ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​មែនទែន ចិន​បង្ហាញ​ម​ហិ​ច្ច​តា​ធំ​កសាង​កងទ័ព​ដែល​ខ្លាំង​ក្នុង​សករាជ​ថ្មី

4 ឆ្នាំ មុន

ប្រទេស​ចិន ៖ លោក ​ស៊ី ​ជី​ន​ពីង ​អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​ចិន​និង​ជា​ប្រធានាធិបតី​ចិន គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៣០ ​កក្កដា​ថា គេ​ត្រូវ​ប្រមូលផ្ដុំ​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ ដែល​សំដៅ​ពង្រឹង​កងទ័ព…

ប្រទេស​ចិន ៖ លោក ​ស៊ី ​ជី​ន​ពីង ​អគ្គលេខាបក្ស​កុំ​មុ​យ​នី​ស្ត​ចិន​និង​ជា​ប្រធានាធិបតី​ចិន គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​៣០ ​កក្កដា​ថា គេ​ត្រូវ​ប្រមូលផ្ដុំ​ការ​ខិតខំ​ប្រឹងប្រែង​ដើម្បី​អនុវត្ត​យុទ្ធសាស្ត្រ ដែល​សំដៅ​ពង្រឹង​កងទ័ព តាម​រយៈ​ការ​កែទម្រង់​ដើម្បី​ជម្រុញ​បុព្វហេតុ​នៃ​ការ​កសាង​កងទ័ព​មួយ​ដែល​ខ្លាំង​ក្នុង​សករាជ​ថ្មី​។

លោក​ ស៊ី ​ជី​ន​ពីង នា​ថ្ងៃ​នោះ​បាន​ដឹកនាំ​កិច្ចប្រជុំ​សិក្សា​មួយ របស់​ការិយាល័យ​នយោបាយ​នៃ​គណៈកម្មា​ធិការ​​កណ្ដាល​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន ស្ដី​ពី​ការ​កែទម្រង់​នយោបាយ​និង​ស្ថាប័ន​យោធា ​។ ក្នុង​កិច្ចប្រជុំ​នោះ​ដែល​ប្រព្រឹត្ត​ទៅ​មុន​ទិវា​បង្កើត​កងទ័ព​ចិន​ថ្ងៃ​ទី​១ ​សីហា លោក​ ស៊ី ​ជី​ន​ពីង បាន​សម្ដែង​ការ​អបអរសាទរ ជូន​ចំពោះ​សមា​ជិក​កងទ័ព​ប្រជាជន​ចិន កងកម្លាំង​ប៉ូលិស​ប្រដាប់​អាវុធ កងជីវពល ​និង​កងកម្លាំង​បំរុង​ទាំងអស់ ក្នុង​នាម​នៃ​គណៈកម្មាធិការ​កណ្ដាល​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​ និង​គណៈកម្មា​ធិការ​​យោធា​កណ្ដាល​ ។ លោក​លើក​ពី​ការ​ផ្លាស់​ប្ដូរ​ជា​ប្រវត្តិសាស្ត្រ ក្នុង​រចនាសម្ព័ន្ធ​ចាត់តាំង​របស់​កងទ័ព​ចិន​ និង​ការ​ផ្លាស់​ប្ដូរ​បដិវត្តន៍​ក្នុង​សមាស​ភាព​កងទ័ព តាម​រយៈ​ការ​កែទម្រង់ ចាប់តាំងពី​សមាជជាតិ​លើក​ទី​១៨​របស់​បក្ស​ពី​ឆ្នាំ​២០១២​មក​។

តាម​លោក​ ស៊ី​ ជី​ន​ពីង​ ថាការ​កែទម្រង់​នយោបាយ​និង​ស្ថាប័ន​យោធា គឹ​សំដៅ​ដោះស្រាយ​ភាព​មិន​ស៊ីសង្វា​ក់​គ្នា​ទាំងឡាយ ជាមួយ​សករាជ​ថ្មី បេសកកម្ម​ថ្មី​និង​ស្ថាប័ន​ថ្មី​។ លោក​លើក​ពី​ភាព​ចាំបាច់​ផ្ដោត​លើ​បណ្ដា​គោលដៅ​នៃ​ការ​កែទម្រង់ ការ​នៅ​តែ​មាន​ទំនុកចិត្ត​និង​ការ​ប្ដេជ្ញា​ចិត្ត​ព្រមទាំង​ដោះស្រាយ​ការ​ប្រឈម​ទាំង​ឡាយ​ក្នុង​ការ​កែទម្រង់​។ លោក​ក៏​សង្កត់ធ្ងន់​ដែរ​លើ​ភាព​ស្មុគស្មាញ​ក្នុង​ការ​កែទម្រង់​នយោបាយ​និង​ស្ថាប័ន​យោធា​។

មេដឹកនាំ​ចិន​គូសបញ្ជាក់​ទៀត​ថា​បណ្ដា​បញ្ហា​ដែល​ជា​អាទិភាព រួម​មាន​បញ្ហា​ដែល​ទាក់ទិន​ការ​រៀបចំ​ការ​ប្រយុទ្ធ​របស់​កងទ័ព បណ្ដា​ចំណុច​គន្លឹះ​នានា​នៃ​កិច្ច​ដំណើរការ​របស់​ប្រព័ន្ធ​ប្រយុទ្ធ ព្រមទាំង​ផល​ប្រយោជន៍​របស់​បណ្ដា​នាយទាហាន​និង​ពល​ទាហាន​។ តាម​យោបល់​លោក​ថា ការ​កែទម្រង់​នយោបាយ​និង​ស្ថាប័ន​យោធា​ទាមទារ​នូវ​គំនិត​ច្នៃប្រឌិត​មួយ​។ ចាំបាច់​ត្រូវ​កម្ចាត់​ចោល​រាល់​អំពើ​និង​គំនិត​ចាស់​គំ​រិល ហើយ​នៅ​តែ​ប្រកាន់​យក​ការ​ពិត​ក្នុង​ការ​កែទម្រង់​។

លោក ​ស៊ី ​ជី​ន​ពីង ក៏​គូសបញ្ជាក់​ដែរ​ពី​ភាព​ចាំបាច់​សិក្សា​បញ្ហា​ធំ​ៗ ស្វែងរក​បញ្ហា​ក្នុង​ការ​កែទម្រង់​ហើយ​ធ្វើការ​វាយតម្លៃ​ដោយ​សម​ស្រប​៕

​កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ