ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បើ​មិន​ចង់​អត់​កូន​ទេ សូម​បុរស​ៗកុំ​ព្យា​យាម​​ធ្វើ​រឿង​មួយ​នេះ​អី​!!!

4 ឆ្នាំ មុន

ការ​ជក់បារី​គឺជា​គ្រោះថ្នាក់​ដ៏​ធំ​មួយ​ចំពោះ​សុខភាព​មនុស្ស​យើង​។ ការ​ជក់បារី​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខូច​សួ​តែ​ទេ តែ​ក៏​បំផ្លាញ​ដល់​បេះដូង តម្រងនោម និង​មេជី​វិត​ឈ្មោល​បាន​ដែរ​។ ​មែនហើយ វា​ពិតជា​អាច​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​មិន​ងាយ​មានកូន​ដូច​គ្នា​នឹង​មនុស្ស​ស្រី​អ​ញ្ចឹ​ង​ដែរ​។ ផល​ប៉ះពាល់​ចំពោះ​សុខភាព​ញឹកញាប់​ជាងគេ​នៃ​ការ​ជក់បារី គឺ​ការ​មិន​អាច​មានកូន​បាន​តែ​ម្តង​។ តាម​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា…

ការ​ជក់បារី​គឺជា​គ្រោះថ្នាក់​ដ៏​ធំ​មួយ​ចំពោះ​សុខភាព​មនុស្ស​យើង​។ ការ​ជក់បារី​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ខូច​សួ​តែ​ទេ តែ​ក៏​បំផ្លាញ​ដល់​បេះដូង តម្រងនោម និង​មេជី​វិត​ឈ្មោល​បាន​ដែរ​។ ​មែនហើយ វា​ពិតជា​អាច​បណ្តាល​ឲ្យ​មនុស្ស​ប្រុស​មិន​ងាយ​មានកូន​ដូច​គ្នា​នឹង​មនុស្ស​ស្រី​អ​ញ្ចឹ​ង​ដែរ​។

ផល​ប៉ះពាល់​ចំពោះ​សុខភាព​ញឹកញាប់​ជាងគេ​នៃ​ការ​ជក់បារី គឺ​ការ​មិន​អាច​មានកូន​បាន​តែ​ម្តង​។ តាម​ការ​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​ជក់បារី​តែ​មួយ​ដើម វា​នឹង​ធ្វើ​ឲ្យ​សារធាតុ​គីមី​ប្រមាណ ៧០០០​ប្រភេទ​រាលដាល​ពេញ​រាង​កាយ រហូត​ដល់​ប៉ះពាល់​ដល់​សរីរាង្គ​ជា​ច្រើន​ទៀត​ផង​។ រឿង​នេះ​មិនមែន​និយាយ​ត្រឹមតែ​អ្នក​ជក់បារី​ផ្ទាល់​ទេ សូ​ម្បី​តែ​អ្នក​ស្រូប​ផ្សែង​បារី​ពី​គេ ក៏​គ្រោះថ្នាក់​ដូច​គ្នា​ដែរ ចាប់ពី​បំផ្លាញ​សរីរាង្គ​បន្ត​ពូជ មាន​បញ្ហា​ហ្សែ​ន​ចំពោះ​ទារក​ក្នុង​ផ្ទៃ មាន​បញ្ហា​ក្នុង​ការ​ជ្រុះ​អូ​វ៉ុល និង​ប្រឈម​កាន់តែ​ខ្ពស់​នឹង​មហារីក និង​រលូត​កូន​។

តើ​ការ​ជក់បារី​ប៉ះពាល់​ដល់​មេជី​វិត​ឈ្មោល​ដែរ​ទេ?

ការ​ជក់បារី​គឺ​មិន​បាន​លើកលែង​ដល់​សរីរាង្គ​ណាមួយ ឬ​កោសិកា​ណាមួយ​ឡើយ គឺ​មាន​ផល​ប៉ះពាល់​ទាំងអស់​រួម​បញ្ចូល​ទាំង​មេជី​វិត​ឈ្មោល​ផង​ដែរ​។ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ថយ​ចុះ​នៃ​គុណភាព​ទឹក​កាម និង​កំហាប់​មេជី​វិត​ឈ្មោល​ប្រមាណ ២៣​ភាគរយ​បាន​កើតឡើង​លើ​មនុស្ស​ប្រុស​ដែល​ជក់បារី​។ ការ​ជក់បារី​ក៏​ប៉ះពាល់​ដល់​ភាព​មាន​ចលនា​របស់​មេជី​វិត​ឈ្មោល ដែល​នាំ​ឲ្យ​កាន់តែ​ពិបាក​បង្ក​កំណើត​ជាមួយ​មេជី​វិត​ញី​។ បើសិនជា​មានការ​បង្ក​កំណើត​មែន អំប្រ៊ីយ៉ុង​អាច​នឹង​មានឱកាស​តិច​ណាស់​ក្នុង​ការ​មានជីវិត​រស់​ដោយសារ​តែ​សារធាតុ​គ្រោះថ្នាក់​ជា​ច្រើន​បាន​ចូល​ទៅ​ក្នុង​ខ្លួន​អំប្រ៊ីយ៉ុង​រួច​ទៅ​ហើយ​។

តើ​ការ​ជក់បារី​អាច​ប៉ះពាល់​ដល់​ឱកាស​នៃ​ការ​មាន​ផ្ទៃពោះ​ដែរ​ទេ?

ស្ត្រី​ដែល​ជក់បារី ឬ​ស្រូប​ផ្សែង​បារី​ពី​គេ ប្រឈម​កាន់តែ​ខ្លាំង​នឹង​មិន​អាច​មានកូន​បាន ហើយ​ក៏​ទំនងជា​ត្រូវការ​ពេល​យូរ​ដែរ​ទើប​មាន​ផ្ទៃពោះ​កើត​។ ដោយសារ​តែ​ជាតិពុល​ចេញពី​ផ្សែង​បារី​មាន​ច្រើន ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​ស្ត្រី​ប្រឈម​ខ្ពស់​នឹង​ការ​រលូត​កូន​។ ស្ត្រី​ដែល​ជក់បារី​ក៏​ប្រឈម​ខ្ពស់​នឹង​បញ្ហា​សុខភាព​ជា​ច្រើន​ទៀត​ដែរ​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដូច​ជា សម្រាល​មិន​គ្រប់​ខែ និង​កូនក្រៅស្បូន​។ ក្រៅពី​នេះ ស្ត្រី​ដែល​ជក់បារី និង​ស្រូប​ផ្សែង​បារី​ពី​គេ​ទំនង​ជាង​ឆាប់​រ៉ាំ​ង​រដូវ​ណាស់ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ