ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​កូរ៉េ​ខាងជើង​ម្នាក់​ រត់​ឆ្លង​ដែន

4 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ទាំង​២ ៖ សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា បុរស​កូរ៉េ​ខាងត្បូង​ម្នាក់​បាន​រត់​ឆ្លងកាត់​ព្រំដែន​អន្តរ​កូរ៉េ ហើយ​នា​ព្រឹក​ថ្ងៃ​ទី​៣១​កក្កដា ស្ថិត​ក្រោម​ការ​ឃុំ​ទុក​របស់​កូរ៉េ​ខាងត្បូង​។ អត្តសញ្ញាណ​របស់​បុរស​នោះ​ក៏​ដូច​ជា​ហេតុផល​នៃ​ការ​រត់​ភៀសខ្លួន​របស់​គេ កាត់​ព្រំដែន​ដែល​មាន​កិច្ច​ការពារ​មាំទាំ​បំផុត​នោះ​មិន​ត្រូវ​បាន​បញ្ជាក់​ឡើយ​។ យោង​តាម​កងទ័ព​កូរ៉េ​ខាងត្បូង​ថា បុរស​នោះ​ត្រូវ​បាន​ប្រទះ​ឃើញ​កាលពី​យប់​ថ្ងៃ​ទី​៣១​កក្កដា…

ប្រទេស​កូរ៉េ​ទាំង​២ ៖ សេនាធិការដ្ឋាន​កងទ័ព​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា បុរស​កូរ៉េ​ខាងត្បូង​ម្នាក់​បាន​រត់​ឆ្លងកាត់​ព្រំដែន​អន្តរ​កូរ៉េ ហើយ​នា​ព្រឹក​ថ្ងៃ​ទី​៣១​កក្កដា ស្ថិត​ក្រោម​ការ​ឃុំ​ទុក​របស់​កូរ៉េ​ខាងត្បូង​។

អត្តសញ្ញាណ​របស់​បុរស​នោះ​ក៏​ដូច​ជា​ហេតុផល​នៃ​ការ​រត់​ភៀសខ្លួន​របស់​គេ កាត់​ព្រំដែន​ដែល​មាន​កិច្ច​ការពារ​មាំទាំ​បំផុត​នោះ​មិន​ត្រូវ​បាន​បញ្ជាក់​ឡើយ​។ យោង​តាម​កងទ័ព​កូរ៉េ​ខាងត្បូង​ថា បុរស​នោះ​ត្រូវ​បាន​ប្រទះ​ឃើញ​កាលពី​យប់​ថ្ងៃ​ទី​៣១​កក្កដា ខណៈ​រូបគេ​រត់​កាត់់​ព្រំដែន​មក​កាន់​កូរ៉េ​ខាងត្បូង​។ គេ​បាន​សួរ​ចម្លើយ​ថា​តើ​គេ​ឆ្លងកាត់​ព្រំដែន​បាន​ដោយ​របៀប​ណា​និង​ហេតុផល​នៃ​ការ​រត់​ភៀសខ្លួន​របស់​គេ​។ ពុំ​មាន​ចលនា​ខុស​ពី​ធម្មតា​របស់​កងទ័ព​កូរ៉េ​ខាងជើង​ឡើយ​នៅ​តាម​បណ្ដោយ​ព្រំដែន​។

សរុប​មាន​ជនជាតិ​កូរ៉េ​ខាងជើង​ជាង​៣០.០០០​នាក់ បាន​រត់​មក​កាន់​កូរ៉េ​ខាងត្បូង​តាំងពី​ចប់​សង្គ្រាម​កូរ៉េ​មក​។ នេះ​បើ​តាម​តួលេខ​ផ្លូវការ​របស់​ក្រុង​សេ​អ៊ូ​ល​។ ប៉ុន្តែ​ការ​រត់​ភៀសខ្លួន​កាត់​តាម​ខ្សែបន្ទាត់​ព្រំដែន បែងចែក​កូរ៉េ​ទាំង​២​កម្រ​មាន​ណាស់​។ ជនជាតិ​កូរ៉េ​ខាងជើង​ភាគច្រើន​ដែល​រត់គេច​ខ្លួន​មក​កាន់​កូរ៉េ​ខាងត្បូង ភាគច្រើនរ​ត់ម​កកាត់​តាម​ប្រទេស​ចិន​។

កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧​ទាហាន​កូរ៉េ​ខាងជើង​ម្នាក់​អាច​រត់​ឆ្លងកាត់​ខ្សែបន្ទាត់​ព្រំដែន ក្រោម​ការ​បាញ់​ស្រោច​ពី​ទាហាន​កូរ៉េ​ខាងជើង នៅ​តំបន់​ភូមិ​ប៉ាន​មុន​ហ្សូ​ម កន្លែង​ដែល​កងទ័ព​កូរ៉េ​ទាំង​២​នៅ​ឃ្លាត​ពី​គ្នា​ត្រឹមតែ​ប៉ុន្មាន​ម៉ែត្រ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ