ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ​! មើលចុះ​នាំ​គ្នា​ទាញ​សព​ចេញពី​ក្រោម​រថយន្ត (មានវីដេអូ)

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពីក្រោយ​កិន​ជាប់​ទាំង​ម៉ូតូ និង​អ្នកបើកបរ​ក្រោម​រថយន្ត​ស្លាប់​យ៉ាង​អាណោចអាធម្ម ហើយ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX៣០០ របស់​លោក​ឧត្តមសេនីយ៍ត្រី​ពីក្រោយ និង​រុញ​ទៅ​បុក​រ៉ឺ​ម៉ក​មួយ​គ្រឿង​ទៀត​រង​ការ​ខូចខាត ហើយ​អ្នកបើកបរ​បាន​ចុះ​គេចខ្លួន​បាត់…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង​បាន​បើកបរ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ពីក្រោយ​កិន​ជាប់​ទាំង​ម៉ូតូ និង​អ្នកបើកបរ​ក្រោម​រថយន្ត​ស្លាប់​យ៉ាង​អាណោចអាធម្ម ហើយ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX៣០០ របស់​លោក​ឧត្តមសេនីយ៍ត្រី​ពីក្រោយ និង​រុញ​ទៅ​បុក​រ៉ឺ​ម៉ក​មួយ​គ្រឿង​ទៀត​រង​ការ​ខូចខាត ហើយ​អ្នកបើកបរ​បាន​ចុះ​គេចខ្លួន​បាត់ ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១២​និង​២០​នាទី​ថ្ងៃត្រង់​ទី​០១ ខែសីហា​នេះ នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​លេខ​៥៩៨ ខាងត្បូង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ។

ភ្លាម​ៗ​សមត្ថកិច្ច​ពុំ​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ឡើយ ដោយ​ដឹង​ថា ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពាក់​ស្លាក​លេខ ភ្នំពេញ​១CC ៥៣៤៤ ដឹក​គុយទាវ ។ រថយន្ត​ដែល​បង្ក​គ្រោះថ្នាក់​ម៉ាក ហ៊ី​ណូ ពណ៌​ស ពាក់​ស្លាក​លេខ ព្រះ​សីហ​នុ ៣A១៥៣២ បើកបរ​ដោយ​បុរស​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់ ។ ចំណែក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX៣០០ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ​២N.០២៦៧ បើកបរ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​សេង តេ​ង​សេរី អាយុ​៤៨​ឆ្នាំ មាន​លំនៅ​ភូមិ ឬ​ស្សី​សង្កាត់​ស្ទឹង​មាន​ជ័យ ២​ខណ្ឌមានជ័យ ។

តាម​សាក្សី​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ជន​រង​គ្រោះ​ជិះ​តែ​ម្នាក់ឯង ធ្វើ​ដំណើរ​តាម​ផ្លូវ​លេខ​៥៩៨ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​ពេល​មក​ដល់​កន្លែង​កើតហេតុ មាន​រថយន្ត​ដឹក​ថ្ម​មួយ​គ្រឿង​ធ្វើ​ដំណើរ​ស្របគ្នា​មក​បុក​ពីក្រោយ​ហើយ​កិន​ម៉ូតូ និង​អ្នកបើកបរ ជាប់​ក្រោយ​រថយន្ត​អូស​ជា​ច្រើន​ម៉ែត្រ បណ្តាល​អោយ​ស្លាប់​ក្រោម​រថយន្ត ។

តាម​សាក្សី​បានអោយ​ដឹង​ទៀត​ថា បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​រថយន្ត​នោះ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ឡិច​ស៊ី​របស់​លោក​ឧត្តមសេនីយ៍ ដែល​បើក​នៅ​ពីមុខ បណ្តាល​អោយ​ខ្ទេច​គូថ ហើយ​រុញ​ទៅ​បុក​រ៉ឺ​ម៉ក​មួយ​គ្រឿង​ទៀត ។ បន្ទាប់​ពី​បង្ក​គ្រោះថ្នាក់​អ្នកបើកបរ​បាន​ចុះ​រត់គេច​ខ្លួន​បាត់ ។ ភ្លាម​ៗ​នគរបាល​មូលដ្ឋាន និង​នគរបាល​ចរាចរណ៍​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ចុះ​ទៅ​សម្រួល​ចរាចរណ៍ និង​ទាញ​យក​សព​ចេញ​បញ្ជូន​ទៅ​តម្កល់​នៅ​ឈាបនដ្ឋាន​វត្ត​ទឹកថ្លា ។ ចំណែក​រថយន្ត​នគរបាល​បញ្ជូន​ទៅ​កាន់​ការិយាល័យ ដើម្បី​ដោះស្រាយ​តាម​ច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ