ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សល់​តែ​៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិ​ការណ៍​​កីឡា​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី ៦ នឹង​ចាប់ផ្តើម​ហើយ !

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​នា​នី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក សម្តែង​នូវ​ភាព​ត្រេកអរ​ដែល​ទទួល​បាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​រត់​ក្នុង​ទិវា​កីឡា​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី ៦ រហូត​ទៅ​ដល់ ៣៥០០ នាក់ ដែល​ជា​ចំនួន​កើនឡើង​ប្រមាណ…

រាជ​នា​នី​ភ្នំពេញ ៖ ក្រុមហ៊ុន​ផលិត​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក សម្តែង​នូវ​ភាព​ត្រេកអរ​ដែល​ទទួល​បាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​រត់​ក្នុង​ទិវា​កីឡា​ម៉ា​រ៉ា​តុង​ចក្រភព​ខ្មែរ​លើក​ទី ៦ រហូត​ទៅ​ដល់ ៣៥០០ នាក់ ដែល​ជា​ចំនួន​កើនឡើង​ប្រមាណ ២០ ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ។ ក្នុង​នោះ​មាន​ប្រទេស​ចំនួន ៤៨ ប្រទេស​ចូលរួម ហើយ​មាន ១៥៥០ នាក់​ជា​ជនបរទេស ខណៈ​ពេល​ដែល​ព្រឹត្តិការណ៍​នេះ​នៅ​សល់​ត្រឹមតែ ៤ ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ​នឹង​កើតឡើង​នៅ​មុខ​ប្រាសាទអង្គរវត្ត វេលា​ម៉ោង ៥ ព្រឹក តទៅ ។

លោកស្រី គង់ កុសល នាយិកា​ទីផ្សារ​ផលិតផល​ភេសជ្ជៈ ខ្មែរ ប៊ែ​វើ​រិ​ជិ​ស បាន​សម្តែង​នូវ​ភាព​ត្រេកអ​រថា «​ក្នុង​នាម​ជា​ម្ចាស់​ឧ​ប​ត្ថ​ម​ធំ​ក្នុង​កម្មវិធី​នេះ យើង​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​បំផុត ដែល​ទទួល​បាន​ព័ត៌មាន​នៃ​ការ​ចុះ​ឈ្មោះ​រត់​ពី​សំណាក់​មហាជន ក្នុង​កម្មវិធី ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​ឆ្នាំ​នេះ​បន្ត​កើនឡើង​រហូត​ដល់ ២០ ភាគរយ ព្រោះ​ការ​ចូលរួម​នេះ​នឹង​ផ្តល់​ផលប្រយោជន៍​កាន់តែ​ច្រើន​ដល់​កុមារ​ក្រីក្រ មន្ទីរ​ពេទ្យ និង គម្រោង​អង្គការ​អភិវឌ្ឍន៍ ដែល​ជា​ក្រុម​គោលដៅ​នៃ​ការ​បរិច្ចាគ​ថវិកា​ដែល​ប្រមូល​បាន​មក​ពី​ការ​ចុះ​ឈ្មោះ​របស់​មហាជន​» ។

លោកស្រី​ក៏​បាន​ផ្តាំផ្ញើ​ដល់​អ្នក​ដែល​បាន​ចុះ​ឈ្មោះ​រត់​រួចរាល់ សូម​ត្រៀមខ្លួន​ហ្វឹកហាត់ សម្រាក និង​បរិភោគ​​អាហារ​ឱ្យ​បាន​គ្រប់គ្រាន់ ដើម្បី​ត្រៀម​រត់​ឱ្យ​បាន​ល្បឿន​លឿន និង ឆាប់​ដល់ទី ព្រោះ​ពេលវេលា​នៃ​ព្រឹត្តិការណ៍​មក​កាន់តែ​កៀក​ត្រឹមតែ ៤ ថ្ងៃ​ទៀត​តែ​ប៉ុណ្ណោះ ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ