ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាណិត​ណាស់​! បុរស​ម្នាក់​បាន​ត្រឹម​យំ​បោក​ខ្លួន ក្រោយ​ឃើញ​ប្រពន្ធ​រួមរ័ក​ជាមួយ​ប្រុស​ផ្សេង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ម្នាក់​អង្គុយ​យំសោក​បោក​ខ្លួន​នៅ​មុខ​កន្លែងធ្វើការ​របស់​ប្រពន្ធ ខណៈ​ពេល​ដែល​គាត់​ត្រឡប់​មក​ពី​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​វិញ​ឃើញ​ប្រពន្ធ​កំពុង​តែ​រួមរ័ក​ជាមួយ​ប្រុស​ផ្សេង ធ្វើ​អោយ​គាត់​ជា​ប្តី​តូចចិត្ត​នឹង​ខ្លួនឯង​យ៉ាង​ខ្លាំ​បាន​ត្រឹមតែ​យំ​ស្រែក​បោក​ខ្លួន ហើយ​យក​ស្បែកជើង​វាយ​ក្បាល​ខ្លួនឯង និង​ជេរ​ខ្លួនឯង​ថា​ជា​អា​វែក បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែសីហា​ ឆ្នាំ​២០១៩…

រាជធានី​ភ្នំពេញ ៖ បុរស​ជា​អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ម្នាក់​អង្គុយ​យំសោក​បោក​ខ្លួន​នៅ​មុខ​កន្លែងធ្វើការ​របស់​ប្រពន្ធ ខណៈ​ពេល​ដែល​គាត់​ត្រឡប់​មក​ពី​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​វិញ​ឃើញ​ប្រពន្ធ​កំពុង​តែ​រួមរ័ក​ជាមួយ​ប្រុស​ផ្សេង ធ្វើ​អោយ​គាត់​ជា​ប្តី​តូចចិត្ត​នឹង​ខ្លួនឯង​យ៉ាង​ខ្លាំ​បាន​ត្រឹមតែ​យំ​ស្រែក​បោក​ខ្លួន ហើយ​យក​ស្បែកជើង​វាយ​ក្បាល​ខ្លួនឯង និង​ជេរ​ខ្លួនឯង​ថា​ជា​អា​វែក បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​ដងផ្លូវ​កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២ ខែសីហា​ ឆ្នាំ​២០១៩ នៅ​ខាងត្បូង​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ផ្លូវ​២៧១ នៅ​ខាង​មុខ​ហាង​ម៉ាស្សា​យីហោ «​ម៉ាស្សា​កោស​ជប់ លេខ​៥៩» ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ​។

បុរស​ជា​ប្តី​ឈ្មោះ អុល ពេជ្រ អាយុ​២៩​ឆ្នាំ មុខរបរ​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី ស្នាក់​នៅ​ភូមិ​ឬ​ស្សី សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​២ ខណ្ឌមានជ័យ ។ ចំណែក​ប្រពន្ធ​ឈ្មោះ​ស្រី​លី​ន អាយុ​២៤​ឆ្នាំ មុខរបរ​ជានា​រី ម៉ាស្សា​កោស​ជប់​នៅ​ទីតាំង​ខាងលើ ។ ប្តី​ប្រពន្ធ​ទាំង​ពីរនាក់​មានកូន​ប្រុស​ចំនួន​២​នាក់​ក្នុង​បន្ទុកគ្រួសារ ក្នុង​នោះ​កូនប្រុស​បង​អាយុ​៤​ឆ្នាំ និង​កូន​ប្អូន​អាយុ​៤​ខែ ។

តាម​សម្តី​បុរស​ជា​ប្តី​បាន​យំ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា គាត់​និង​ប្រពន្ធ​មិន​បាន​រៀប​ការ​ពេញ​ច្បាប់​ទេ តែ​មាន​បងប្អូន​និង​ឪពុក​ម្ដាយ​ទាំង​សង្ខាង​ដឹង​ឮ ហើយ​មានកូន​ដល់​ទៅ​២​នាក់ ។ ប្រពន្ធ​របស់​គាត់​ធ្លាប់​បម្រើ​ការ​ជានា​រី​ម៉ាស្សា​កោស​ជប់ ដោយ​គាត់​មិន​បាន​ប្រកាន់​អ្វី​ទាំងអស់ ថែម​ទាំង​អាណិត​រហូត​ដល់​ស្រលាញ់​គ្នា ហើយ​ចាប់ដៃ​គ្នា​ជា​ប្តី​ប្រពន្ធ រហូត​មានកូន​ដល់​ទៅ​២​នាក់​ជា​ចំណងដៃ​ទៀត​ផង ។

បុរស​ជា​ប្តី​បាន​យំ​រៀបរាប់​បន្ត​ថា ដោយសារ​ជីវភាព​ខ្វះខាត ទើប​ប​ប្រពន្ធ​របស់​គាត់​សុំ​មក​ធ្វើការ​ជានា​រី​ម៉ាស្សា​កោស​ជប់​វិញ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ និង​ស្នាក់​នៅ​កន្លែងធ្វើការ ចំណែក​គាត់​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​រក​ចំណូល​បន្ថែម​ដើម្បី​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ផង​ដែរ​។

បុរស​ជា​ប្តី​បាន​យំ​រៀបរាប់​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ បន្ទាប់​ពី​ត្រឡប់​មក​រត់​រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​វិញ គាត់​បាន​ចូល​មក​ទីតាំង​ម៉ាស្សា​ខាងលើ​ដែល​ជា​កន្លែង​ប្រពន្ធ​ធ្វើការ ដើម្បី​យក​លុយ​អោយ​ប្រពន្ធ​ទុក ខណៈ​មក​ដល់​មិនឃើញ​ប្រពន្ធ​នៅ​ខាងក្រោម គាត់​ក៏​ឡើង​ទៅ​បន្ទប់​ជាន់​ទី​២ លុះពេលគាត់​បើកទ្វារ​ចូល​ទៅ ស្រាប់​តែ​ឃើញ​ប្រពន្ធ​កំពុង​តែ​រួម​រ័ក្ស​ជាមួយ​ភ្ញៀវ​យ៉ាង​ត្រេកត្រអាល គាត់​ក៏​ស្រែ​កថា «​ពុទ្ធោ​! ហេតុ​អី​អូន​ហ៊ាន​ធ្វើ​បែប​នេះ​ប្រពន្ធ​សម្លាញ់​» ។ បន្ទាប់​ពី​ឃើញ​បែប​នេះ គាត់​ក៏​ចុះ​មក​ក្រោម​ទាំង​ក្តុកក្តួល​ក្នុង​ចិត្ត ថែម​ទាំង​បាន​យក​សោ​.មក​ចាក់​ទ្វារ​ពី​ក្រៅ​ដើម្បី​ឃាត់​បុរស​ជា​ភ្ញៀវ​ទុក​សួរនាំ​ហេតុផល​អោយ​ច្បាស់​ពី​ប្រពន្ធ ។

បុរស​ជា​ប្តី​បាន​យំ​រៀបរាប់​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ ស្ត្រី​ជា​ប្រពន្ធ​បាន​ចុះ​មក​តាម និង​អោយ​ប្តី​ចាក់សោ​ដើម្បី​បើកទ្វារ​អោយ​បុរស​ជា​ភ្ញៀវ​ចេញ​ក្រៅ ហើយ​គាត់​ក៏​មិន​បាន​រករឿង​បុរស​ជា​ភ្ញៀវ​នោះ​ដែរ និង​បាន​បើកទ្វារ​អោយ​បុរស​នោះ​ចេញ​ទៅ​បាត់​ទៅ​។ ពេល​បុរស​ជា​ភ្ញៀវ​នោះ​ចេញ​ទៅ​បាត់ ប្រពន្ធ​គាត់​ក៏​បិទទ្វារ​វិញ​ដាក់​គន្លឹះទ្វារ​ចូល​ទៅ​សម្ងំ​ខាងក្នុង​បន្ទប់​បាត់ មិន​និយាយ​ស្តី​អ្វី​ជាមួយ​គាត់​ឡើយ ជា​ហេតុ​ធ្វើ​អោយ​គាត់​តូចចិត្ត​នឹង​ខ្លួនឯង ហើយស្រែក​យំសោក​បោក​ខ្លួន​នៅ​មុខ​កន្លែង​កើត​ហេតុតែ​ម្នាក់ឯង​ ថែម​ទាំង​យក​ស្បែក​ជើង​វាយ​ក្បាល​ខ្លួនឯង និង​ជេរ​ខ្លួនឯង​ថា​ជា​អា​វែក បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ទីនោះ​ឈប់​រថយន្ត​និង​ម៉ូតូ ចោមរោម​ដោយ​ក្តី​ងឿងឆ្ងល់ និង​អាណិត​គាត់​ជា​ពន់ពេក​។

ក្រោយ​កើតហេតុ គេ​ក៏​ឃើញ​មាន​វត្តមាន​សមត្ថកិច្ច​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ផង​ដែរ តែ​ដោយ​និយាយ​មិន​ស្តាប់​គ្នា ពេល​នោះ​ធ្វើ​ឱ្យ​ទាំង​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ដែល​នៅ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​ចេញ​ទៅ​បាត់​អស់ ទុក​អោយ​បុរស​ជា​ប្តី​នោះ​អង្គុយ​យំ​តែ​ម្នាក់ឯង នៅ​មុខ​កន្លែង​ប្រពន្ធ​ធ្វើការ​រហូត​ដល់​ភ្លឺ​ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ