ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នាក់ងារ​លក់ និង​អ្នកទិញ​ដី​ឡូត៍​ត្រូវ​ដឹង​ពី​អ្វីខ្លះ​មុន​នឹង​សម្រេច​ទទួល​គម្រោង?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ បញ្ហា​ដែល​កើតឡើង​ចំពោះ​អាជីវកម្ម​ដី​ឡូត៍​នៅ​កម្ពុជា បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ស្វែងរក​ទិញ​ដី​ឡូត៍​សម្រាប់​សាងសង់​លំនៅ​ឋាន​មានការ​រា​រែ និង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​នេះ​ទាំងមូល​ផង​ដែរ ។ ដើម្បី​កាត់​បន្ថយ​នូវ​ហានិភ័យ​ដែល​កើតឡើង​ពី​បញ្ហា​នេះ មេធាវី​មួយ​រូប​បាន​បង្ហាញ​ពី​គ​ន្លឺះ​មួយ​ចំនួន ដើម្បី​ជា​ទុន​សម្រាប់​ភ្នាក់ងារ​លក់​ដី​ឡូត៍…

រាជធានី​ភ្នំពេញ ៖ រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ បញ្ហា​ដែល​កើតឡើង​ចំពោះ​អាជីវកម្ម​ដី​ឡូត៍​នៅ​កម្ពុជា បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ស្វែងរក​ទិញ​ដី​ឡូត៍​សម្រាប់​សាងសង់​លំនៅ​ឋាន​មានការ​រា​រែ និង​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​វិស័យ​នេះ​ទាំងមូល​ផង​ដែរ ។ ដើម្បី​កាត់​បន្ថយ​នូវ​ហានិភ័យ​ដែល​កើតឡើង​ពី​បញ្ហា​នេះ មេធាវី​មួយ​រូប​បាន​បង្ហាញ​ពី​គ​ន្លឺះ​មួយ​ចំនួន ដើម្បី​ជា​ទុន​សម្រាប់​ភ្នាក់ងារ​លក់​ដី​ឡូត៍ និង​អ្នកទិញ​ដី​ឡូត៍​ផង​ដែរ ។

លោក ឃឹម សៀ​ក​ឡុ​ង ក្រុម​មេធាវី​ដឹ​ហ្លេ​ក បានឱ្យ​ដឹង​ថា មួយ​រយៈ​កន្លង​មកនេះ លោក​បាន​ដោះស្រាយ​វិវាទ​ជា​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ដី​ឡូត៍ ដោយ​អ្នកទិញ​ចោទ​អ្នកលក់​ថា​បោក ដោយសារ​តែ​មិន​មាន​ឯកសារ​គ្រប់គ្រាន់ ។ លោក​បន្ត​ថា យើង​សូម​ចែករំលែក​នូវ​បទ​ពិសោធន៍ មួយ​ចំនួន​សម្រាប់​ភ្នាក់ងារ ដែល​ទទួល​គម្រោង​ដី​ឡូត៍​មក​លក់​បន្ត និង​អ្នក​ដែល​មាន​បំណង​ទិញ​ដី​ឡូត៍ ។ ភ្នាក់ងារ​លក់​គម្រោង មុន​នឹង​ទទួល​គម្រោង​គេ​យក​មក​លក់​ត្រូវ​ទាមទារ​រក​ភាព​ស្របច្បាប់ ពី​ម្ចាស់​កម្មសិទ្ធិ​នោះ ដូច​ជា​ប័ណ្ណកម្មសិទ្ធិ ហើយ​ត្រូវ​មើល​ថា​តើ​ប័ណ្ណកម្មសិទ្ធិ​នោះ ជា​របស់​ម្ចាស់​គម្រោង​ផ្ទាល់ ឬ​គាត់​យក​ដី​អ្នក​ដទៃ​មក​អភិវឌ្ឍន៍​បន្ត ។ បន្ទាប់​មក​ទៀត ត្រូវ​រក​មើល​ពី​លិខិតអនុញ្ញាត​ឱ្យធ្វើ​អាជីវកម្ម ។ មាន​ន័យ​ថា ម្ចាស់​គម្រោង​នោះ​បាន​ដាក់​ពាក្យសុំ និង​មានការ​យល់ព្រម​ឱ្យ​អភិវឌ្ឍន៍​ដី​នោះ​រួចរាល់​ហើយ ព្រោះ​ដី​ខ្លះ​ជា​ប្រភេទ​ដី​កសិកម្ម ដូច្នេះ​វា​មិន​អាច​ពុះ​ឡូត៍​លក់​បាន និង​មិន​អាច​សាងសង់​អ្វី​បាន​ទាំងអស់ ។

លោក​បញ្ជាក់​ទៀត​ថា សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកទិញ​គម្រោង​ដី​ឡូត៍​ក៏​ដូច​គ្នា​ដែរ គឺ​ត្រូវ​សួរ​រក​ប័ណ្ណកម្មសិទ្ធិ ឬ​ក៏​លិខិត​ផ្ទេរសិទ្ធិ​ផ្សេង​ទៀត​ពី​ម្ចាស់​គម្រោង តែបើ​មិន​មាន​ទេ​គួរ​ណា​តែ​ជៀស​កុំ​ទិញ​អី ។ លោក​ថា ៖ «​ចំណុច​ប៉ុណ្ណេះ មិន​ទាន់​ចប់​ទេ បើ​អ្នកទិញ​ដី​ឡូត៍ ត្រូវ​មើល​ទៀត​ថា​តើ​ម្ចាស់​គម្រោង​នោះ បាន​ប្តូរ​ប្រភេទ​ដី​ហើយ រឺ​នៅ ព្រោះ​ដី​ឡូត៍ ភាគច្រើន​អភិវឌ្ឍន៍​ពី​ប្រភេទ​ដី​កសិកម្ម ដូច្នេះ​ហើយ​ដី​ឡូត៍​ទាំងនោះ ត្រូវ​តែ​ប្តូរ​ពី​ដី​កសិកម្ម ទៅ​ដី​លំនៅ​ឋាន​ទើប​អ្នកទិញ​អាច​សង់​លំនៅ​ឋាន​បាន ។ ដូច​គ្នា​នេះ​ដែរ បើ​ឯកសារ​ទាំង​ពីរ​នោះ​ហើយ មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ គឺ​ត្រូវ​សួរ​រក​លិខិតអនុញ្ញាត​អភិវឌ្ឍន៍​ដី និង​លិខិត​បំបែក​ក្បាលដី ឬ​សាលា​កប​ត្រ​បំបែក​ក្បាលដី ចេញ​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​» ។

បើ​តាម​លោក ខាត់ បូ​រ៉ា នាយក​សាលា​អចលនទ្រព្យ​កម្ពុជា បានឱ្យ​ដឹងផង​ដែរ​ថា ដោយ​មើលឃើញ​ពី​ហានិភ័យ​ដែល​នឹង​កើតឡើង​ដោយសារ​តែ​ភ្នាក់ងារ​មួយ​ចំនួន​នៅ​មិន​ទាន់​មានចំណេះ​ដឹង​គ្រប់គ្រាន់​សម្រាប់​ដើរតួ​នាទី​ជា​អ្នកលក់​ដី​ឡូត៍​ហើយ​នោះ ទើប​សាលា​អចលនទ្រព្យ​កម្ពុជា តែងតែ​រៀបចំ​នូវ​កម្មវិធី​បណ្ដុះបណ្ដាល​សម្រាប់​ភ្នាក់ងារ​ដែល​ចង់​ដឹង​បន្ថែម និង​ដើម្បី​បង្កើន​គុណភាព​នូវ​ការ​លក់​របស់​ខ្លួន​ឱ្យ​កាន់តែ​ខ្លាំង​ឡើង​ថែម​ទៀត ។ លោក​ថា ៖«​តាម​ពិត​ទៅ​អាជីវកម្ម​ដី​ឡូត៍​នេះ​ក៏​បាន​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ប្រាក់​ចំណូល​សម្រាប់​ប្រទេស​ជាតិ​មួយ​ចំណែក​ដែរ ជាក់ស្ដែង​វា​បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទទួល​បាន​ចំណូល​តាម​រយៈ​ធ្វើ​ជា​ភ្នាក់ងារ​លក់ ហើយ​រដ្ឋ​ក៏​ទទួល​បាន​ចំណូល​ពន្ធ បន្ថែម​ការ​កាត់​ប្លង់​ផ្ទេរកម្មសិទ្ធិ​បំបែក​ក្បាលដី​នីមួយ​ៗ​ផង​ដែរ​» ។

គួរ​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ អាជីវកម្ម​ដី​ឡូត៍ នៅ​កម្ពុជា នៅ​តែ​មាន​សន្ទុះ និង​មានការ​ទិញ​លក់​ខ្លាំង​ដដែល បើ​ទោះបីជា​មាន​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹង​ម្ចាស់​គម្រោង​ដី​ឡូត៍​ទាំងនោះ​បោក​យក​លុយ​អតិថិជន​រត់​ក៏​ដោយ ។ សព្វ​ថ្ងៃនេះ​អាជីវកម្ម​ដី​ឡូត៍​បាន​សាយភាយ​ទៅ​កាន់​តំបន់​មួយ​ចំនួន នៅ​តាម​បណ្ដា​ខេត្ត​សក្ដានុពល​ដូច​ជា ខេត្តកំពត​, ព្រះ​សីហ​នុ​, កំពង់ចាម និង​សៀមរាប​ជាដើម ៕ កែសម្រួលដោយ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ