ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះម្តុំរង្វង់មូលនាងគង្ហីង…ផ្សែងខ្មៅ​ហុយ​ទ្រលោមខណៈនេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ករណីអគ្គិភ័យមួយកើត​ឡើង​ក្នុង​ទីតាំង​ផ្សារទំនើប និងខន់ដូអូឡាំព្យា នៅជិតរង្វង់​មូលនាងគង្ហីង ​ដោយសង្ស័យឆេះ​​រថយន្តមួយគ្រឿងនៅជាន់ខាង​ក្រោម​បង្កឱ្យ​ផ្សែង​ហុយឡើង​មក​លើឡើង​ខ្មួលខ្មាញ់តែម្តង ដោយគេមិនទាន់ដឹង​ពីមូលហេតុនោះទេ ​នាព្រឹកថ្ងៃទី​០២ សីហា…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា ករណីអគ្គិភ័យមួយកើត​ឡើង​ក្នុង​ទីតាំង​ផ្សារទំនើប និងខន់ដូអូឡាំព្យា នៅជិតរង្វង់​មូលនាងគង្ហីង ​ដោយសង្ស័យឆេះ​​រថយន្តមួយគ្រឿងនៅជាន់ខាង​ក្រោម​បង្កឱ្យ​ផ្សែង​ហុយឡើង​មក​លើឡើង​ខ្មួលខ្មាញ់តែម្តង ដោយគេមិនទាន់ដឹង​ពីមូលហេតុនោះទេ ​នាព្រឹកថ្ងៃទី​០២ សីហា នេះ ហើយក៏មិនដឹងថា អាច​មានមនុស្ស​រងគ្រោះ​ដែរឬក៏អត់ ។

ប្រភពបន្តថា ស្ថិតនៅកន្លែង​កើតហេតុ ​មានការអន្តរាគមន៍ពីក​ម្លាំងសមត្ថកិច្ចជាច្រើននាក់ និង​បង​ប្អូន​មាន​ការ​ភ្ញាក់ផ្អើល​​ជា​ខ្លាំង ​ក៏ធ្វើឱ្យ​ឱ្យមានការ​កក​ស្ទះចរាចរណ៍​ផងដែរ​ ។ គិតនៅម៉ោងជាង០៩ព្រឹកថ្ងៃដដែល​នេះ គេកំពុងសង្ស័យ​ថា អាច​ឆេះចេញពីក្នុង​ឃ្លាំងស្តុកអីវ៉ាន់នៅខាងក្រោយ ។ យ៉ាងណានោះ គេនៅមិន​ច្បាស់ទេ ព្រោះ​មិន​អាច​ចូល​ទៅ​​ខាង​ក្នុងបាន​ ខណៈ​កំពុងមានការអន្តរាគមន៍​​រ​បាញ់ទឹកពន្លត់ ។ (សម្រួល​ដោយ៖ ស្រីណា) ។ ព័ត៌មានប​ន្ថែមនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ