ឈើ​ដល់​ទៅ​២២​ដើម លាក់​ទុក​ក្នុង​ប្រឡាយ​ក្នុងភូមិ​អញ្ចាញ


ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា នា​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​រក​ឃើញ​ឈើហុប​ធំ​ៗ​ចំនួន​២២​ដើម​ស្មើនឹង​២៤,៥៦៣​ម៉ែត្រគូប ដែល​ជនល្មើស​បាន​លាក់​ទុក​នៅ​ក្នុង​ប្រឡាយ ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កា​ត់នរ​គ​ធំ ក្រុង​សៀមរាប ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថកិច្ច ហើយ​បាន​កម្លាំង​នគរបាល​ដេក​យាម​ការពារ​អស់​១​យប់​មក​លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី​៣១ ខែកក្កដា​នេះ ទើប​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ដើម្បី​ប្រគល់​ឈើ​ទាំងនោះ​យក​ទៅ​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ខណៈ​ពេល​នោះ​ម្ចាស់​គេចខ្លួន​បាត់ ។

លោក​វរសេនីយទោ ម៉េ​ង សំណាង នាយ​រង​ការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​នគរបាល​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​បាន​រក​ឃើញ​ឈើហុប​ធំ​ៗ​ចំនួន​២២​ដើម ស្មើនឹង​២៤,៥៦៣​ម៉ែត្រគូប ដែល​ជា​ប្រភេទ​ឈើប្រណិត និង​ឈើ​លេខ​១ រួម​មាន​សុ​ក្រម ផ្ចឹក កកោះ និង​ឈើ​ក្រឡាញ់ ហើយ​ឈើ​ទាំងនេះ​មានមុខ​កាត់​ធំ​ៗ ចាប់​ពីមុខ​៤០​ទៅ​៦០ ។

លោក​បាន​បន្ត​ថា បន្ទាប់​ពី​រក​ឃើញ​ឈើ​ទាំង​អស់នោះ​ហើយ​កម្លាំង​យើង​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ ដើម្បី​ធ្វើការ​ប្រគល់​ឱ្យ​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិ​វី​ធី​ច្បាប់ នៅ​ថ្ងៃ​ទី​៣១ ខែកក្កដា​នេះ ប៉ុន្តែ​មិន​បានឃើញ​ម្ចាស់​នៅ​ក្នុង​កន្លែង​កើតហេតុ​នោះ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ