ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ជួប​គ្រោះ​អក​សុល​លើ​ផ្លូវជាតិ​លេខ​៤

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៩១-១៩២…

ខេត្ត​ព្រះ​សីហ​នុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធំ​មួយ​គ្រឿង​បុក​ជាមួយ​ម៉ូតូ​មួយ​គ្រឿងក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​១ សីហា ឆ្នាំ​២០១៩ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​១៩១-១៩២ ស្ថិត​នៅ​ភូមិ​បត់​សិរមាន់ ឃុំ​ព្រៃ​នប់ ស្រុក​ព្រៃ​នប់ ខេត្ត​ព្រះ​សីហ​នុ ។

ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ី​ណូ ពណ៌​ស ពាក់​ផ្លា​ក​លេខ ព្រះ​សីហ​នុ ៣A-៩១៣១ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​រត់គេច​ខ្លួន​បាត់ ។ ចំណែក​ភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កំពត ១N-៩៧៥៨ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។

លោក​អធិការ​នគរបាល​ស្រុក​ព្រៃ​នប់​បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ធុន​ធំ​មួយ​គ្រឿង ម៉ាក​ហ៊ី​ណូ ពណ៌​ស ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ខេត្ត​ព្រះ​សីហ​នុ​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ លុះ​មក​ដល់​ចំណុច​ខាងលើ បាន​កៀរ​ម៉ូតូ​មួយ​គ្រឿង​កំពុង​បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា បណ្តាល​ឱ្យ​ដួល​ម៉ូតូ ហើយ​រថយន្ត​បាន​កិន​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​សាច់ញាតិ​ជន​រង​គ្រោះ ដើម្បី​ឱ្យមក​ទទួលយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី រីឯ​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់ ដើម្បី​ទុក​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ