ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ប៊ី​ន​ឡា​ដេ​ន ស្លា.ប់​បាត់​ហើយ

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣១​កក្កដា​ថា កូនប្រុស​របស់​ប្រមុខ​អាល់​កៃ​ដា អូ​សា​ម៉ា​ប៊ី​ន​ឡា​ដេ​ន​ឈ្មោះ​ហាម​ហ្សា​ប៊ី​ន​ឡា​ដេ​ន ដែល​គេ​ចាត់​ទុក​ថា ជា​អ្នក​នឹង​ស្នង​តំណែង​ឪពុក​របស់​គេ ជា​ប្រមុខ​អាល់​កៃ​ដា​ស្លាប់​បាត់​ហើយ រួច​សហរដ្ឋអាមេរិក​និយាយ​ថា ​ជន​នោះ​អាច​ស្លាប់​ដោយសារ​ប្រតិបត្តិការ​អា​មេ​រិ​កតាម​សម្លាប់​គេ​។…

សហរដ្ឋអាមេរិក ៖ បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ក​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣១​កក្កដា​ថា កូនប្រុស​របស់​ប្រមុខ​អាល់​កៃ​ដា អូ​សា​ម៉ា​ប៊ី​ន​ឡា​ដេ​ន​ឈ្មោះ​ហាម​ហ្សា​ប៊ី​ន​ឡា​ដេ​ន ដែល​គេ​ចាត់​ទុក​ថា ជា​អ្នក​នឹង​ស្នង​តំណែង​ឪពុក​របស់​គេ ជា​ប្រមុខ​អាល់​កៃ​ដា​ស្លាប់​បាត់​ហើយ រួច​សហរដ្ឋអាមេរិក​និយាយ​ថា ​ជន​នោះ​អាច​ស្លាប់​ដោយសារ​ប្រតិបត្តិការ​អា​មេ​រិ​កតាម​សម្លាប់​គេ​។

យោង​តាម​ព័ត៌មាន របស់​កាសែត​ញូ​វ​យ៉​ក​ថែម​និង​របស់​ទូរទស្សន៍​NBC ចេញផ្សាយ​នា​ថ្ងៃ​ទី​៣១​កក្កដា​ថា សហរដ្ឋអាមេរិក​មាន​តួនាទី​មួយ ក្នុង​ប្រតិបត្តិការ​ដែល​សម្លាប់​ហាម​ហ្សា​ប៊ី​ន​ឡា​ដេ​ន​។ ទូរទស្សន៍៍​NBC​គូសបញ្ជាក់​មុន​នេះ​បន្តិច​ថា ក្រុង​វ៉ា​ស៊ិ​ន​តោន​ទទួល​បាន​ព័ត៌មាន​នានា ពី​ផ្នែក​ស៊ើប​ការណ៍​ដែល​អះអាង​ពី​ការ​ស្លាប់​របស់​ហាម​ហ្សា​។

ពេល​បណ្ដា​អ្នកកាសែត​សួរ​លោក​ពី​ព័ត៌មាន​នោះ​របស់​NBC ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ​លើក​ឡើង​ថា ខ្ញុំ​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​លើ​រឿង​នេះ​ទេ​។

សារព័ត៌មាន​ទាំង​២​មិន​បាន​លើក​ពី​កាលបរិច្ឆេទ​និង​ទីកន្លែង​នៃ​ការ​ស្លាប់​របស់​ហាម​ហ្សា ឬថា​តើ​គេ​ស្លាប់​ដោយ​របៀប​ណា​ឡើយ​។ ហាម​ហ្សា​ប៊ី​ន​ឡា​ដេ​ន​ត្រូវ​បាន​ចាត់​ទុក ជា​កូនប្រុស​សំណព្វចិត្ត​របស់​ប៊ី​ន​ឡា​ដេ​ន រហូត​ដល់​ជា​អ្នក​បន្តវេន​ជា​ប្រមុខ​អាល់​កៃ​ដា​ទៀត​ផង​។ ជន​នោះ​មាន​អាយុប្រមាណ​ជា​៣០​ឆ្នាំ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ