ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះពុទ្ធ​សាសនា​ជា​សាសនា​ហេតុផល​និយម

4 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​ជា​សាសនា​តែ​មួយ​គត់​ដឹកនាំ​សង្គមមនុស្ស​មិនឱ្យ​ចងកម្ម​ពៀរ​នឹង​គ្នា មិន​ឱ្យ​បៀតបៀន​គ្នា មិន​ឱ្យ​ឈ្នានីស​គ្នា អប់រំ​មនុស្ស​ឱ្យមាន​សុខ​សន្តិភាព វិបុលភាព សាមគ្គីភាព និង​វឌ្ឍនភាព​យ៉ាង​ទូលំទូលាយ​ទូ​ទាំង​ពិភពលោក ។ អាច​ហៅ​បាន​ថា ព្រះពុទ្ធ​សាសនា​គឺជា​សាសនា​សន្តិភាព…

ព្រះពុទ្ធ​សាសនា​ជា​សាសនា​តែ​មួយ​គត់​ដឹកនាំ​សង្គមមនុស្ស​មិនឱ្យ​ចងកម្ម​ពៀរ​នឹង​គ្នា មិន​ឱ្យ​បៀតបៀន​គ្នា មិន​ឱ្យ​ឈ្នានីស​គ្នា អប់រំ​មនុស្ស​ឱ្យមាន​សុខ​សន្តិភាព វិបុលភាព សាមគ្គីភាព និង​វឌ្ឍនភាព​យ៉ាង​ទូលំទូលាយ​ទូ​ទាំង​ពិភពលោក ។

អាច​ហៅ​បាន​ថា ព្រះពុទ្ធ​សាសនា​គឺជា​សាសនា​សន្តិភាព និង​ពោរពេញ​ដោយ​បញ្ញាញាណ ចង្អុល​ផ្លូវ​ដល់​ពុទ្ធបរិស័ទ​ឱ្យ​ឃើញច្បាស់​នូវ​ទស្សនៈ​បែប​សុទិដ្ឋិនិយម ហេតុផល​និយម កម្មផល​និយម និង​ភាព​ប្រាកដនិយម​ក្នុង​ដំណើរ​ជីវិត​នៃ​មនុស្សជាតិ ។

ថ្វីបើ​ព្រះពុទ្ធ​សាសនា​មាន​ភាព​ប្រាកដនិយម ដែល​មនុស្ស​អាច​សិក្សា​ឈ្វេងយល់ និង​ពិសោធ​បាន​ដោយ​ខ្លួន​ឯង​យ៉ាងនេះ​ក៏​ដោយ ក៏​គង់នៅ​មាន​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​ពិភពលោក​មិន​ទទួល​ទ្រឹស្តី​នេះ​យក​មក​ប្រតិ​បត្តិ​ដែរ ថែម​ទាំង​នាំ​គ្នា​ពោល​ចំអក តិះដៀល មាក់ងាយ មើល​ថោក ពេបជ្រាយ ចំពោះ​ព្រះពុទ្ធ​សាសនា​ទៀត​ផង​ដូច​ជា​ថា ព្រះពុទ្ធ​សាសនា​ដឹកនាំ​មនុស្ស​ឲ្យ​ក្រីក្រ ដឹកនាំ​មនុស្ស​ឲ្យ​ទន់ខ្សោយ ដឹកនាំ​មនុស្ស​ឲ្យ​ខ្លាច​គេ ដឹកនាំ​មនុស្ស​ឲ្យ​គិតតែ​ពី​ផលប្រយោជន៍​ខ្លួន ដឹកនាំ​មនុស្ស​ឱ្យ​ឃើញ​តែ​សេចក្តី​ទុក្ខ​ជាដើម​ ។

រឿង​នេះ​អាស្រ័យ​លើ​ពុទ្ធបរិស័ទ​ផ្ទាល់​ឈ្វេងយល់​តាម​ការ​គួរ​ដោយ​ខ្លួនឯង​ចុះ ថា​តើ​ព្រះពុទ្ធ​សាសនា​បែប​នេះ​មែនឬ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ