ​ការ​យោគយល់ និង​អភ័យ​ទោស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ